ផ្សារទំនើប ជីប ម៉ុង

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ប្រកាសបន្ថែមរង្វាន់ឡានខ្លាញ់គោ១គ្រឿងទៀតហើយ ខណៈទើបប្រគល់រង្វាន់ឡាន១គ្រឿងដល់អ្នកឈ្នះរង្វាន់


ប្រូម៉ូសិន Mega 1 Year Anniversary ទើបតែបញ្ចប់ ឯម្ចាស់រង្វាន់រថយន្ត Mitsubishi Expander ដ៏ថ្មីស្រឡាងក៏បានរកឃើញ តែមិនទាន់ចប់នោះទេ កាលពីវេលាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានប្រកាសពីប្រូម៉ូសិនថ្មី Mega Celebration ដោយនៅតែបន្តដាក់រង្វាន់ឡានជូនអតិថិជនជាលើកទី២ និងមិនធ្លាប់មានផ្សារទំនើបណាមានពីមុនមក។
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ប្រកាសបន្ថែមរង្វាន់ឡានខ្លាញ់គោ១គ្រឿងទៀតហើយ ខណៈទើបប្រគល់រង្វាន់ឡាន១គ្រឿងដល់អ្នកឈ្នះរង្វាន់
ដោយ

ពីមួយឆ្នាំទៅមួយឆ្នាំ ផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរមួយនេះតែងតែនាំអ្វីថ្មីជូនអតិថិជនជានិច្ច មានដូចជាប្រូម៉ូសិនខ្នាតធំដែលមានតែមួយគត់នៅប្រទេសកម្ពុជា ពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលរួមមាន “កម្មវិធីមេហ្គាអស្ចារ្យ” និង “Mega Anniversary“ដែលបានចំណាយទឹកប្រាក់រហូតដល់ជាង ២លាន ដុល្លារ។

ដោយកាលពីទី១៤ ខែមករា ឆ្នាំ២០២៤ គ្រាន់តែចូលឆ្នាំថ្មីភ្លាម លោកជំទាវលី សុខឆេង ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ក្នុងនាមគណៈគ្រប់គ្រងនៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានប្រកាសអំពីកម្មវិធីប្រូម៉ូសិនថ្មីដែលកាន់តែអស្ចារ្យ និងកាន់តែពិសេស ជាងមុនទៅទៀតគឺ “Mega Celebration”។ ដោយអតិថិជនទាំងអស់ដែលបានធ្វើការចំណាយចាប់ពី ១៥ដុល្លារ ឡើងទៅក្នុង១វិក័យបត្រ នឹងមានឱកាសចូលរួមក្នុងការចាប់រង្វាន់ផ្សងសំណាង ដើម្បីមានឱកាសឈ្នះរង្វាន់រថយន្ត Mitsubishi All-New Triton GLS 2024 ១គ្រឿងដ៏ថ្មីស្រឡាង, iPad, ប័ណ្ណបញ្ចុះតម្លៃ និងរង្វាន់ផ្សេងៗទៀតជាច្រើន។

ដែលនឹងប្រព្រឹត្តឡើងចាប់ពីខែមករានេះតទៅ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ លោកជំទាវបានបន្តទៀតថា នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងនៅតែបន្តទទួលបាននូវការគាំទ្រ ជឿទុកចិត្តពីសំណាក់អតិថិជនជាតិ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ហើយពួកយើងនឹងនៅតែបន្តខិតខំនាំយកនូវបទពិសោធន៍នៃការទិញទំនិញ ការទទួលទានអាហារ និងការកំសាន្តកម្រិតអន្តរជាតិដែលអាចប្រកួតប្រជែងបានមិនចាញ់បរទេសឡើយ។ គ្រប់អាជីវកម្មដែលក្រុមហ៊ុន ជីប ម៉ុង បានកសាងឡើង គឺមិនមែនដើម្បីតែប្រាក់ចំណេញតែមួយមុខនោះទេ គឺយើងធ្វើវាដោយអស់ពីបេះដូង យើងធ្វើវាក្នុងនាមជាកូនខ្មែរ ដើម្បីមោទនភាពជាតិខ្មែរ ហើយយើងជឿជាក់ថាខ្មែរធ្វើបាន។

គួរបញ្ជាក់ផងដែរថានៅក្នុងថ្ងៃនេះផងដែរ, ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានធ្វើការប្រគល់រង្វាន់ដែលជារថយន្តទំនើប Mitsubishi Xpander ស៊េរីថ្មី ១គ្រឿង និងរង្វាន់ជាច្រើនជូនដល់អតិថិជនដែលមានសំណាងប្រចាំឆ្នាំ២០២៣ នៃកម្មវិធី “មេហ្គា Anniversary”ផងដែរ។ ទិញពិតឈ្នះពិតឃើញអត់! ដូចនេះកុំភ្លេចមកហ្សបភីងជាមួយគ្រួសារ គ្រាន់តែចំណាយ១៥ដុល្លារសោះក៏បានរង្វាន់ដែរបងប្អូន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


របាយការណ៍ស្ទង់មតិធនធានមនុស្សបង្ហាញថា ជំនាញវិស្វកម្ម វិទ្យាសាស្ត្រ និងច្បាប់ទទួលបានប្រាក់បៀវត្សខ្ពស់ជាងគេ

ព័ត៌មាន
តើអ្នកចង់បានប្រាក់បៀវត្សច្រើនមែនទេ? បើមែន ចូរចាប់យកជំនាញវិស្វកម្មមេកានិក វិស្វកម្មអេឡិចត្រូនិក ច្បាប់ ឬជំនាញផ្នែកវិទ្យាសាស្ត្រទៅ ។ នេះជាសា…

សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុកវត្តមានរបស់សម្តេចនៅអឺរ៉ុប គឺដើម្បីគោះទ្វារអ្នកធុរកិច្ចឲ្យមកវិនិយោគនៅកម្ពុជា

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកវត្តមានរបស់សម្តេចទៅកាន់ទ្វីបអឺរ៉ុបយៈពេល៦ថ្ងៃ ជាពិសេសក្នុងវេទិកាសេដ្ឋកិច្ចពិភព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ