អាកាសយានដ្ឋាន

ព្រលានយន្ដហោះតារាសាគរខេត្តកោះកុង នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅចុងឆ្នាំនេះ


អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅចុងឆ្នាំ២០២០នេះហើយ ខណៈដែលតាម​ការ​រំពឹងទុក​របស់​ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលធ្លាប់​អះអាងថា អាកាសយានដ្ឋាននេះ អាចនឹង​បើកដំណើរការនៅឆ្នាំ២០២១ ឬឆ្នាំ២០២២ ខាងមុខនេះ ហើយវាក៏នឹងក្លាយជាអាកាសយានដ្ឋានអន្តរជាតិថ្មីមួយ ដែលនឹងបើកដំណើរការមុនគេ ក្នុងចំណោមអាកាសយានដ្ឋានកំពុងសាងសង់ទាំង៣ របស់កម្ពុជា។
ព្រលានយន្ដហោះតារាសាគរខេត្តកោះកុង នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅចុងឆ្នាំនេះ
ដោយ

ថ្លែង​នៅក្នុង​ជំនួប​នាពេល​ថ្មីៗនេះ ជាមួយនឹង​ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល លោក Li TAO ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ Union Development អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​ខេត្ត​កោះកុង​បាន​បញ្ជាក់ថា ការសាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​មួយនេះ បាន​ប្រព្រឹត្តទៅ តាម​ផែនការ ហើយ​លោក​ក៏បាន​ស្នើ​ឲ្យ​រដ្ឋលេខាធិការ​អាកាសចរ​ស៊ីវិល​បន្ត​ជួយ​គាំទ្រ​ដល់​គម្រោង​សាងសង់​បន្ថែមទៀត។

លោក Li បាន​បន្ថែមទៀតថា នៅចុងឆ្នាំនេះ អាកាសយានដ្ឋាន​តារាសាគរ នឹង​បញ្ចប់​ការសាងសង់​នៅដំណាក់​កាល​ទី០១ របស់ខ្លួនហើយ។

គួរបញ្ជាក់ថា ឯកឧត្តម ម៉ៅ ហាវណ្ណាល់​ក៏ធ្លាប់បាន​អះអាង​កាលពីពេល​កន្លងទៅដែរថា ក្នុងចំណោម​អាកាសយានដ្ឋាន​ដែលកំពុង​សិក្សា​ និងកំពុង​សាងសង់​នាពេល​បច្ចុប្បន្ននេះ គឺអាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​ខេត្ត​កោះកុងនេះ នឹងត្រូវ​សាងសង់​រួចរាល់​ និងបើកដំណើរការ​មុនគេ​បង្អស់ ពោលគឺអាច​បើកដំណើរ​ការនៅឆ្នាំ២០២១ ឬឆ្នាំ២០២២ ខាងមុខ។

អាកាសយានដ្ឋាន​ខេត្តកោះកុង ត្រូវបាន​គេដឹងថា មាន​តម្លៃវិនិយោគ​ប្រមាណ​៣,៨ ពាន់លាន​ដុល្លារ​អាមេរិក ស្ថិតក្រោម​ការសាងសង់​ដោយ​ក្រុមហ៊ុន​ចិន​មួយឈ្មោះថា Union Development Group (UDG) និងត្រូវបាន​វិនិយោគ​លើ​​ដី​សម្បទានពីរាជរដ្ឋាភិបាល​កម្ពុជា ដែលមានទំហំ​ផ្ទៃដី​សរុប ៤ ម៉ឺន ៥ពាន់​ហិកតា និងមាន​ផ្លូវរត់ថយន្ដហោះប្រវែង​បណ្ដោយ ៣,២ គីឡូម៉ែត្រ និងទទឹង​ប្រវែង ៦០ម៉ែត្រ។

គួរបញ្ជាក់ថា វិស័យទេសចរណ៍របស់កម្ពុជា ក៏ដូចជាវិស័យទេសចរណ៍​របស់ពិភពលោកទាំងមូល​បាននិងកំពុងរងផលប៉ះពាល់យ៉ាងដំណំដោយសារតែវិបត្តិកូវីដ-១៩។ យ៉ាងណាមិញ ស្ថិតក្នុង​ស្ថានភាពមិនច្បាស់លាស់នៃវិបត្តិកូវីដ-១៩នាពេលបច្ចុប្បន្ន សម្រាប់ឆ្នាំ២០២០នេះ កម្ពុជារំពឹងថា​អាចនឹងធ្លាក់ចុះចំនួនទេសចរអន្តរដល់ទៅ ៧០ ទៅ៩០ភាគយ និងបាត់បង់ចំណូល​ប្រមាណ​៣ពាន់លានដុល្លារឯណោះ។ នេះបើ តាមការព្យាករមួយរបស់នាយកដ្ឋានស្ថិតិទេសចរណ៍ នៃក្រសួងទេសចរណ៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក និងចិន ធូរស្បើយជម្លោះបន្តិចក្រោយពីបានចរចា គ្នាតាមប្រព័ន្ធទូរស័ព្ទ

ព័ត៌មាន
ក្រោយពីមានភាពតានតឹងនៅក្នុងជម្លោះពាណិជ្ជកម្មរវាង មហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន នៅពេលនេះ ការពិភាក្សា និងក៏ដូចជា ការវាយតម្លៃលើ កិច្ចព្រ…

ឧកញ៉ា លី ហួរ ចាប់ដៃគូជាមួយវិនិយោគិនជប៉ុន បង្កើតធនាគារពាណិជ្ជដ៏ធំមួយ

ព័ត៌មាន
បើនិយាយពីឈ្មោះ លី ហួរ មនុស្សភាគច្រើនស្គាល់ថាជា យីហោហាងលក់គ្រឿងអលង្ការ ហាងឆេងប្ដូរប្រាក់ដ៏ល្បីល្បាញបំផុតទូទាំងប្រទេស ។ ប៉ុន្ដែ ក្រៅពីអាជីវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ