IMF

IMFបានអះអាងថា «ទោះបីនៅមានហានិភ័យ តែចិនអាចដោះស្រាយវិបត្តិរបស់ ក្រុមហ៊ុនEvergrandeបាន ប្រសិនបើគេចង់»


អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានផ្តល់ជាយោបល់នៅក្នុងរបាយការណ៍របស់ខ្លួនថ្មីមួយ ដែលបានចេញផ្សាយនៅថ្ងៃទី១៣តុលា ថាប្រទេសចិនមានសមត្ថភាពដោះស្រាយបញ្ហា ជំពាក់បំណុលរបស់ក្រុមហ៊ុន Evergrande Group ជាង ៣០០ពាន់លានដុល្លារអាមេរិកបាន បើសិនជាចិនចង់។ ទោះបីជាបែបនេះក្តី IMF បានព្រមានពីហានិភ័យវិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំលំដាប់ទី២របស់ប្រទេសចិន ចំពោះវិស័យហិរញ្ញវត្ថុរបស់ប្រទេសចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
IMFនិយាយពីវិបត្តិរបស់Evergrande
ដោយ

លោក តូ​បៀ​ស អេ​ត្រៀន ប្រធាន​នាយកដ្ឋាន​រូបិយ​វត្ថុ​និង​ទីផ្សារ​មូល​ប​ត្រ​របស់ IMF បាន​និយាយ​ថា អាជ្ញាធរ​ចិន​មាន​មធ្យោបាយ​ដោះស្រាយ​ស្ថានភាព​របស់​ក្រុមហ៊ុន Evergrande ដោយសារ​ពួក​គេ​មាន​ឧបករណ៍​ច្បាប់ និង ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ ដូច្នេះ​វា​អាស្រ័យ​លើ​ថា តើ​អាជ្ញាធរ​ចិន​ចង់​ដោះស្រាយ​រឿង​នេះ​ដែរ​ឬ​អត់ ហើយ​វា​ទាមទារ​ឲ្យ​មានការ​ទាក់ទង​គ្នា​ច្បាស់លាស់​មួយ​រវាង​ក្រុមហ៊ុន និង រដ្ឋអំណាច​។

នៅ​ក្នុង​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​សកល​របស់ IMF បាន​សង្កត់ធ្ងន់​ថា វិបត្តិ​របស់​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ដ៏​ធំ​នៅ​ប្រទេស​ចិន Evergrande បាន​ជះ​ឥទ្ធិពល​ទៅ​កាន់​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​តូច​ៗ​ជា​ច្រើន​ទៀត​។ ប្រសិនបើ​ស្ថានការណ៍​កាន់តែ​ដុនដាប ហានិភ័យ​វិបត្តិ​ហិរញ្ញវត្ថុ​នឹង​កើត​មាន ហើយ​វា​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​វិស័យ​ហិរញ្ញវត្ថុ​ចិន​ក៏​ដូច​ជាទី​ផ្សារ​មូលធន​ពិភពលោក​ផង​ដែរ​។

យ៉ាងណាមិញ បើ​តាម​ការ​សង្កេត​កន្លង​មក រដ្ឋាភិបាល​ចិន ទោះ​មិន​បាន​ប្រកាស​ចំ​ៗ​ពី​ការ​ជួយ​ទំនុក​ជ្រោមជ្រែង Evergrande ប៉ុន្តែ​កន្លង​មក​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ បាន​ទិញ​យក​ចំណែក​ភាគហ៊ុន​របស់​ក្រុមហ៊ុន Evergrande ជា​បន្តបន្ទាប់​។ 

សូម​ជម្រាប​ថា ក្រុមហ៊ុន​ចិន Evergrande ដែល​ជំពាក់​បំណុល​សរុប​ជាង ៣០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ទោះបី​មិន​ទាន់​ដើរ​ដល់​ចំណុច​ក្ស័យ​ធន់ បាន​និង​កំពុង​ធ្វើ​ឱ្យ​វិនិយោគិន​ទូ​ទាំង​ពិភពលោក​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។ ព្រួយបារម្ភ​ក៏​ដោយសារ​តែ ក្រុមហ៊ុន​នេះ​បាន​ខកខាន​ការ​ទូទាត់​មូល​ប​ត្រ​បំណុល​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ក្នុង​រយៈពេល​បី​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ខណៈ​កាលបរិច្ឆេទ​សង់បំណុល​ជា​ច្រើ​យ​រយ​លាន​ដុល្លារ​ទៀត នឹង​ចូល​មក​ដល់​ជា​បន្តបន្ទាប់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMFព្យាករទម្លាក់កំណើនសេដ្ឋកិច្ច ចិន អាមេរិក និងពិភពលោកព្រមៗគ្នាសម្រាប់ឆ្នាំ២០២១

ព័ត៌មាន
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករជាថ្មីចុងក្រោយដោយព្យាករទម្លាក់កំណើនសេដ្ឋកិច្ចប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១និងលេខ២ ក្នុងពិភពល…

ប្រទេសចំនួន៥ រួមទាំងកម្ពុជា នឹងត្រូវរងផលប៉ះពាល់ពីការបញ្ឈប់ផែនការវិនិយោគរោងចក្រថាមពលធ្យូងថ្មថ្មីៗរបស់ចិន

ព័ត៌មាន
ការប្រកាសរបស់ចិនក្នុងការបញ្ឈប់វិនិយោគគម្រោងថ្មីៗលើរោងចក្រថាមពលធ្យូងថ្មនៅក្រៅប្រទេស កំពុងបង្កក្ដីបារម្ភយ៉ាងខ្លាំងចំពោះប្រទេសនៅទូទាំងតំបន់អាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ