រូបិយប័ណ្ណប្រាក់ដុល្លារ

ទីផ្សារប្រាក់ដុល្លារចាប់ផ្ដើមរង្គោះរង្គើ ខណៈទស្សនវិស័យអត្រាការប្រាក់នៅអាម៉េរិកមិនមានភាពច្បាស់លាស់


ទីផ្សារប្រាក់ដុល្លារបានចាប់ផ្តើមសប្តាហ៍ដ៏រង្គោះរង្គើមួយនៅថ្ងៃចន្ទនេះ ខណៈដែលអ្នកចូលរួមទីផ្សារប្រាក់ដុល្លារមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុន្ទរកថារបស់ប្រធានធនាគារកណ្តាលអាម៉េរិក គឺលោក ជេរូម ផៅវែល ដែលជារបាយការណ៍ការងារដ៏សំខាន់មួយ ដែលអាចមានឥទ្ធិពលទៅលើទស្សនវិស័យសម្រាប់អត្រាការប្រាក់នៅសហរដ្ឋអាម៉េរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន ។
រូបិយប័ណ្ណប្រាក់ដុល្លារ
ដោយ

លោក ជេរូម ផៅវែល បាននិយាយកាលពីពេលថ្មីៗថា វាច្បាស់ណាស់ថា គោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាម៉េរិក កំពុងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ខណៈអត្រាការប្រាក់គោល ដែលត្រូវបានដំឡើងតាមការរំពឹងទុកភ្លាមៗ«ត្រូវបានអនុវត្តត្រឹមត្រូវតាមគន្លងរបស់វា»។ ខណៈដែលលោក ផៅវែល បានរំលឹកជាថ្មីថា ធនាគារកណ្ដាលអាម៉េរិក (Fed) អាចនឹងរឹតបន្តឹងគោលនយោបាយបន្ថែមទៀតតាមការចាំបាច់នោះ ក្រុមពាណិជ្ជករជឿជាក់ថា វដ្តនៃការដំឡើងអត្រាការប្រាក់ត្រូវបានបញ្ចប់ហើយ។

ទីផ្សារប្រាក់ដុល្លារមួយចំនួនកំពុងកំណត់ថា លទ្ធភាព៦០% គឺធនាគារកណ្តាលអាម៉េរិក នឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំនៅខែមីនា ឆ្នាំ២០២៤ ខណៈកាលពីពេលជាងមួយសប្ដាហ៍មុននេះ ពួកគេរំពឹងថា មានលទ្ធភាពតែ២១% ដែលធនាគារនេះនឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងពេលដូចគ្នានេះ។ នេះបើតាមឧបករណ៍ FedWatch របស់ក្រុមហ៊ុន CME។ សន្ទស្សន៍ប្រាក់ដុល្លារអាម៉េរិក បានបង្ហាញពីការហក់ឡើងថែមទៀតនៅជុំវិញការបិទការជួញដូរនៅត្រឹមថ្ងៃសុក្រ ទី១ ខែធ្នូ នៅក្នុងតម្លៃជាង១០៣ដុល្លារ បើធៀបនឹងប្រាក់ដុល្លារសំខាន់ៗចំនួនប្រាំមួយផ្សេងទៀត។

លោក គីល រ៉ុដដា (Kyle Rodda) អ្នកវិភាគទីផ្សារហិរញ្ញវត្ថុជាន់ខ្ពស់នៅក្រុមហ៊ុន Capital.com បាននិយាយថា ទិន្នន័យរបស់អាម៉េរិក នៅតែជា«កត្តាជំរុញដ៏ចម្បង»នៃរូបិយប័ណ្ណជី១០ (G10) ដែលធ្វើឱ្យបញ្ជីប្រាក់បៀវត្សរ៍មិនមែនកសិកម្មក្លាយជា«ព្រឹត្តិការណ៍ហានិភ័យដ៏សំខាន់បំផុត»នៅក្នុងសប្តាហ៍នេះ ខណៈ​ដែលរបាយការណ៍ការងារនៅខែវិច្ឆិកា ដែលគេបានតាមដានយ៉ាងដិតដល់នឹងចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ។

លោក រ៉ុដដា បានបន្ថែមថា អ្វីដែលគេកំពុងមើលឃើញនោះ គឺការកំណត់តម្លៃនៅក្នុងចំណោមករណីពិសេសផ្នែកសេដ្ឋកិច្ចរបស់អាម៉េរិក ដែលមានន័យថា ដៃគូប្រាក់ដុល្លារទាំងអស់អាចបន្តទទួលបានការកើនឡើងដោយអាស្រ័យលើទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក។ ធៀបនឹងប្រាក់យ៉េន ប្រាក់ដុល្លារកំពុងដូរបាន១៤៦,៥៨យ៉េន ក្នុងមួយដុល្លារបន្ទាប់ពីបានធ្លាក់ចុះដល់១៤៦,២៤យ៉េន ក្នុងមួយដុល្លារនៅក្នុងវគ្គជួញដូរមុននេះ ដែលជាកម្រិតទាបបំផុតបើគិតចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង២៦ម៉ឺននាក់ បានដើរកម្សាន្តក្នុងពិធីបុណ្យសមុទ្រ៣ថ្ងៃនៅខេត្តកែប

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តកែប បានគូសបញ្ជាក់ថា ខេត្តកែបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង២៦ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃពិធិបុណ្យស…

តើចិនត្រូវកំណត់គោលដៅ GDP នៅឆ្នាំ២០២៤ យ៉ាងដូចម្តេច ដើម្បីបង្កើនសេដ្ឋកិច្ចទ្វេដងត្រឹមឆ្នាំ២០៣៥?

ព័ត៌មាន
មេដឹកនាំកំពូលរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅឯសន្និសីទការងារសេដ្ឋកិច្ច កណ្តាលនៅទីក្រុងប៉េកាំង ក្នុងខែនេះ ដើម្បីដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ