ទីផ្សារខុនដូ

អ្នកជំនាញ៖ នៅភ្នំពេញការផ្គត់ផ្គង់ខុនដូរមាន៣ម៉ឺនយូនីត និងរំពឹងកើនដល់ ៨ម៉ឺនយូនីត នៅ៣ឆ្នាំទៀត


បើទោះបីជាទីផ្សារខុនដូ នៅតែរក្សាបាននូវភាពធន់របស់ខ្លួន ស្របទៅតាមការលូតលាស់នៃវិស័យអចលនទ្រព្យកម្ពុជា ទោះបីជាកំពុងជួបបញ្ហាប្រឈមច្រើនក្ដី។ ជាក់ស្ដែង សម្រាប់នៅរាជធានីភ្នំពេញមានខុដូប្រមាណ ៣ម៉ឺនយូនីតត្រូវបានផ្គត់ផ្គង់នៅលើទីផ្សារ ដែលស្មើនឹងជីត១០០អគារ ហើយចំនួននេះ រំពឹងនឹងកើនដល់៨ម៉ឺនយូនីតនៅឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវពីក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យ ដែលបានបង្ហាញឡើងនៅក្នុងកម្មវិធីសន្និបាតធំមួយរបស់ក្រុមហ៊ុន ERA Cambodia។
អ្នកជំនាញ៖ នៅភ្នំពេញការផ្គត់ផ្គង់ខុនដូរមាន៣ម៉ឺនយូនីត និងរំពឹងកើនដល់ ៨ម៉ឺនយូនីត នៅ៣ឆ្នាំទៀត
ដោយ

យោងតាមការស្រាវជ្រាវពីក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យ ដែលបានបង្ហាញនៅ​សន្និបាតធុរកិច្ចប្រចាំឆ្នាំលើកទី៤ និងការដាក់ផែនការសកម្មភាពសម្រាប់ឆ្នាំបន្ទាប់ ដើម្បីពង្រីកវិសាលភាពក្នុងទីផ្សារខុនដូនៅកម្ពុជា បានបង្ហាញថា ខុនដូ គឺជាលំនៅឋានបែបសហកម្មសិទ្ធិ​ ដែលជាចំណែកទីផ្សារដ៏មានសក្តានុពលមួយក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

របាយការណ៍ដដែលបង្ហាញទៀតថា បច្ចុប្បន្នការផ្គត់ផ្គង់ខុនដូនៅរាជធានីភ្នំពេញមានប្រហែល ៣ម៉ឺនយូនីត ឬស្មើនឹងជិត១០០ អគារ ហើយចំនួននេះត្រូវបានប៉ាន់ប្រមាណថានឹងកើនដល់ប្រមាណ ៨ម៉ឺនយូនីតនៅឆ្នាំ២០២៥។ យ៉ាងនេះក្តី ឥទ្ធិពលនៃជំងឺកូវីដ ១៩ និងបញ្ហាសេដ្ឋកិច្ចសកល,ការផ្គត់ផ្គង់ខុនដូហាក់មានកំណើនតិចតួច ចំណែកឯតម្លៃទីផ្សារខុនដូវិញ មានការប្រែប្រួលតិចតួចបើធៀបនឹងមុនពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩។ ក្នុងនោះ បច្ចុប្បន្ន ខុនដូមានតម្លៃជាមធ្យមចាប់ពី ១ ៥០០ ទៅ ៣ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដែលតម្លៃជួលវិញជាមធ្យមចាប់ពី ៨ ទៅ ១៤ ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។

ថ្លែង​ក្នុង សន្និបាតធុរកិច្ចប្រចាំឆ្នាំលើកទី៤ និងការដាក់ផែនការសកម្មភាពសម្រាប់ឆ្នាំបន្ទាប់ ដើម្បីពង្រីកវិសាលភាពក្នុងទីផ្សារខុនដូនៅកម្ពុជា អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា ​បានលើកឡើងថា ទីផ្សារខុនដូ គឺជាការអភិវឌ្ឍសម្រាប់រយៈពេលវែង ហើយជាជម្រើសដ៏ល្អ សម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងវិនិយោគិនបរទេស ដោយសារកំណើនពលរដ្ឋកម្ពុជាដែលមានកម្រិតជីវភាពធូរធារនឹងបន្តកើនឡើង ការកើនឡើងនៃរំហូរវិនយោគពីក្រៅប្រទេស និងជនបរទេសដែលមកប្រកបកិច្ចការ និងធ្វើការធុរកិច្ចនៅកម្ពុជា។ ម៉្យាងវិញទៀត លោកបញ្ជាក់ថា តម្លៃខុនដូនៅកម្ពុជា អាចមានអត្រាកំណើនជាមធ្យម ១៥ ភាគរយ ក្នុងមួយឆ្នាំ ដែលជាអត្រានៃផលចំណេញខ្ពស់ (high capital gain) បើធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។

លោកបន្តថា៖ “​ស្ថានភាពបច្ចុប្បន្នគឺជាឱកាសដ៏ល្អសម្រាប់ការជ្រើសរើសវិនិយោគលើខុនដូ ព្រោះថាមានគម្រោងជាច្រើនផ្តល់លក្ខណ្ឌទូទាត់បត់បែន ថែមទាំងលក់បញ្ចុះតម្លៃជាច្រើន។ ដើម្បីទាញយកផលចំណេញពីការវិនិយោគក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ យើងសូមលើកទឹកចិត្តដល់អ្នកវិនិយោគធ្វើការជាមួយភ្នាក់ងារជំនាញ ប្រឹក្សាយោបល់ដើម្បីសម្រេចចិត្តវិនិយោគឱ្យបានត្រឹមត្រូវ។”​

ក្រុមហ៊ុន ERA Cambodia បើកដំណើរការនៅក្នុងទីផ្សារកម្ពុជារយៈពេលជាង ៤ឆ្នាំ បានរួមចំណែកដ៏សំខាន់ក្នុងទីផ្សារខុនដូនៅកម្ពុជា ដែលមានភ្នាក់ងារផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈខ្ពស់ ដែលធ្វើឱ្យក្រុមហ៊ុននេះទទួលបានការសហការដើម្បីលក់គម្រោងខុនដូធំៗជាង៣០គម្រោង ដែលទុនវិនិយោគនៃគម្រោងទាំងនេះបូកបញ្ចូលគ្នាមានតម្លៃខ្ទង់ពាន់លានដុល្លារអាមេរិក។

មិនតែប៉ុណ្ណោះ ERA Cambodia ក៏បានរួមចំណែកដ៏សំខាន់ក្នុងការបង្កើតឱកាសការងារដល់យុវជនកម្ពុជា ដោយក្រុមហ៊ុនមានផែនការបង្កើនភ្នាក់ងារលក់ពី ១៧០០នាក់ នាពេលបច្ចុប្បន្ន ដល់ប្រមាណ ៥ ០០០ នាក់ក្នុងរយៈពេលបីឆ្នាំខាងមុខផងដែរ៕




អត្ថបទបន្ទាប់


និយ័តករបរធនបាលកិច្ច បើកសិក្ខាសាលាផ្សព្វផ្សាយ «ការទទួលស្គាល់ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច»

ព័ត៌មាន
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តប្រកាសស្តីពី “ការទទួលស្គាល់ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធ…

សម្ដេចតេជោ ហ៊ុន សែន ខកខានចូលរួមកិច្ចប្រជុំកំពូលចំនួន២ ក្រោយតេស្ដវិជ្ជមានកូវីដ១៩

ព័ត៌មាន
ក្រោយបញ្ចប់កិច្ចប្រជុំអាស៊ានអាស៊ាន សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានតេស្ដលទ្ធផលវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ