អត្ថបទក្រុមហ៊ុន

ធនាគារ មេយប៊ែង ខេមបូឌា និងក្រុមហ៊ុន អេចអេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក សហការគ្នាដើម្បីជំរុញ អនាគតប្រកបដោយចីរភាព តាមរយៈកិច្ចសហការផ្តល់ហិរញ្ញប្បទានរថយន្ត EV AION


ធនាគារ មេយប៊ែង ខេមបូឌា គ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន អេចអេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក ដែលជាក្រុមហ៊ុនចែកចាយជាផ្លូវការរបស់ឡានម៉ាក AION នៅប្រទេសកម្ពុជា ក្នុងកិច្ចសហការផ្តល់ហិរញ្ញប្បទានដល់រថយន្ត AION ដែលជារថយន្តអេឡិចត្រូនិច (EV) ប្រភេទទំនើប ក្នុងប្រទេសកម្ពុជា។
ធនាគារ មេយប៊ែង ខេមបូឌា និងក្រុមហ៊ុន អេចអេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក សហការគ្នាដើម្បីជំរុញ អនាគតប្រកបដោយចីរភាព តាមរយៈកិច្ចសហការផ្តល់ហិរញ្ញប្បទានរថយន្ត EV AION
ដោយ

កិច្ចសហការជាយុទ្ធសាស្ត្ររវាង ធនាគារ មេយប៊ែង និង ក្រុមហ៊ុន អេចអេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក គឺជាកិច្ចសហការ​លើស​ពីកិច្ចព្រមព្រៀងផ្នែងហិរញ្ញវត្ថុ និងបានឆ្លុះបញ្ចាំងពី​ការគាំទ្រយ៉ាងមោះមុត របស់ភាគីទាំងពីរ​ចំពោះការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈហិរញ្ញប្បទានបៃតង។ ចំណុចស្នូល​នៃភាពកិច្ចសហការជាដៃគូនេះផងដែរ គឺជាការផ្តល់ជូនជាពិសេស​នូវអត្រាការប្រាក់​ដែលមានអត្រា​ទាប​ជាងកម្ចី​រថយន្តដទៃ ០,៥% ដែលជាការផ្តល់ជូនសម្រាប់កម្ចី​រថយន្ត EV AION ពីធនាគារ មេយប៊ែង​ក្នុងអំឡុង​ពេលកម្មវិធីប្រូម៉ូសិន។ អត្រាពិសេសនេះ បានរួមចំណែកធ្វើឲ្យ
រថយន្តនេះ​កាន់តែ​មានភាពទាក់ទាញ និងមានតម្លៃកាន់តែសមរម្យជាងរថយន្តប្រើប្រាស់សាំង និងម៉ាស៊ូតធម្មតា ។ ភាពជាដៃគូនេះក៏មានគោលបំណង​ជំរុញ​ឲ្យមានការគាំទ្រ​កាន់តែទូលំទូលាយ​នូវយានយន្ត ដែលផ្តល់ការប៉ះពាល់ទាបដល់បរិស្ថាននៅក្នុងប្រទេសកម្ពុជា។

AION គឺជាម៉ាករថយន្ត EV ដ៏ថ្មីស្រឡាងមួយ ស្របតាមស្តង់ដារពិភពលោក ដែលបំពាក់ដោយបច្ចេកវិទ្យា ផលិតភាពថាមពល និងបច្ចេកទេសក្នុងរថយន្តបែបទំនើប និងឆ្លាតវៃ​ ខណៈចូលរួមលើកកម្ពស់​ដល់ការអភិវឌ្ឍ​ប្រកបដោយចីរភាព។ សមាសធាតុសំខាន់នៃរថយន្តអគ្គិសនីនេះ​ គឺជាអាគុយ Magazine ដ៏ច្នៃប្រឌិតរបស់ខ្លួន ដែលត្រូវបានរចនា និងផលិតផ្តាច់មុខឡើងដោយ ក្រុមហ៊ុន​ GAC។ អាគុយដ៏ទំនើបនេះ ត្រូវបានបង្កើតដោយធាតុផ្សំគីមី ផូស្វាតដែកលីចូម (Lithium Iron Phosphate) និងមានភាពធន់ខ្លាំង​ទៅនឹងសីតុណ្ហភាពខ្ពស់ ដែលការពាររថយន្តពីការងាយរងផ្ទុះឆេះ។ បច្ចេកវិទ្យានេះ​ត្រូវបានធ្វើតេស្ត​យ៉ាងម៉ត់ចត់និងត្រឹមត្រូវ ដែលរួមមានការធ្វើតេស្តដោយបាញ់គ្រាប់កាំភ្លើង ហើយជា​លទ្ធផល​នៃការធ្វើតេស្តជាច្រើនសារ​មិនបានបង្ហាញនូវសញ្ញារងគ្រោះនៃការផ្ទុះឬឆេះឡើយ ដែលនេះបាន​បង្ហាញពី​ប្រព័ន្ធសុវត្ថិភាព​ដ៏គួរឲ្យកត់សម្គាល់របស់អាគុយរថយន្តនេះ។

រីឯរថយន្ត EV ម៉ូឌែល AION Y Plus មានការប្រើប្រាស់បច្ចេកវិទ្យាអាគុយ Magazine ស្តង់ដារ២.០ ដែលរឹតតែធានា​បាននូវកម្រិតសុវត្ថិភាពដែលមិនអាចប្រៀបផ្ទឹមបាន។ បច្ចេកវិទ្យានានារួមមាន ប្រព័ន្ធពន្លត់​អគ្គីភ័យដោយស្វ័យប្រវត្តិ ប្រព័ន្ធរំសាយកំដៅកម្រិតខ្ពស់ និងមានការរចនាសម្ព័ន្ធ​អាគុយដែល​មានស្ថិរភាពខ្ពស់បំផុត។ ទំនើបភាពទាំងនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពីរថយន្តអគ្គិសនីម៉ូឌែល AION Y Plus ចំពោះសុវត្ថិភាព និងទំនុកចិត្ត។

រថយន្តទំនើបEVនេះ ត្រូវបានដាក់តាំងបង្ហាញជាផ្លូវការតែមួយគត់ និងអាចរកទិញបាននៅសាលតាំង​បង្ហាញរថយន្ត​ AION Cambodia។

លោក រ័ត្ន សោភ័ណ្ឌ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសនៃធនាគារ មេយប៊ែង កម្ពុជា បានមានប្រសាសន៍ថា “នៅធនាគារ មេយប៊ែង យើងមានការគាំពារ​ខ្ពស់ដល់និរន្តរភាព។ ទស្សនវិស័យ និងផែនការយុទ្ទសាស្រ្តរបស់យើងក្នុងការផ្តល់ហិរញ្ញប្បទានរថយន្តអគ្គិសនីគឺជាការគាំទ្ររបស់យើងយ៉ាងពេញទំហឹងក្នុងការឆ្ពោះទៅកាន់អនាគតពណ៌បៃតង។ អនុស្សារណៈនៃការយោគយល់គ្នាមួយនេះ ជាការបង្ហាញនូវការគាំទ្ររបស់យើងការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព ខណៈតែមួយដែលស្ថាប័ន​របស់យើងនឹងបន្ត​បង្កើនលទ្ធភាពដើម្បីភាពជោគជ័យកាន់តែត្រចះត្រចង់​ក្នុងការបន្តផ្តល់​ហិរញ្ញប្បទាន​ដែលប្រកបដោយ​ការទទួលខុសត្រូវខ្ពស់។

លោកបានបន្តថា "តាមរយៈការផ្តល់ហិរញ្ញប្បទានឥណទានរថយន្តប្រភេទអគ្គិសនីនេះ យើងក៏មានបំណងក្នុងការរួមចំណែកយ៉ាងសំខាន់ទៅលើផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលកម្ពុជា​ ក្នុងការជំរុញ កំណើនការ​ប្រើប្រាស់​​យានយន្តអគ្គីសនីនៅកម្ពុជា និងឈានទៅសម្រេចឲ្យបាន​នូវការប្រើប្រាស់​រថយន្តអគ្គិសនីក្នុងអត្រា ៤០%​ និងទោចក្រយានយន្ត(ម៉ូតូ)អគ្គិសនីក្នុងអត្រា៧០% ក្នុងឆ្នាំ២០៥០។ គំនិតផ្តួចផ្តើមមួយនេះ គឺជាយុទ្ធសាស្ត្រ​ដែលស្របទៅតាមចក្ខុវិស័យ​របស់​ធនាគារ​យើងផងដែរ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយ
ចីរភាព។”

អំឡុងពេលនៃកម្មវិធីចុះហត្ថលេខានេះ លោក ម៉េង ហេង អគ្គនាយកក្រុមហ៊ុន អេចអេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខរថយន្តម៉ាក AION ក៏បានលើកឡើងផងដែរថា៖ “ការប្តេជ្ញាចិត្តរបស់យើង ដើម្បីលើកកម្ពស់ចីរភាព នេះ​ត្រូវបានឆ្លុះបញ្ចាំងតាមរយៈភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន AION។ ការនាំចូលនូវរថយន្តអគ្គិសនីនៅកម្ពុជា ជាការបង្ហាញពីនិន្នាការផ្លាស់ប្តូរនៅក្នុងវិស័យយានយន្ត ហើយយើងពិតជារំភើបដែល​មានកិតិ្តយសក្នុងការត្រួសត្រាយផ្លូវសម្រាប់និន្នាការនេះ”។

បន្ថែមពីលើការបង្ហាញជម្រើសរថយន្តថ្មីរបស់ក្រុមហ៊ុន​ អេចអេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក ក្រុមហ៊ុនផ្តល់ជូននូវអតិថិជនក្នុងលទ្ធភាពក្នុងការលក់បន្តយានយន្តក្នុងតម្លៃដ៏សមរម្យផងដែរ។ អតិថិជន​ដែលទិញរថយន្ត AION EV Car ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែមីនា ឆ្នាំ ២០២៤ នឹងទទួល​បានអត្រាការប្រាក់ទាបជាងរថយន្តដទៃ ០,៥% និងប្រាក់កម្ចីរហូតដល់ ៧០% ពីធនាគារ មេយប៊ែង។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងឯកសារទស្សនទានស្តីពីក្របខណ្ឌផែនការយុទ្ធសាស្រ្ត សម្រាប់ការងាររាជកិច្ច និងបណ្ណសារឆ្នាំ២០២៤-២០២៨

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្…

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកបារាំងជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង សម្រាប់សេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានចាត់ទុកប្រទេសបារាំងជាដៃគូដ៏ចម្បងសម្រាប់កាអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។ បារាំងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ