អំពើពុករលួយ

អ្នកជំនាញរំពឹងវិស័យអចលនទ្រព្យដែលញាំញីដោយអំពើពុករលួយនៅវៀតណាម ងើបឡើងវិញនៅឆ្នាំ២០២៤


ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យអន្តរជាតិមួយនិយាយថា ករណីឧក្រិដ្ឋកម្មជាកំណត់ត្រានៅក្នុងវិស័យអចលនទ្រព្យនៅប្រទេសវៀតណាម បានប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន ប៉ុន្តែតម្រូវការដីសម្រាប់សង់រោងចក្រកំពុងកើនឡើងចំពេលមានការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ ដោយធ្វើឱ្យគេរំពឹងថា ឧស្សាហកម្មអចលនទ្រព្យនៅប្រទេសនេះនឹងងើបឡើងវិញនៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អំពើពុករលួយ
ដោយ

កាលពីខែមុនមានការចោទប្រកាន់ពីការស៊ីសំណូក និងការកេងបន្លំទាក់ទងនឹងវិស័យអចលនទ្រព្យក្នុងកម្រិតលើសពី៣% នៃផលិតផលក្នុងស្រុកសរុប ដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅក្នុងការ បង្ក្រាបអំពើពុករលួយដ៏ធំទូលាយមួយនៅប្រទេសវៀតណាម។

ប៉ុន្តែលោក ស្តេហ្វិន ហ៊ីកហ្គីន (Stephen Higgins) នាយកប្រតិបត្តិនៅក្រុមហ៊ុនអចលនទ្រព្យ Cushman & Wakefield ប្រចាំប្រទេសវៀតណាម បាននិយាយថា ក្រុមហ៊ុនជាច្រើន ដែលផ្លាស់ប្តូរការផលិតរបស់ពួកគេចេញពីប្រទេសចិនទៅកាន់ប្រទេសវៀតណាមនោះ បន្តជំរុញឱ្យមានតម្រូវការសម្រាប់សួនឧស្សាហកម្មក្នុងស្រុក ដែលនឹងពង្រីកជាងមួយភាគបីនៅកន្លែងមួយចំនួន។

ការិយាល័យស្ថិតិទូទៅបាននិយាយថា ការព្រួយបារម្ភពីបំណុល និងការធ្លាក់ចុះតម្រូវការបានរីករាលដាលពេញវិស័យអចលនទ្រព្យដោយក្រុមហ៊ុនអចលនទ្រព្យជាង១ពាន់ បានក្ស័យធនក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៣។

ប្រធានក្រុមហ៊ុន Cushman & Wakefield ប្រចាំវៀតណាម គឺលោកស្រី ត្រាង ប៊ូ (Trang Bui) បាននិយាយថា ផ្ទះគឺជាផ្នែកតែមួយគត់ដែល«ស្ងប់ស្ងាត់» ប៉ុន្តែតម្រូវការសម្រាប់កន្លែងឧស្សាហកម្ម និងការិយាល័យកំពុងកើនឡើង ហើយក្នុងនាមជាអ្នកឯកទេសខាងអចលនទ្រព្យជើងចាស់ម្នាក់ លោកស្រី ប៊ូ បានបង្ហាញទស្សនៈដ៏ភ្លឺស្វាងជាងអ្នកផ្សេងទៀតដោយបានព្យាករថា ការលក់លំនៅឋាននឹងត្រលប់មកវិញនៅឆមាសទីមួយនៃឆ្នាំ២០២៤ ខាងមុខ ដោយសារអត្រាការប្រាក់កម្ចីធ្លាក់ចុះ។

សូមរំលឹកថា កាលពីប៉ុន្មានសប្ដាហ៍មុននេះប៉ូលិសបានចាប់ខ្លួនអ្នកអភិវឌ្ឍន៍អចលនទ្រព្យម្នាក់ឈ្មោះ វ៉ាន ធីញ ផាត (Van Thinh Phat) ជាប់ចោទពីបទកឹបកេងប្រាក់ជិត១៣ពាន់លានដុល្លារ ដែលធ្វើឱ្យក្រុមអ្នកវិនិយោគបរទេសប្រុងប្រយ័ត្នយ៉ាងខ្លាំងតាំងពីមានករណីនេះមក។

លោកស្រី ប៊ូ បានប្រាប់សារព័ត៌មាននីកេអេស៊ាដោយក្ដីរំពឹងថា មន្ត្រីវៀតណាមនឹងចំណាយពេល២ឆ្នាំ ដើម្បីពិនិត្យពិច័យផ្នែកហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់អ្នកអភិវឌ្ឍន៍ ដែលរងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មរយៈពេលជាងមួយទសវត្សរ៍មកហើយ។

ថ្លែងនៅឯសន្និសីទសារព័ត៌មាននៅទីក្រុងហូជីមិញ កាលពីថ្ងៃអង្គារ លោស្រី ប៊ូ បាននិយាយថា ក្រុមវិនិយោគិនកំពុងតាមដានយ៉ាងដិតដល់ដោយចង់ឃើញថា តើរដ្ឋាភិបាលវៀតណាមនឹងដោះស្រាយស្ថានការណ៍នេះ និងកសាងទំនុកចិត្តរបស់ក្រុមវិនិយោគិនឡើងវិញដោយរបៀបណា៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគាររដ្ឋរបស់ចិនធំៗបន្តលក់ចេញប្រាក់ដុល្លារ ដើម្បីទប់ និងលើកតម្លៃប្រាក់យន់

ព័ត៌មាន
ប្រភពចំនួន៣ដែលបានដឹងអំពីការលក់ប្រាក់ដុល្លាររបស់ធនាគារចិន បាននិយាយថា ធនាគារគ្រប់គ្រងដោយរដ្ឋធំៗរបស់ចិន បានលក់ប្រាក់ដុល្លារអាម៉េរិក នៅក្…

រោងចក្រថ្មីជិត៥០០ត្រូវបានបង្កើតឡើងនៅ៤ខែឆ្នាំនេះ ខណៈសហជីពសន្និដ្ឋានថា អាចមានរោងចក្រចាស់ៗមួយចំនួន

ព័ត៌មាន
ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលពុំបានជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជានោះទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ