វិធានការគាំពារនិយមជុំវិញវិបត្តិស្បៀងអាហារ

ក្រុមអ្នកជំនាញ៖ វិធានការគាំពារនិយមជុំវិញវិបត្តិស្បៀងអាហារ អាចបង្កសង្គ្រាមពាណិជ្ជកម្មពាសពេញពិភពលោក


មេដឹកនាំអាជីវកម្ម និងអ្នកបង្កើតគោលនយោបាយ ដែលបានប្រជុំពិភាក្សាគ្នានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសសប្ដាហ៍នេះ បាននិយាយថា វិបត្តិស្បៀងអាហារពិភពលោកដែលកំពុងកើនឡើង ស្របពេលទំនោរនៃចលនាគាំពារនិយមរបស់ប្រទេសមួយចំនួន អាចទំនងជាធ្វើឱ្យមានបញ្ហាខ្វះខាតស្បៀងកាន់តែកាន់តែខ្លាំងថែមទៀត និងអាចនាំឱ្យកើតមានសង្គ្រាមពាណិជ្ជកម្មពាសពេញពិភពលោក។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានធំៗ។
វិធានការគាំពារនិយមជុំវិញវិបត្តិស្បៀងអាហារ អាចបង្កសង្គ្រាមពាណិជ្ជកម្មពាសពេញពិភពលោក

នៅក្នុង​សញ្ញា​​កើនឡើងនៃដាក់សម្ពាធ​លើ​ការផ្គត់ផ្គង់​អាហារ និងបញ្ហា​តម្លៃទំនិញកើនឡើង ប្រភព​រដ្ឋាភិបាល​មួយ​ចំនួនបានលើកឡើងថា ប្រទេសមួយចំនួន​ចាប់ផ្ដើមចាត់វិធានការ​រឹតបន្ដឹងលើការនាំចេញ​ស្បៀងអាហារសំខាន់ៗ​របស់ខ្លួន ដូចជា​ប្រទេស​ឥណ្ឌា​អាចនឹង​រឹតបន្តឹង​ការនាំចេញ​ស្ករស​ជា​លើកដំបូងរបស់ខ្លួនផងដែរ ​ក្នុង​រយៈពេល​ប្រាំមួយ​ឆ្នាំចុងក្រោយ ​ដើម្បី​ទប់ស្គាត់ការកើនឡើង​នៃ​តម្លៃ​ក្នុងស្រុក​ជាដើម។

អ្នកស្រីហ្គីតា​ ហ្កូភីណាថ (Gita Gopinath) អគ្គនាយករងទីមួយ​នៃមូលនិធិរូបិយវត្ថុអន្តរជាតិបានប្រាប់ថាការកើនឡើងនៃ​អសន្តិសុខស្បៀងអាហារ វាជាបញ្ហាចម្បង ដែលយើងត្រូវដោះស្រាយ​នៅចំពោះមុខ និងអាកខានមិនបានឡើយ។

លើសពីនេះទៅទៀត វិធានការគាំពារនិយរបស់ប្រទេសមួយចំនួន​ ត្រូវបានលើកយកមកពិភាក្សា​យ៉ាងផុសផុល​ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក​នៅទីក្រុងដាវ៉ូស​ប្រទេសស្វីស ហើយក្រុមអ្នកជំនាញ បាន​អំពាវនាវឱ្យមានការចរចាជាបន្ទាន់ ដើម្បីជៀសវាង​ការផ្ទុះកើតមាន​សង្គ្រាមពាណិជ្ជកម្មពាសពេញពិភពលោក ដោយសារតែវិធានការ​គាំពារនិយមនេះ។

អ្នកស្រី Gopinath បាននិយាយទៀតថា សម្រាប់អ្នករស់នៅក្នុងប្រទេស​នៅក្នុងតំបន់សាហារ៉ា-អាហ្រ្វិក ៤០% នៃការប្រើប្រាស់របស់ពួកគេត្រូវបាន​ចំណាយលើស្បៀងអាហារ ហើយវានឹងប៉ះពាល់យ៉ាងខ្លាំង​ចំពោះ​ការរស់នៅ និងថ្លៃចំណាយ​ផ្សេងៗទៀត ដោយវិបត្តិសាកលមួយនេះ។

លោកដេវីដ បៀស្លី (David Beasley) នាយកប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបាននិយាយថា "ពិភពលោកបាននិងកំពុងប្រឈមមុខនឹងវិបត្តិម្ហូបអាហា​រដ៏អាក្រក់ ក្រោយពេលសង្គ្រាមអ៊ុយក្រែនចាប់ផ្តើម ដែលធ្វើឲ្យ តម្លៃម្ហូបអាហារ តម្លៃទំនិញ ថ្លៃដឹកជញ្ជូនបានកើនឡើងទ្វេដង។ លោកបានប្រាប់ទៀតថា ភាពអត់ឃ្លាន​ជាសាកល​បានកើនឡើងពី ៨០ លាននាក់ដល់ ២៧៦​ លាននាក់​ក្នុងរយៈពេល ៤ ទៅ ៥ ឆ្នាំចុងក្រោយនេះ។

លោកបានមានប្រសាសន៍ថា "ការនៅតែបន្តបិទកំពង់ផែប្រទេសអ៊ុយក្រែន ដោយកងទ័ពរុស្សីនោះ វាមានន័យថា ជាការប្រកាសសង្រ្គាមលើការផ្គត់ផ្គង់​ស្បៀងអាហារពិភពលោក ខណៈដែលរដូវប្រមូល​ផល​ស្រូវសាលី​នឹងមកដល់ឆាប់ៗ​ខាងមុននេះ ។

គួររំលឹកថា ការលុកលុយរបស់​រុស្ស៊ីលើអ៊ុយក្រែន ដែលទីក្រុងមូស្គូ​ប្រកាស​តែខ្លួនឯង​ថា​ជា "ប្រតិបត្តិការយោធាពិសេស" នោះ បាននាំឱ្យកើតមានវិបត្តិ​ស្បៀង​អាហារ​យ៉ាងធ្ងន់ធ្ងរ តែមួយប៉ប្រិចភ្នែក ដ្បិតថា ប្រទេសអ៊ុយក្រែន និងរុស្ស៊ី គឺជាប្រទេស​ផលិត និងផ្គត់ផ្គង់ស្បៀងអាហារ​ដ៏ធំបំផុត​របស់ពិភពលោក៕

អត្ថបទ: ហ៊ុន​ គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកវិភាគអន្តរជាតិថា កុំសូវជឿពេករឿងលោកចូបៃឌិនថា «អាមេរិកនឹងចូលជួយតៃវ៉ាន់បើចិនវាយប្រហារ»

ព័ត៌មាន
ទីក្រុងប៉េកាំង និងតៃប៉ិ មិនគួរយកចិត្តទុកដាក់ ឬជឿជាក់ខ្លាំងពេកនោះទេ ចំពោះការលើកឡើងចុងក្រោយរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ដែល…

ស្វែងរកកំប៉ុងចេះច្រៀងរបស់ គោជល់ ដើម្បីកែប្រែជីវភាពរបស់អ្នកឲ្យកាន់តែល្អប្រសើរ

ព័ត៌មាន
«លុយ....លុយ....ឡា...ឡា...ឡា! កំប៉ុងច្រៀង លុយលាន មានភ្លែតជាមួយគោជល់ បើសិនគាស់កំប៉ុងគោជល់ ហើយឮចម្រៀង ទៀងណាស់ ឈ្នះរង្វាន់យ៉ាងច្រើនសន្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ