វិស័យអចលនទ្រព្យ

តើមានកត្តាអ្វីធ្វើឱ្យវិនិយោគិនបរទេសរារែកក្នុងការចាក់បញ្ចូលទុនក្នុងវិស័យអចលនទ្រព្យនៅវៀតណាម?


សភាពាណិជ្ជកម្មអឺរ៉ុប(EuroCham) ប្រចាំប្រទេសវៀតណាម បានព្រមានថា ការពន្យារពេលក្នុងការផ្តល់បណ្ណកម្មសិទ្ធិដល់ម្ចាស់លំនៅឋានដែលជាជនបរទេស អាចធ្វើឱ្យវិនិយោគិនរារែកក្នុងការចាក់បញ្ចូលមូលធនបន្ថែមទៀត ទៅក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសវៀតណាម ខណៈមកទល់ពេលនេះវៀតណាម ទើបតែចេញបណ្ណកម្មសិទ្ធិដល់ជនបរទេសបានជាង៣ពាន់បណ្ណប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
វិស័យអចលនទ្រព្យ
ដោយ

សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ប្រចាំប្រទេសវៀតណាម បានព្រមានថា អ្នកទិញជាជនបរទេសដែលបានបំពេញគ្រប់គ្រប់លក្ខខណ្ឌតម្រូវចាំបាច់សម្រាប់ការទិញអាផាតម៉ិន ឬ និយាយដោយខ្លីថា ទិញដោយស្របច្បាប់នៅក្នុងប្រទេសវៀតណាម នៅតែប្រឈមហានិភ័យធ្ងន់ធ្ងរដូចជា មានជម្លោះជាមួយអ្នកលក់ ដែលអាចឈានទៅដល់ការលុបចោលកិច្ចសន្យាទិញលក់ជាដើម ដោយសារតែពួកគេត្រូវរង់ចាំយូរពេកទម្រាំទទួលបានបណ្ណកម្មសិទ្ធិថ្មី បន្ទាប់ពីការទិញលក់។

សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ក៏បាននិយាយដែរថា បើគ្មានបណ្ណកម្មសិទ្ធិ ម្ចាស់ផ្ទះដែលជាជនបរទេសមិនអាចលក់ផ្ទះរបស់ខ្លួនបន្តទៅឱ្យអ្នកទិញថ្មីបានឡើយ ដូច្នេះហើយវិនិយោគិនបរទេសអាចនឹងរារែកក្នុងការចាក់បញ្ចូលមូលធនបន្ថែមទៀតទៅក្នុងវិស័យអចលនទ្រព្យនៅវៀតណាម។ ច្បាប់ស្ដីពីលំនៅឋានឆ្នាំ២០១៤ របស់វៀតណាម បានអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិទិញផ្ទះ និងអាផាតម៉ិននៅក្នុងប្រទេសវៀតណាម លើកលែងតែនៅក្នុងតំបន់ដែលត្រូវបានចាត់ទុកថា ងាយប៉ះពាល់ដល់សន្តិសុខជាតិ។ ប៉ុន្តែចាប់តាំងពីនោះមកទល់នឹងពេលនេះ មានជនបរទេសសរុបត្រឹមតែ៣.៥០០នាក់ប៉ុណ្ណោះរួមទាំងស្ថាប័ន និងបុគ្គលផងដែលទទួលបានបណ្ណកម្មសិទ្ធិកាន់កាប់ផ្ទះរបស់ពួកគេដោយស្របច្បាប់នៅក្នុងប្រទេសវៀតណាម។

យោងតាមទិន្នន័យរបស់ក្រសួងសំណង់វៀតណាម អ្នកទិញដែលជាជនបរទេសភាគច្រើនគឺមកពីប្រទេសកូរ៉េខាងត្បូង ចិន សិង្ហបុរី សហរដ្ឋអាម៉េរិក អូស្ត្រាលី ជប៉ុន និងម៉ាឡេស៊ី ហើយនៅឆ្នាំ២០២២ មន្ទីរសំណង់ក្រុងហាណូយ បានក្លាយជាស្ថាប័នរដ្ឋាភិបាលដំបូងគេដែលបានប្រកាសបញ្ជីឈ្មោះគម្រោងអាផាតមិន ដែលអាចចេញបណ្ណកម្មសិទ្ធិឱ្យជនបរទេសកាន់កាប់បាន។

ទោះជាយ៉ាងណា ជនបរទេសមិនអាចកាន់កាប់លើសពី៣០% នៃចំនួនអាផាតមិនសរុបនៅក្នុងអគារខុនដូមួយបានឡើយ។ តាមច្បាប់របស់វៀតណាម អ្នកទិញដែលជាជនបរទេសត្រូវបានអនុញ្ញាតឱ្យកាន់កាប់លំនៅឋានបានរយៈពេល៥០ឆ្នាំ ប៉ុន្តែម្ចាស់ផ្ទះអាចស្នើសុំបន្តកាន់កាប់រយៈពេល៥០ឆ្នាំទៀត។ ពេលនេះសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ប្រចាំប្រទេសវៀតណាម កំពុងជំរុញឱ្យវៀតណាម ប្រកាសបញ្ជីឈ្មោះគម្រោងដែលមិនអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិកាន់កាប់៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនវៀតណាមប្រមាណ៥០ពេញចិត្តបរិយាកាសធុរកិច្ចនៅកម្ពុជា និងជឿថា កម្ពុជានឹងក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញ

ព័ត៌មាន
ក្រុមហ៊ុនសហគ្រាសវៀតណាម ប្រមាណ៥០ ដែលកំពុងរកស៊ីនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះបរិយាកាសធុរកិច្ចនៅកម្ពុជា ហើយសង្ឃឹមយ៉ាងមុតមាំថា នៅក្នុងឆ្នា…

កំពង់ស្ពឺនៅតែប្រឈមកង្វះកម្លាំងពលកម្មក្នុងវិស័យឧស្សាហកម្ម ខណៈខេត្តនេះត្រូវការកម្លាំងពលកម្មបន្ថែមជាង៣ម៉ឺននាក់

ព័ត៌មាន
បញ្ហាកង្វះកម្លាំងសម្រាប់បម្រើឱ្យវិស័យឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម នៅខេត្តកំពង់ស្ពឺ មិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ ស្របពេលដែលខេត្តនេះកំពុងត្រូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ