G7អំពាវនាវឱ្យលុបចោលបម្រាមនាំចូលគ្រឿងសមុទ្រជប៉ុន

G7 ស្នើឱ្យចិននិងរុស្ស៊ី លុបចោលជាបន្ទាន់នូវបម្រាមហាមឃាត់លើការនាំចូលអាហារសមុទ្ររបស់ជប៉ុន


ក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧របស់ពិភពលោក (G7) អំពាវនាវឱ្យមានការលុបចោលជាបន្ទាន់លើបម្រាមហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ប្រទេសជប៉ុន ក្រោយប្រទេសនេះបានបញ្ចេញទឹកវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ កាលពីពេលកន្លងទៅ។ ក្នុងនោះ ចិនគឺជាប្រទេសដំបូងគេ ដែលបានចេញតវ៉ាប្រតិកម្មប្រឆាំងនឹងទីក្រុងតូក្យូ និងឈានដល់ការបិទខ្ទប់ការនាំចូលគ្រឿងសមុទ្ររបស់ជប៉ុន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
G7អំពាវនាវឱ្យលុបចោលបម្រាមនាំចូលគ្រឿងសមុទ្រជប៉ុន
ដោយ

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលមានចំនួនដប់ទំព័រ ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មក្រុមប្រទេស G7 នៅទីក្រុងអូសាកា ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា G7 មិនពេញចិត្តសោះឡើយចំពោះសកម្មភាពយកផ្នែកសេដ្ឋកិច្ចធ្វើជាអាវុធ តែគួរងាកទៅកសាងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មសេរី និងយុត្តិធម៌ ព្រមទាំងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ទោះបីរបាយការណ៍នេះមិនបញ្ជាក់ថាជាប្រទេសណាក៏ដោយ តែគេអាចដឹងយ៉ាងច្បាស់ថា គឺជាប្រទេសចិន។

គួររំលឹកថា ប្រទេសចិនបានផ្អាកការនាំចូលគ្រឿងសមុទ្ររបស់ជប៉ុន កាលពីពីរខែមុន បន្ទាប់ពីជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មចេញពីរោងកច្រហ្វូគូស៊ីម៉ារបស់ខ្លួនចូលទៅក្នុងសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិក បានហៅការបិទការនាំចូលរបស់ចិននេះជាអំពើមិនយុត្តិធម៌ ខណៈដែលប្រទេសរុស្ស៊ីបានប្រកាសការរឹតបន្តឹងស្រដៀងគ្នានេះដែរ កាលពីដើមខែតុលានេះ។

យ៉ាងណាមិញឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 នេះ ស្ថានទូតចិនប្រចាំនៅប្រទេសជប៉ុន បាននិយាយដោយពណ៌នាការអំពាវនាវរបស់ G7 ថា ជាការបង្ខិតបង្ខំសេដ្ឋកិច្ច និងបានជំរុញឱ្យ G7 មិនត្រូវប្រកាន់ខ្ជាប់នូវស្តង់ដាពីរ ប៉ុន្តែត្រូវចាត់វិធានការជាក់ស្តែង ដើម្បីរក្សាសណ្តាប់ធ្នាប់ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ។

ចិនបានចោទប្រទេស G7 ថាកំពុងធ្វើឱ្យខូច និងរំខាងដល់សន្តិសុខ និងស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មរបស់ពិភពលោក។ ក្រៅបីបញ្ហានេះ ក្រុមប្រទេស G7 ដែលមានប្រទេសជប៉ុន សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង អ៊ីតាលី និងកាណាដាបានបង្ហាញការព្រួយបារម្ភរួមគ្នាអំពីចំណាត់ការរឹតបន្តឹងការនាំចេញសារធាតុរ៉ែសំខាន់ៗផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីពាណិជ្ជកម្ម G7 ក៏បានថ្កោលទោសការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនពីសំណាក់ទីក្រុងម៉ូស្គូដែរ ដោយថា ការសម្រេចចិត្តចាកចេញដោយឯកតោភាគីពីកិច្ចព្រមព្រៀងសមុទ្រខ្មៅជាមួយអ៊ុយក្រែន គឺជារឿងដែលមិនអាចទទួលយកបានឡើយ។

យ៉ាងណាក៏ដោយ កិច្ចប្រជុំកាលពីថ្ងៃអាទិត្យនេះ មិនដូចកិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 កាលពីពីរសប្តាហ៍មុននោះទេ ដែលបានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសការវាយប្រហារភេរវកម្មលើអ៊ីស្រាអែលដោយក្រុមហាម៉ាស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឃ្លាំងស្បៀងរបស់ UN ត្រូវប្រជាជននៅហ្កាហ្សារាប់ពាន់នាក់សម្រុកចូលលួច

ព័ត៌មាន
មនុស្សរាប់ពាន់នាក់នៅហ្កាហ្សា បានសម្រុកចូលក្នុងឃ្លាំងផ្ទុកជំនួយមនុស្សធម៌ដ៏ធំមួយរបស់អង្គការសហប្រជាជាតិ ដើម្បីយករបស់របរដែលពួកគេត្រូវការ។ សក…

សណ្ដាប់ធ្នាប់ពិភពលោក៖កូដកម្មបានផ្ទុះឡើងនៅទូទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប

ព័ត៌មាន
កូដកម្មកំពុងតែផ្ទុះឡើងនៅពាសពេញសហរដ្ឋអាម៉េរិក និងអឺរ៉ុប ខណៈដែលកម្មករកំពុងបន្តតស៊ូជាមួយនឹងកម្រិតអតិផរណាដែលចេះតែកើនខ្ពស់ និងការគំរាមកំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ