វិស័យកាត់ដេរនៅកម្ពុជា

ឧកញ៉ា គង់ សាង៖ តម្លៃពលកម្មក្នុងវិស័យកាត់ដេរនៅកម្ពុជាស្មើតំបន់ A វៀតណាម តែផលិតភាពទាបជាង


យើងសង្កេតឃើញថា តម្លៃពលកម្មក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ពីមួយទៅមួយឆ្នាំ មិនចាញ់ប្រទេសក្នុងតំបន់ប៉ុន្មាននោះទេ។
តម្លៃពលកម្មក្នុងវិស័យកាត់ដេរនៅកម្ពុជាស្មើតំបន់ A វៀតណាម
ដោយ

បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា គង់ សាង ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា តម្លៃពលកម្មនៅកម្ពុជាបច្ចុប្បន្នស្មើតម្លៃពលកម្មក្នុងតំបន់ A របស់វៀតណាម ប៉ុន្តែផលិតភាពនៃការផលិតរបស់កម្មករកម្មការិនីកម្ពុជាស្មើនឹង៧០%នៃផលិតភាពរបស់វៀតណាមតែប៉ុណ្ណោះ ដែលទាមទារឲ្យរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តលើបញ្ហានេះបន្ថែមទៀត។ ថ្នាក់ដឹកនាំរូបនេះបានចាត់ទុកបញ្ហាប្រាក់ឈ្នូលកំពុងក្លាយជាបញ្ហាប្រឈមមួយសម្រាប់កម្ពុជាក្នុងការប្រកួតប្រជែងការទាក់ទាញការបញ្ជាទិញផលិតផលក្នុងវិស័យនេះជាមួយបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់។ កង្វះភាពប្រកួតប្រជែងនេះបានទាញទម្លាក់ការនាំចេញផលិតផលក្នុងវិស័យកាត់ដេររបស់កម្ពុជាជិត២០% នៅឆមាសទី១ឆ្នាំនេះ ក្រោយតម្រូវការបញ្ជាទិញមានការធ្លាក់ចុះ។ បច្ចុប្បន្នកម្ពុជាមានរោងចក្រសរុបជាង១ពាន់រោងចក្រ និងបានផ្តល់ការងារជិត៨០ម៉ឺននាក់។
ឧកញ៉ា គង់ សាង ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាបានគូសបញ្ជាក់ថា តម្លៃពលកម្មក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាបច្ចុប្បន្នស្មើនឹងតំបន់ A របស់វៀតណាម តែផលិតភាពរបស់កម្ពុជាស្មើនឹង៧០%ប៉ុណ្ណោះ បើធៀបនឹងផលិតភាពរបស់វៀតណាម។ កត្តានេះបានជំរុញឲ្យថ្នាក់ដឹកនាំរូបនេះស្នើឲ្យរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ សម្រាប់អ្នកជំនាញរូបនេះបញ្ហាតម្លៃពលកម្មកំពុងក្លាយជាបញ្ហាប្រឈមមួយសម្រាប់កម្ពុជាក្នុងការប្រកួតប្រជែងជាមួយប្រទេសមួយចំនួនក្នុងតំបន់ ដើម្បីទាក់ទាញការបញ្ជាទិញពីក្រៅប្រទេស។ យ៉ាងណាមិញក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធកំពុងពិភាក្សាគ្នាលើការកំណត់ប្រាក់ឈ្នូលអប្បរមាជូនកម្មករ និយោជិតក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៤។

ការនាំចេញផលិតវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាមានធ្លាក់ចុះជិត២០% នៅឆមាសទី១ឆ្នាំ២០២៣។ ការធ្លាក់ចុះនេះត្រូវបានលោកឧកញ៉ា គង់ សាង អះអាងថា គឺដោយសារកម្ពុជាខ្វះការប្រកួតប្រជែង មិនមែនដោយសារកម្ពុជាខ្វះការបញ្ជាទិញពីក្រៅប្រទេសនោះទេ ពោលគឺមានក្រុមហ៊ុនមួយចំនួនបានបញ្ជាទិញមកកម្ពុជា តែកម្ពុជាមិនអាចផលិតតាមតម្លៃដែលក្រុមហ៊ុនទាំងនោះផ្តល់ឲ្យ ដែលធ្វើឲ្យពួកគេត្រូវបង្វែការបញ្ជាទិញពីកម្ពុជាទៅប្រទេសផ្សេង ជាពិសេសបង់ក្លាដែសតែម្តង។ ការដឹកជញ្ជូនមានតម្លៃខ្ពស់ និងកង្វះផលិតកម្មផលិតផលិតផលគាំទ្រឲ្យវិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គួបផ្សំសេដ្ឋកិច្ចសកលកំពុងមានការធ្លាក់ចុះ ក៏ជាបញ្ហាមួយធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់កម្ពុជាផងដែរ។
ទន្ទឹមនឹងនេះលោកឧកញ៉ា គង់ សាង ស្នើឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិបោះទុនវិនិយោគបង្កើតរោងចក្រផលិតផលិតផលគាំទ្រ ដែលបម្រើឲ្យការផលិតផលិតផលសម្រេចក្នុងវិស័យកាត់ដេរ និងស្នើឲ្យប្រទេសជាមិត្តបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP និង EBA ដល់កម្ពុជាបន្តទៀត។ ថ្នាក់ដឹកនាំរូបនេះរំពឹងថា រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ នឹងមានយុទ្ធសាស្ត្រ និងការកែទម្រង់មួយចំនួន ដែលធ្វើឲ្យវិស័យកាត់ដេររបស់កម្ពុជាកាន់តែមានភាពប្រកួតប្រជែងបន្ថែមទៀត។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំបាក់ ស្បែកជើង និងផលិតផលធ្វើដំណើរសរុបចំនួន១,០៧៧រោងចក្រ ដោយរោងចក្រទាំងនេះបានផ្តល់ការងារធ្វើដល់ប្រជាពលរដ្ឋបានជិត៨០ម៉ឺននាក់។ នៅឆ្នាំ២០២២ កន្លងទៅការនាំចេញផលិតផលក្នុងវិស័យនេះមានទំហំជាង១២ពាន់លានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


សមាគមស្វាយចន្ទីកម្ពុជាថា វៀតណាមកំពុងបារម្ភអំពីការប្រកួតប្រជែងក្នុងវិស័យស្វាយចន្ទីជាមួយកម្ពុជា និងអាហ្វ្រិក

ព័ត៌មាន
ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានគូសបញ្ជាក់ថា ឧស្សហកម្មស្វាយចន្ទីវៀតណាម កំពុងប្រឈមនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយជាមួយកម្ពុជា និងអាហ្វ្រិកខាង…

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ប្រកាសថា នឹងលែងពន្យារពេលចូលស្រុកបន្តទៀតហើយ

ព័ត៌មាន
អតីតនាយករដ្ឋមន្ត្រីថៃ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបញ្ជាក់កាលពីថ្ងៃទី១៩ សីហាថា លោកពិតជានឹងត្រឡប់មកថៃវិញនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ