តម្លៃមាស

តម្លៃមាសនៅក្នុងឆ្នាំនេះនឹងឡើងថ្លៃដល់កម្រិតកំពូលលើសពី ២ពាន់ដុល្លារអាមេរិកក្នុងមួយអោន


តម្លៃមាសត្រូវបានគេរំពឹងថានឹងកើនឡើងលើសពី ២.០០០ ដុល្លារអាមេរិកក្នុងមួយអោន (ជិត៨ជីមាស) នៅចុងឆ្នាំនេះ ចំពេលដែលមានការរំពឹងទុកនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅអាមេរិក និង នៅអឺរ៉ុប បញ្ហាចាក់ស្រេះរឿងភូមិសាស្ត្រនយោបាយក្នុងតំបន់និងពិភពលោក រួមជាមួយនឹងការដំឡើងអត្រាការប្រាក់ពីធនាគាកណ្តាលអាមេរិក និង ប្រទេសជាច្រើនទៀតនៅលើពិភពលោក ។
តម្លៃមាសអាចឡើងលើសពី ២០០០ដុល្លារក្នុង១អោន
ដោយ

អ្នកជំនាញសេដ្ឋកិច្ចបានសន្និដ្ឋានថា ប្រសិនបើមាសនៅចុងឆ្នាំ២០២៣នេះឡើងដល់តម្លៃ ២.០៧៩ ដុល្លារអាមេរិកក្នុង១អោន ឬ ស្នើនឹងប្រមាណ ២.៧៦៥ ដុល្លារនៅក្នុងមួយតម្លឹង នោះប្រាកដណាស់​តម្លៃមាសនឹងអាចឡើងដល់ ២.៤០០ ដុល្លារនៅក្នុងមួយអោន ឬស្មើនឹង ប្រមាណ ៣.១៩២ ដុល្លារអាមេរិកនៅក្នុងមួយតម្លឹងនៅឆ្នាំក្រោយ ។ នេះបើតាមសេចក្តីរាយការណ៍របស់សាព័ត៌មាន Bangkok Post។

លោកស្រី ធីផា ណាវ៉ាតតានាស៊ូប (Tipa Nawattanasub) នាយកប្រតិបត្តិ YLG Bulion & Futures បាននិយាយថា ការកើនឡើងអត្រាការប្រាក់នាពេលកន្លងមក ធ្វើឱ្យការវិនិយោគមាស​មិនមានភាពទាក់ទាញ ប៉ុន្តែឥឡូវនេះការតម្លើងអត្រាដែលជិតដល់កម្រិតកំពូល ស្របពេលដែល​ប្រាក់ដុល្លារអាមេរិក​កំពុងធ្លាក់ចុះ កត្តាបែបនេះកំពុងជួយដល់ទំនុកចិត្តនៅក្នុង ការប្រមូលទិញមាសពីវិនិយោគិន ។

កាលពីសប្តាហ៍មុន ធនាគារកណ្តាលអាមេរិកបានប្រកាសពីការបង្កើនអត្រាការប្រាក់រហូតដល់០,២៥ ភាគរយ នៃអត្រាការប្រាក់គោលនយោបាយរបស់ខ្លួនដែលការកំណត់នេះ​ធ្វើឲ្យអត្រាការប្រាក់ឡើងដល់​កម្រិតពី ៥,២៥ទៅ ៥,៥០ ភាគរយដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២២ ឆ្នាំមកនេះ។

លោកស្រី ធីផា បាននិយាយថា "សព្វថ្ងៃនេះ សេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងភាពមិនប្រាកដប្រជា ជាច្រើន ហើយមានតែតំបន់អាស៊ីប៉ុណ្ណោះដែលមានកំណើនវិជ្ជមាន។ ទន្ទឹមនឹងនោះ ភាពតានតឹង​ខាងភូមិសាស្ត្រនយោបាយ មានការរីកសាយភាពកាន់តែខ្លាំងដោយសារ ជម្លោះចិន-អាមេរិក និងរុស្ស៊ី-អ៊ុយក្រែន ដូច្នេះហើយយើងត្រូវចាំបាច់ត្រួតពិនិត្យតម្លៃមាសដែល​វានឹងអាចប្រែប្រួលយ៉ាងខ្លាំង​នៅចុងឆ្នាំនេះ។

បើតាមការព្យាករណ៍ ប្រសិនបើតម្លៃមាសនៅចុងឆ្នាំនេះឡើងដល់ ២.០៧៩ ដុល្លារនៅក្នុងមួយអោន ឬ ស្នើនឹងប្រមាណ ២.៧៦៥ ដុល្លារនៅក្នុងមួយតម្លឹងនៅចុងឆ្នាំ ដូច្នេះតម្លៃមាសអាច នឹងបន្តកើនឡើងដល់ កម្រិត ២.៤០០ នៅក្នុងមួយអោន ឬ ស្នើនឹងប្រមាណជា ៣.១៩២ ដុល្លារនៅក្នុងមួយតម្លឹង ប៉ុន្តែ ក្រុមហ៊ុន YLG Bulion & Futures បានបង្ហើបថា តម្លៃដែលអ្នកវិនិយោគនឹងអាចប្រមូលមាស​យកមកស្តុកនិងទុកជួញដូរ គឺអាចនៅក្នុងរង្វង់ប្រមាណជា ១.៩០០ ដុល្លារ នៅក្នុងមួយអោន ឫស្មើនឹង ២.៥២៧ ដុល្លារនៅក្នុងមួយតម្លឹង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាជ្ញាធរវៀតណាមប្រកាសពីស្ថានភាពវិជ្ជមានឡើងវិញ នៃសកម្មភាពវិនិយោគបរទេស

ព័ត៌មាន
អាជ្ញាធរវៀតណាមបង្ហាញពីសញ្ញាវិជ្ជមានឡើងវិញនៃសកម្មភាពវិនិយោគនៅក្នុងប្រទេសវៀតណាម ខណៈដែលស្ថិតិបានអះអាងថានៅរយៈពេល ៧ ខែដើមឆ្នាំ២០២៣ វៀតណាមទ…

កម្ពុជាភ្ជាប់ផ្លូវដែកជាមួយថៃ ដើម្បីជួយសម្រួលការដឹកជញ្ជូនទំនិញ និងជំរុញការធ្វើពាណិជ្ជកម្ម ក្នុងតំបន់

ព័ត៌មាន
ប្រទេសកម្ពុជាកាលពីពេលថ្មីៗបានតភ្ជាប់ផ្លូវរថភ្លើងជាមួយប្រទេសថៃ ត្រង់ចំណុចប្រសព្វរវាង ខេត្តបន្ទាយមានជ័យ និងខេត្រស្រះកែវ ដើម្បីជួយសម្រួលដល់ការធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ