ប្រទេសវៀតណាម

អាជ្ញាធរវៀតណាមប្រកាសពីស្ថានភាពវិជ្ជមានឡើងវិញ នៃសកម្មភាពវិនិយោគបរទេស


អាជ្ញាធរវៀតណាមបង្ហាញពីសញ្ញាវិជ្ជមានឡើងវិញនៃសកម្មភាពវិនិយោគនៅក្នុងប្រទេសវៀតណាម ខណៈដែលស្ថិតិបានអះអាងថានៅរយៈពេល ៧ ខែដើមឆ្នាំ២០២៣ វៀតណាមទទួលបាន ការទាក់ទាញ គម្រោងវិនិយោគបរទេសជាមួយនឹងទឹកប្រាក់ជាង ១៦ពាន់លានដុល្លារកើនឡើងប្រមាណជា ៤,៥%។ របាយការណ៍បានបញ្ជាក់ថា គ្រាន់តែនៅក្នុងខែកក្កដា តែឯង វៀតណាមអាចទាក់ទាញ គម្រោង វិនិយោគដែលមានតម្លៃដល់ទៅជិត៣ពាន់លានដុល្លារ ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Vietnam News។
៧ខែដើមឆ្នាំវៀតណាមទាក់ទាញគម្រោងវិនិយោគបរទេសក្នុងតម្លៃជា១៦ពាន់លានដុល្លារ
ដោយ

ទីភ្នាក់ងារវិនិយោគបរទេសចំណុះឲ្យក្រសួងផែនការនិងវិនិយោគ ត្រូវបានសារព័ត៌មាន Vietnam News ដកស្រង់សំដីថា ទុនវិនិយោគបរទេសដែលបានចុះបញ្ជីនៅវៀតណាមបានបង្ហាញពីសញ្ញានៃការងើបឡើងវិញក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៣នេះ។

ប្រភពដដែលបានអះអាងថា ក្នុងអំឡុងពេលត្រួតពិនិត្យវិនិយោគិនបរទេសនៅក្នុងរយៈពេល៧ខែនេះ គឺបានរកឃើញតួរលេខសរុបមានទំហំទឹកប្រាក់រហូតដល់ជាង ១៦ ពាន់លានដុល្លារ កើនឡើង៤,៥ ភាគរយ ។

ទីភ្នាក់ងារវិនិយោគបរទេសចំណុះឲ្យក្រសួងផែនការនិងវិនិយោគ បានកត់សម្គាល់ថា នេះជាកំណើន លើកដំបូងក្នុងឆ្នាំ ២០២៣ បន្ទាប់ពីថយចុះពេញមួយឆមាសកន្លងមក ហើយក្នុងខែកក្កដាតែមួយ ការវិនិយោគបរទេសបានកើនឡើងដល់ជិត ៣ ពាន់លានដុល្លារ កើនឡើងជិត ៩ ភាគរយ ។

បើយោងតាមស្ថិតិបានបញ្ជាក់ថា ទុនវិនិយោគសរុបដែលមានទឹកប្រាក់ជិត ៨ពាន់លានដុល្លារ ត្រូវបានចាក់បញ្ចូលទៅក្នុងគម្រោងថ្មីចំនួន ១ ៦២៧ គម្រោង កើនឡើង ៧៥,៥ ភាគរយ នៃចំនួនគម្រោងសរុប ។ ក្រៅពីនោះ ទឹកប្រាក់ទំហំ វជាង៤ ពាន់លានដុល្លារទៀត ត្រូវបានគេដឹងថា បានមកពីប្រតិបត្តិការនៃការរួមចំណែកមូលធន និងការទិញភាគហ៊ុនដែលធ្វើឡើងដោយវិនិយោគិន បរទេសលើគម្រោងដែលបានប្រកាសខាងលើ ហើយទឹកប្រាក់ជាង ៤ ពាន់លានដុល្លារផ្សេងទៀត ត្រូវបានគេបង្កើននៅលើគម្រោងដែលមានស្រាប់ប្រមាណជា ៧៣៦ គម្រោង ។

លោក ឌឹ ញាត ហុង (Đỗ Nhất Hoàng) ប្រធានទីភ្នាក់ងារវិនិយោគបរទេសវៀតណាម បាននិយាយថា អត្រាកំណើននៃចំនួនគម្រោងថ្មី បានកើនឡើងជិតទ្វេដងនៃទុនវិនិយោគសរុប។

លោកបានបន្តថា តួលេខទាំងនេះបានបង្ហាញថា ហិរញ្ញប្បទានបរទេសបានបន្តរក្សាការជឿជាក់ របស់ពួកគេចំពោះបរិយាកាសវិនិយោគក្នុងស្រុក ខណៈដែលពួកគេបន្តធ្វើការសម្រេចចិត្ត​វិនិយោគថ្មីនៅក្នុងទីផ្សារវៀតណាម។

លោកបានបន្តថា ទោះបីជាក្រុមហ៊ុនខ្លះបានធ្វើការកែប្រែដើមទុនវិនិយោគក៏ដោយចុះ ប៉ុន្តែស្ថានភាព វាមានទំនោរទៅរកភាពប្រសើរឡើងពីមួយខែទៅមួយខែ ទន្ទឹមនឹងនេះ ចំនួនគម្រោងដែល​បាន​បន្ថែមដើមទុននៅតែកើនឡើងក្នុងរយៈពេលដូចគ្នានេះ ដូច្នេះវាបញ្ជាក់ពីទំនុកចិត្តរបស់អ្នកវិនិយោគ​លើបរិយាកាសវិនិយោគរបស់វៀតណាម ។

នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៣ នេះ គម្រោងវិនិយោគបរទេសទាំងនេះគឺត្រូវបានបណ្តាក់ទុន​ដោយវិនិយោគិនមកប្រទេសចំនួន ៩៤ ដោយនៅក្នុងនោះសិង្ហបុរីច្រើនជាងគេ ជាមួយនឹងទុន ជិត៤ ពាន់លានដុល្លារ កូរ៉េខាងត្បូង ជាង ២ ពាន់លានដុល្លារ និងចិន ជាង ២ ពាន់លានដុល្លារដែរ ហើយគោលដៅដែលទាក់ទាញវិនិយោគច្រើនជាងគេគឺ នៅហាណូយ , ហៃហ្វុង, ក្រុងហូជីមិញ, បាក យ៉ាង, ប៊ិញ ឌឿង, បាក និញ, និង ដុង ណៃ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលនៅតែបន្តនីតិវិធីបោះផ្សាយបណ្ណបំណុលរដ្ឋ ទោះលទ្ធផលមិនទាន់ដូចការរំពឹងទុកក្តី

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅបោះផ្សាយបណ្ណបំណុលរដ្ឋសរុប ៣០០លានដុល្លារ ដើម្បីជាការសាកល្បងស្រូបទាញយកប្រភពទុនក្នុងស្រុកសម្រាប់ប្រើប្រាស់ក្ន…

តម្លៃមាសនៅក្នុងឆ្នាំនេះនឹងឡើងថ្លៃដល់កម្រិតកំពូលលើសពី ២ពាន់ដុល្លារអាមេរិកក្នុងមួយអោន

ព័ត៌មាន
តម្លៃមាសត្រូវបានគេរំពឹងថានឹងកើនឡើងលើសពី ២.០០០ ដុល្លារអាមេរិកក្នុងមួយអោន (ជិត៨ជីមាស) នៅចុងឆ្នាំនេះ ចំពេលដែលមានការរំពឹងទុកនៃការធ្លាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ