រដ្ឋាភិបាលកម្ពុជា

សម្តេច ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលមិនផ្តោតតែលើការទាក់ទាញការវិនិយោគថ្មីទេ តែក៏មិនចោលគម្រោងវិនិយោគដែលមានស្រាប់


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រាប់វិនិយោគិនវៀតណាម នាឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះគម្រោងវិនិយោគនានាថា រាជរដ្ឋាភិបាលមិនផ្តោតតែលើការទាក់ទាញការវិនិយោគថ្មីប៉ុណ្ណោះនោះទេ ប៉ុន្តែក៏តែងបានផ្តល់នូវការយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះរាល់គម្រោងវិនិយោគដែលមានស្រាប់នៅកម្ពុជា។
រដ្ឋាភិបាលកម្ពុជា
ដោយ

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏មាន​គោលនយោបាយអាទិភាព នៅក្នុងការលើកកម្ពស់វិស័យកសិកម្ម តាមរយៈការដាក់ចេញនូវយន្តការនៃការបង្កើតសហគមន៍កសិកម្ម និងការដាំដុះ​ផងដែរ។

លោក ជិន កុងខា (Tran Cong Kha) ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG)​ បានជម្រាបជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅក្នុងឱកាសចូលជួប សំដែងការគួរសម​ថា អាជីវកម្មរបស់ក្រុមហ៊ុន VRG ​ដែលវិនិយោគដំណាំកៅស៊ូនៅកម្ពុជា ​មានការរីកចម្រើន និងមានលទ្ធភាពចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា​។

ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យកសិកម្មនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានចាត់ទុកការវិនិយោគរបស់ក្រុមហ៊ុន VRG ​នៅ​កម្ពុជា ក៏ដូចជាការនាំចូលនូវបច្ចេកវិទ្យាថ្មីៗនៅក្នុងផ្នែកកសិ-ឧស្សាហកម្ម ថា​បានចូលរួមចំណែកដល់ការលើកកម្ពស់គុណភាពផលិតផល និងសមត្ថភាពធនធានមនុស្សនៅក្នុងវិស័យ​នេះ ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបង្ហាញនូវការគាំទ្រចំពោះទិសដៅរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តផ្តល់នូវកិច្ចគាំពារនានាដែលចាំបាច់ ពីព្រោះរាជរដ្ឋាភិបាលមិនផ្តោតតែទៅលើការទាក់ទាញការវិនិយោគថ្មីប៉ុណ្ណោះនោះទេ ប៉ុន្តែក៏តែងបានផ្តល់នូវការយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះរាល់គម្រោងវិនិយោគដែលមានស្រាប់នៅកម្ពុជា ផងដែរ ។ សម្រាប់​សម្តេចធិបតី ​​រាជរដ្ឋាភិបាលកម្ពុជា តែង​លើកកម្ពស់វិស័យកសិកម្ម តាមរយៈការដាក់ចេញនូវយន្តការនៃការបង្កើតសហគមន៍កសិកម្ម និងការដាំដុះដែលធានាបរិមាណ និងគុណភាព បម្រើឱ្យការនាំចេញទាំងក្នុងរូបភាពជាវត្ថុធាតុដើម, ផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច ទៅកាន់ទីផ្សារអន្តរជាតិ ៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានមូលហេតុអ្វីជំរុញឱ្យនាយករដ្ឋមន្រ្តីជប៉ុន គ្រោងជម្រុះរដ្ឋមន្រ្តីសម័យលោក អាបេ?

ព័ត៌មាន
លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន ត្រូវបានគេមើលឃើញថា កំពុងសម្លឹងរកការជម្រុះគណៈរដ្ឋមន្រ្តីចាស់ៗ ដែលនៅសេសសល់ពីសម័យលោក ហ្ស៊ីនហ្សូ អ…

កម្ពុជាវៀតណាម ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់២០ពាន់លានដុល្លារ

ព័ត៌មាន
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងវៀតណាម នៅក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៣ បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងជំរុញធ្វើយ៉ាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ