អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់(ខេមបូឌា) ម.ក ផ្អែកលើបទពិសោធន៍យូរឆ្នាំបានបង្កើតអាជីវកម្មបរធនបាលកិច្ចយ៉ាងឆាប់រហ័ស និងបានបើកទំព័រថ្មីនៃហិរញ្ញវត្ថុបរធនបាលកិច្ចនៅកម្ពុជា


ក្រុមហ៊ុនហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់(ខេមបូឌា) ម.ក(Grand Cathay Investment Trust (Cambodia) Plc., GCIT) ដែលទទួលបានអាជ្ញាប័ណ្ណបរធនបាលកិច្ចចេញដោយរាជរដ្ឋាភិបាលកម្ពុជាត្រូវបានបង្កើតឡើងដោយការសហការរួមគ្នាពីធនាគារក្នុងស្រុកនៃប្រទេសកម្ពុជា និងនាយកប្រតិបត្តិធនាគារមកពីតៃវ៉ាន់ដែលមានបទពិសោជន៍ជាច្រើនក្នុងវិស័យបរធនបាលកិច្ច។
ក្រុមហ៊ុន ហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់ បង្កើតអាជីវកម្មបរធនបាលកិច្ចយ៉ាងឆាប់រហ័ស

ពិធីចុះហត្ថលេខានិងបើកសម្ពោធជាផ្លូវការនេះ បានធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ដោយបានប្រកាសថា ខ្លួននឹងចាក់ឫសក្នុងទីផ្សារកម្ពុជា និងប្តេជ្ញាកសាងថ្នាលត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសកម្មរបស់ភាគីទីបីប្រកបដោយសុវត្ថិភាព និងអាចធ្វើបរធនបាលកិច្ចបាននៅកម្ពុជា ដើម្បីជួយវិនិយោគិនពិភពលោកកាត់បន្ថយនូវហានិភ័យ និងធ្វើឲ្យមានភាពប្រសើរឡើងនូវការអនុវត្តមូលនិធិនៅពេលចូលទីផ្សារកម្ពុជា។​

ពិធីចុះហត្ថលេខានិងបើកសម្ពោធជាផ្លូវការនេះ ធ្វើឡើងនៅសណ្ឋាគារ Rosewood ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC) និង ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចកម្ពុជា (Trust Regulator) ទាំងពីរបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងចូលរួមពិធីបើកសម្ពោធ ក៏ដូចជាមតិជូនពរផងដែរ។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC) បានមានប្រសាសន៍នៅក្នុងសុន្ទរកថារបស់លោកថា យន្តការបរធនបាលកិច្ចគឺជាឧបករណ៍មួយដែលមិនអាចខ្វះបានសម្រាប់ប្រទេសក្នុងការថែរក្សាសណ្តាប់ធ្នាប់ហិរញ្ញវត្ថុ ធានាសុវត្ថិភាពប្រតិបត្តិការ និងជំរុញការ​អភិវឌ្ឍន៍សេដ្ឋកិច្ច។ ក្រុមហ៊ុនហ្គ្រេន កាថេ អុីនវេសមិន ត្រាស់(ខេមបូឌា) ម.ក(Grand Cathay Investment Trust (Cambodia) Plc., GCIT)ដែលមានក្រុមការងារមានវិជ្ជាជីវៈខ្ពស់ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីរាជរដ្ឋាភិបាល ដើម្បីទទួលបានអាជ្ញាប័ណ្ណអាជីវកម្មបរធនបាលកិច្ច ធានាថាក្រុមហ៊ុនអនុវត្តតាមគោលនយោបាយអភិវឌ្ឍន៍ហិរញ្ញវត្ថុជាតិ និងស្តង់ដារបទប្បញ្ញត្តិហិរញ្ញវត្ថុអន្តរជាតិខ្ពស់បំផុតដែលកំណត់ដោយអង្គការអន្តរជាតិនៃគណៈកម្មការមូលបត្រ (IOSCO) ដោយមិនថាតែប្រវត្តិបទពិសោធន៍របស់ក្រុមការងារ ការរចនាផលិតផល ការគ្រប់គ្រងប្រតិបត្តិការ និងការធ្វើផែនការប្រព័ន្ធ។

ជាមួយគ្នានេះ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចកម្ពុជា (Trust Regulator) ក៏សង្ឃឹមថា ក្រុមហ៊ុនហ្គ្រេន កាថេ អុីនវេសមិន ត្រាស់(ខេមបូឌា) ម.ក(Grand Cathay Investment Trust (Cambodia) Plc., GCIT)​ អាចនាំយកបទពិសោធន៍ដ៏សម្បូរបែបរបស់ខ្លួននៅតៃវ៉ាន់មកកម្ពុជា រចនាផលិតផលបរធនបាលកិច្ចចម្រុះជាមួយនឹងស្តង់ដារដ៏តឹងរ៉ឹង និងស្វាគមន៍ចំពោះការអភិវឌ្ឍន៍បច្ចេកវិទ្យា Fintech នៅក្នុងអាជីវកម្មបរធនបាលកិច្ច។

ក្រុមហ៊ុនហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់(ខេមបូឌា) ម.ក(Grand Cathay Investment Trust (Cambodia) Plc., GCIT)​ បានចុះហត្ថលេខាលើកិច្ចសន្យាបរធនបាលកិច្ចជាមួយក្រុមហ៊ុនចុះបញ្ជីនៅផ្សាមូលបត្រតៃវ៉ាន់និងក្រុមហ៊ុនអចលនទ្រព្យ MY LAND នៃប្រទេសកម្ពុជាដើម្បីទិញរោងចក្រ និងនាំចូលមូលនិធិសម្រាប់វិនិយោគនិងអភិវឌ្ឍដីក្នុងទម្រង់បរធនបាលកិច្ច។

លើសពីនេះ ក៏បានចុះហត្ថលេខាលើកិច្ចសន្យាបរធនបាលកិច្ចជាមួយអតិថិជនដែលមានទ្រព្យសម្បត្តិសុទ្ធខ្ពស់នៅកម្ពុជា លើការធ្វើផែនការមរតក ទ្រព្យសម្បត្តិនិងការធានារ៉ាប់រងរបស់កម្មសិទ្ធិភាគហ៊ុននៃក្រុមគ្រួសារ ដែលបង្កើតជាគំរូសម្រាប់ការទទួលមរតកនៃទ្រព្យសម្បត្តិគ្រួសារនៅកម្ពុជា។

ក្នុងរយៈពេលដ៏ខ្លី ក្រុមហ៊ុនហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់(ខេមបូឌា) ម.ក(Grand Cathay Investment Trust (Cambodia) Plc., GCIT) អាចបង្កើតរចនាសម្ព័ន្ធបរធនបាលកិច្ចផ្សេងៗគ្នា ដោយបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីសមត្ថភាព និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់អាជីវកម្មបរធនបាលកិច្ចក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់(ខេមបូឌា) ម.ក(Grand Cathay Investment Trust (Cambodia) Plc., GCIT) គឺជាក្រុមហ៊ុនថែរក្សារទ្រព្យសម្បត្តិជំនួសតែមួយគត់ ដែលមានក្រុមប្រតិបត្តិករចម្បងមកពីប្រទេសកម្ពុជា និងតៃវ៉ាន់ដែលមានបទពិសោធន៍ និងបច្ចេកវិទ្យាជំនាញក្នុងវិស័យហិរញ្ញវត្ថុ។ ទោះបីជាមានស្ថានភាពដ៏លំបាកដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីត១៩ ក៏ដោយ ក្រុមហ៊ុនហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់(ខេមបូឌា) ម.ក(Grand Cathay Investment Trust (Cambodia) Plc., GCIT) បានប្រឆាំងនឹងនិន្នាការនៃកំណើន និងទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងអាជីវកម្មរបស់ខ្លួន រួមមាន៖ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនដំបូងគេដែលផ្តល់សេវាកម្មបរធនបាលកិច្ចសម្រាប់ក្រុមហ៊ុនចុះបញ្ជីនៅផ្សាមូលបត្រតៃវ៉ាន់ក្នុងការទិញអចលន​ទ្រព្យ​នៅ​កម្ពុជា ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ផ្តល់​សេវាកម្ម​រៀបចំ​ផែនការបរធនបាលកិច្ចសម្រាប់​ទ្រព្យសម្បត្តិសុទ្ធ​ខ្ពស់នៃសម្ព័ន្ធវិនិយោគគ្រួសារសាជីវកម្មក្នុង​ប្រទេស​កម្ពុជា ហើយ​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ផ្តល់​សេវា​រៀបចំ​ផែនការ​ថែរក្សា​សម្រាប់​អភិបាល​មូលនិធិ​កម្ពុជា​។​

ក្រុមហ៊ុន​ក៏​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Plenty Profit Global Asset Management Co., Ltd. របស់​តៃវ៉ាន់ ក្នុងការបង្កើតប្រព័ន្ធថ្នាល(Platform) "ទីផ្សាររអចលនទ្រព្យកម្ពុជា" ដែលមានភាពបត់បែន និងមានប្រសិទ្ធភាពជាងនៅក្នុងលក្ខខណ្ឌនៃការចុះឈ្មោះ បរធនបាលកិច្ច ការគ្រប់គ្រង និងការជួញដូរ។​ លើសពីនេះ ក្រុមហ៊ុនក៏បាននាំមកនូវបច្ចេកវិទ្យា Fintech ដែលប្រើប្រាស់អង្គចងចាំ(Memory Block Chain)ដែលមានលក្ខណ:ពិសេសដែលមិនអាចកែប្រែបាន ដែលមាននៅលើការផ្តល់ចេញ និងផ្ទេរវិញ្ញាបណ្ណបត្របរធនបាល និងពង្រឹងនូវទំនុកចិត្តរបស់អត្ថគាហកៈចំពោះគុណតម្លៃបរធនបាលកិច្ច។

ក្រុមអ្នកជំនាញដែលមានបទពិសោធន៍យូរឆ្នាំគឺជាមូលដ្ឋានគ្រឹះសំខាន់របស់ក្រុមហ៊ុនហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់(ខេមបូឌា) ម.ក(Grand Cathay Investment Trust (Cambodia) Plc., GCIT)ខិតខំបង្កើតជាប្រព័ន្ធប្រតិបត្តិការបរធនបាលកិច្ចប្រកបដោយសុវត្ថិភាព តាមរយៈទិសដៅបីមានដូចជា៖ បច្ចេកវិទ្យា ការរៀបចំប្រព័ន្ធ និងការបង្រួបបង្រួម។ ក្រុមហ៊ុនប្រកាន់យកនូវតម្លាភាព សុវត្ថិភាព និងវិជ្ជាជីវៈ ជាបេសកកម្មរបស់ខ្លួន ដើម្បីផ្តល់នូវដំណោះស្រាយដ៏ទូលំទូលាយ ដើម្បីបង្កើនតម្លៃអតិថិជន និងធ្វើឱ្យអតិថិជនមានទំនុកចិត្តនិងពេញចិត្ត ក្រុមហ៊ុនហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់(ខេមបូឌា) ម.ក(Grand Cathay Investment Trust (Cambodia) Plc., GCIT) ជឿជាក់និងប្រាកដជាអាចក្លាយជាក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសដែលលេចធ្លោបំផុតនៅប្រទេសកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីស្រីលង្កាសម្រេចចុះចេញពីតំណែង ក្រោយផ្ទុះបាតុកម្មតវ៉ាមានអ្នកស្លាប់

ព័ត៌មាន
ក្រោយពីមានការផ្ទុះបាតតុកម្មតវ៉ាកាន់តែខ្លាំងក្លានៅទូទាំងប្រទេសនាប៉ុន្មានសប្ដាហ៍មកនេះ នៅទីបំផុតនាយករដ្ឋមន្ត្រីស្រីលង្កា គឺលោក ម៉ាហ៊ីនដា រ៉ា…

កូនប្រុសអតីតមេដឹកនាំផ្តាច់ការត្រកូល Marcos ឈ្នះឆ្នោតជាប្រធានាធិបតីថ្មីរបស់ហ្វីលីពីន

ព័ត៌មាន
ប្រទេសហ្វីលីពីនបានបិទបញ្ចប់ហើយនូវការបោះឆ្នោតសកល កាលពីល្ងាចថ្ងៃចន្ទទី០៩ឧសភា ដើម្បីជ្រើសរើសសមាជិកសភា ព្រឹទ្ធិសភា អភិបាលខេត្ត ព្រមទាំងតំណាងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ