បរធនបាលកិច្ច

ក្រុមហ៊ុនអចលនទ្រព្យធំមួយនៅកម្ពុជា ចូលរួមជាមួយនិយ័តករបរធនបាលកិច្ច ដើម្បីជួយកាត់បន្ថយហានិភ័យក្នុងការវិនិយោគ


ក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជារំពឹងខ្ពស់ ការចូលរួមក្នុងវិស័យបរធនបាលកិច្ចរបស់ខ្លួននឹងរួមចំណែកជួយពង្រឹងការអនុវត្តន៍ច្បាប់វិនិយោគ ក៏ដូចកាត់បន្ថយហានិភ័យ ដែលអាចកើតមានឡើងក្នុងការវិនិយោគលើវិស័យនានានៅកម្ពុជា។ ជុំវិញទៅនឹងបញ្ហានេះ ត្រូវបានថ្នាក់ដឹកនាំ CPL អះអាងថា ការចូលរួមរបស់ខ្លួននឹងជួយបង្កើនទំនុកចិត្ត និងភាពទាក់ទាញសម្រាប់កម្ពុជាក្នុងការទាក់ទាញការវិនិយោគពីបរទេសមកកាន់ប្រទេសកម្ពុជា។
អចលនទ្រព្យ​នៅ​កម្ពុជា
ដោយ

សូមជម្រាបថាក្រុមហ៊ុន CPL ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ចំណាស់មួយនៅកម្ពុជាត្រូវវបាននិយ័តករបរធនបាលកិច្ចទទួលស្គាល់ជាក្រុមហ៊ុនវាយតម្លៃវិស័យបរធនបាលកិច្ច ដែលជាវិស័យថ្មីដ៏មានសក្តានុពល និងមានវិសាលភាពធំធេងលើវិស័យនានារាប់ចាប់តាំងវិស័យអចលនទ្រព្យ ការវិនិយោគ រហូតដល់វិស័យហិរញ្ញវត្ថុ។

ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានបង្ហាញភាពសប្បាយរីករាយ និងមោទនភាពមែនទែន ដែលក្រុមហ៊ុនរបស់លោកឧកញ៉ាទទួលបានការទទួលស្គាល់ជាក្រុមហ៊ុនវាយតម្លៃវិស័យបរធនបាលកិច្ច ពីនិយ័តករបរធនបាលកិច្ច ដែលជាអាជ្ញាធរហិរញ្ញវត្ថុមិនមែនធនគារថ្មីមួយរបស់កម្ពុជា។ តាមរយៈការទទួលស្គាល់នេះ ក្រុមហ៊ុន CPL នឹងដើរតួនាទីជាអ្នកផ្តល់ការប្រឹក្សា និងវាយតម្លៃលើវិស័យនានា ដែលស្ថិតក្រោមសមត្ថកិច្ចរបស់វិស័យបរធនបាលកិច្ចដល់បរធនបាល បរធនបាលទាយក អ្នកវិនិយោគ និងសាធារណៈជន ដែលមានបំណងចង់ប្រើប្រាស់ការវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច។ តាមរយៈបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យអចលនទ្រព្យ លោកឧកញ៉ា ចេង ខេង រំពឹងថា ការចូលរួមរបស់ CPL ក្នុងវិស័យបរធនបាលកិច្ចនឹងរួមចំណែកជួយកាត់បន្ថយហានិភ័យក្នុងការវិនិយោគលើវិស័យនានាជាពិសេសវិស័យអចលនទ្រព្យនៅកម្ពុជា ក៏ដូចជាជួយបង្កើនទំនុកចិត្ត និងភាពទាក់ទាញសម្រាប់កម្ពុជាក្នុងការទាក់ទាញការវិនិយោគ។

បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា ចេង ខេង កត្តាដែលជំរុញឲ្យក្រុមហ៊ុន CPL សម្រេចចូលរួមជាមួយនិយ័តករបរធនបាលកិច្ច គឺដោយសារលោកឧកញ៉ាយល់ថា វាល្មមដល់ពេលហើយ ដែលកម្ពុជាត្រូវពង្រឹងច្បាប់នៃការវិនិយោគ និងកាត់បន្ថយការវិនិយោគក្រៅផ្លូវការ តាមរយៈការឲ្យបុគ្គលជាអ្នកស្គាល់គ្នាឈរឈ្មោះឲ្យ ដើម្បីវិនិយោគលើវិស័យអ្វីមួយនៅកម្ពុជា។ ព្រោះការវិនិយោគរបៀបនេះវាអាចផ្តល់ហានិភ័យខ្ពស់ណាស់សម្រាប់អ្នកវិនិយោគ ជាពិសេសវិនិយោគិនបរទេសតែម្តង នៅពេលមានការកើនឡើងតម្លៃអចលនទ្រព្យ និងការវិនិយោគ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច វិស័យបរធនបាលកិច្ចជាយន្តការមួយ ដែលដើរតួនាទីជាអ្នកធានាក្នុងការថែរក្សា គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុន ឬបុគ្គលក្នុងការផ្ទេរ និងវិនិយោគក្នុងវិស័យនានា ដែលអាចផ្តល់ផលប្រយោជន៍ដល់ម្ចាស់ទ្រព្យ ឬអ្នកទទួលបានផ្សេងទៀត។ វិស័យនេះអាចដំណើរការទៅបាន វាទាមទារឲ្យមានការចូលរួមពីភាគីចំនួន៣រួមមាន ម្ចាស់ទ្រព្យសម្បត្តិ បរធនបាល និងអ្នកទទួលផលប្រយោជន៍។ វិស័យបរធនបាលកិច្ចមានវិសាលភាពមិនត្រឹមតែគ្របដណ្តប់លើវិស័យហិរញ្ញវត្ថុមិនមែនធនាគារនោះទេ ថែមទាំងគ្រប់ដណ្តប់លើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ, វិស័យអចលនទ្រព្យ, វិស័យមូលបត្រ, វិស័យធានារ៉ាប់រង និងវិស័យជាច្រើនទៀត។ បរធនបាលកិច្ចអាចចាត់ទុកជាវិស័យថ្មីសម្រាប់កម្ពុជា តែវិស័យនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅតាមប្រទេសជាច្រើនក្នុងតំបន់ និងលើពិភពលោក៕

None



អត្ថបទបន្ទាប់


ពលករខ្មែរជាង១លាននាក់កំពុងធ្វើនៅក្រៅប្រទេស និងបានផ្ញើលុយមកស្រុកជិត៣ពាន់លានដុល្លារក្នុងមួយឆ្នាំ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២២ ក្រសួងការងារបានបញ្ជូនពលករកម្ពុជាឲ្យទៅបម្រើការងារនៅក្រៅប្រទេស…

អាមេរិកនឹងបន្ថែមចំនួនទ័ពនៅកោះតៃវ៉ាន់ ដើម្បីជួយបង្កើនការហ្វឹកហ្វឺនកម្លាំងយោធាពីការគំរាមកំហែងរបស់ចិន

សហរដ្ឋអាមេរិកគ្រោងនឹងបង្កើនចំនួនទ័ពដាក់ពង្រាយទៅកាន់កោះតៃវ៉ាន់ ពោលគឺច្រើនជាងដល់ទៅ៤ដង បើធៀបនឹងចំនួនទ័ពដែលមានក្នុងពេលបច្ចុប្បន្ន។ ការបន្ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ