ថាមពលអឺរ៉ុប-រុស្ស៊ី

រុស្ស៊ីកាត់បន្ថយការបង្ហូរឧស្ម័នឱ្យអឺរ៉ុបជាថ្មី កំពុងធ្វើឲ្យរលាយអស់ក្តីសង្ឃឹមស្តារស្ថានការណ៍សេដ្ឋកិច្ចឡើងវិញ


ពិភពលោកទាំងមូល ពិសេសប្រទេសនៅតំបន់អឺរ៉ុបសុទ្ធតែបានសាទរ និងសង្ឃឹមថាស្ថានការណ៍ស្បៀងអាហារនិងសេដ្ឋកិច្ចអាចប្រសើរឡើងបន្តិច ក្រោយពីអ៊ុយក្រែនអាចនាំចេញស្បៀងអាហារ ជាគ្រាប់ធញ្ញជាតិបានធម្មតាឡើងវិញ។ ប៉ុន្តែ ក្តីសង្ឃឹមនេះហាក់រសាត់បាត់ទៅវិញ ក្រោយពីប្រទេសរុស្ស៊ីនៅដើមសប្តាហ៍នេះ បានប្រកាសកាត់បន្ថយការបង្ហូរឧស្ម័នមកកាន់តំបន់អឺរ៉ុបជាថ្មីម្តងទៀត ស្របពេលដែលតម្លៃថាមពលសកលមិនបានថមថយនោះឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
បំពង់បង្ហូរឧស្ម័ន Nord Stream 1
ដោយ

បញ្ហា​ស្បៀងអាហារ​សកល ហាក់​មាន​ពន្លឺ​បន្តិច​ហើយ​ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង រវាង​រុ​ស្ស៊ី អ៊ុយ​ក្រែ​ន និង​ភាគី​ពាក់ព័ន្ធ​ដូច​ជា​តួ​គី រួម​ទាំង​អង្គការសហប្រជាជាតិ ដែល​នឹង​បើកផ្លូវ​ឱ្យ​មានការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​ជាង​២០​លាន​តោន​ឡើង​វិញ​។ ទោះបី​រង​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​ពី​រុ​ស្ស៊ី​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ក៏​ដោយ តែ​គេ​រំពឹង​ថា ស្បៀង​របស់​អ៊ុយ​ក្រែ​ន​នឹង​នៅ​តែ​អាច​នាំ​ចេញ​បាន​តាម​គម្រោង នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ក្នុង​ស​ប្តា​ហ៍​នេះ​។

ខណៈ​បញ្ហា​ស្បៀង​ត្រូវ​បាន​ដោះស្រាយ​បាន​មួយអន្លើ​នោះ បញ្ហា​ថាមពល​សកល​នៅ​តែ​ជា​កង្វល់ និង​មិន​ទាន់​ដោះស្រាយ​បាន​ដដែល ខណៈ​តម្លៃ​ដែល​ចេះ​តែ​កើនឡើង បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្រីក្រ​រាប់​លាន​នាក់​ប្រឈម​មុខ​នឹង​ភាព​អត់ឃ្លាន ដូច​មាន​គំរូ​ជាក់ស្តែង ក្នុង​ប្រទេស​ស្រី​លង្កា​។ នេះ​កំពុង​សបញ្ជាក់​ថា ជម្លោះ​ដ៏​ធំ​បំផុត​នៅ​អឺរ៉ុប​មិន​ធ្លាប់​មាន​ចាប់តាំងពី​ក្រោយ​សង្គ្រាមលោក​លើក​ទី​២​នោះ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ជុំវិញ​ពិភពលោក​។

ស្រប​ពេល​ដែល​បញ្ហា​ថាមពល​សកល មិន​ទាន់​មាន​សញ្ញា​វិជ្ជមាន ក្រុមហ៊ុន​ថាមពល​យក្ស​រុ​ស្ស៊ី Gazprom បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​ថា លំហូរ​ឧស្ម័ន​ទៅ​កាន់​ប្រទេស​អា​ល្លឺ​ម៉​ង់​តាម​រយៈ​បំពង់​បង្ហូរ​ប្រេង Nord Stream ទី​១ នឹង​ធ្លាក់​មក​ត្រឹម ៣៣​លាន​ម៉ែត្រគូប​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ រាប់​ចាប់ពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ​តទៅ​។

ចំនួន​នេះ​គឺ​បាន​កាត់​បន្ថយ​ពាក់កណ្តាល​នៃ​ការ​បង្ហូរ​ឧស្ម័ន​នា​ពេល​កន្លង​មក ខណៈ​ដែល​ក្រោយ​ពី​មាន​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ការ​បង្ហូរ​ឧស្ម័ន​ពី​រុ​ស្ស៊ី​ទៅ​អឺរ៉ុប​ត្រូវ​បាន​កាត់​បន្ថយ​អស់​៦០%​ម្តង​រួច​ទៅ​ហើយ​។ គួរ​ជម្រាប​ថា តំបន់​អឺរ៉ុប​នាំ​ចូល​ឧស្ម័ន​ប្រមាណ​៣០% នៃ​តម្រូវការ​ប្រើប្រាស់​សរុប​ពី​ប្រទេស​រុ​ស្ស៊ី ចំណែកឯ​ប្រេង​វិញ​អឺរ៉ុប​នាំ​ចូល​ដល់​ទៅ​៤០%​នៃ​តម្រូវការ​ប្រើប្រាស់​។

វិមាន​ក្រឹម​ឡាំង​អះអាង​ថា ការ​កាត់​បន្ថយ​ការ​បង្ហូរ​ឧស្ម័ន​នេះ គឺ​ដោយសារ​តែ​បញ្ហា​បច្ចេកទេស​ថែទាំ​បំពង់​បង្ហូរ និង​មួយ​ផ្នែក​ដោយសារ​តែ​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច​។ យ៉ាងណាមិញ លោក​ខាងលិច​បាន​ចោទប្រកាន់​រុ​ស្ស៊ី​ថា មាន​ចេតនា​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​វិស័យ​ថាមពល​អឺរ៉ុប​។ ភាគី​អា​ល្លឺ​ម៉​ង់​បាន​អះអាង​ថា ពួក​គេ​មិន​បាន​រក​ឃើញ​បញ្ហា​បច្ចេកទេស​ណាមួយ ដូច​ការ​អះអាង​របស់​ម៉ូ​ស្គូ ពាក់ព័ន្ធ​នឹង​បំពង់​បង្ហូរ Nord Stream ទី​១​នោះ​ទេ​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​ព្រមាន​ថា ពេល​នេះ​វិមាន​ក្រឹម​ឡាំង​កំពុង​ធ្វើសង្គ្រាម​ឧស្ម័ន​ដោយ​បើកចំហ ជាមួយនឹង​អឺរ៉ុប​ហើយ​។ ដោយឡែក អ្នកនយោបាយ​នៅ​អឺរ៉ុប បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត​ថា រុ​ស្ស៊ី​អាច​កាត់​ផ្តាច់​ឧស្ម័ន​ទាំងអស់​តែ​ម្តង​នៅ​រដូវរងា​ខាង​មុខ​នេះ ដែល​វា​ជា​ជំហាន​រុញច្រាន​ឱ្យ​អា​ល្លឺ​ម៉​ង់​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច និង​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​រង​គ្រោះ​ដោយសារ​អតិផរណា​កើនឡើង​។ យ៉ាងណា​ក៏​ដោយ ទីក្រុង​មូ​ស្គូ​និយាយ​ថា ខ្លួន​មិន​ដែល​ចាប់អារម្មណ៍​រឿង​បញ្ឈប់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ទាំងស្រុង​ទៅ​កាន់​អឺរ៉ុប​នោះ​ទេ​៕




អត្ថបទបន្ទាប់


មេដឹកនាំឥណ្ឌូនេស៊ីជួប លោក ស៊ី ជីនពីង ពិភាក្សាការបញ្ចៀសភាពប្រេះឆានៅកិច្ចប្រជុំកំពូលG20ចុងឆ្នាំនេះ

ព័ត៌មាន
ប្រធានាធិបតីឥណ្ឌូនេស៊ី លោកចូកូ វីដូដូ នៅថ្ងៃអង្គារទី២៦កក្កដា បានចាប់ផ្តើមដំណើរទស្សនកិច្ចជាលើកដំបូងក្នុងនាមជាប្រធានប្ដូរវេន G20 នៅឆ្នាំ២០…

ចិនបញ្ជូនកងទ័ពនិងរថក្រោះទៅរុស្ស៊ីដើម្បីចូលរួមប្រកួតកីឡាកងទ័ពនៅខែក្រោយ

ព័ត៌មាន
កងទ័ពរំដោះប្រជាជនចិនបានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមក្នុងការប្រកួតកីឡាកងទ័ពអន្តរជាតិ (International Army Ga…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ