កង្វះខាតបន្ទះឈីបពិភពលោក

ក្រុមហ៊ុនផលិតរថយន្ដគ្រាក់ៗរបស់ជប៉ុនបង្ខំចិត្តកាត់បន្ថយការផលិតនៅអាមេរិក


ក្រុមហ៊ុនផលិតរថយន្ដជប៉ុនធំៗ ដែលមានរោងចក្រនៅអាមេរិក ដូចជា Honda និង Toyota ជាដើម ថ្មីៗនេះ បានប្រកាសថា ពួកគេនឹងកាត់បន្ថយផលិតកម្មរថយន្តមួយភាគធំ ដោយសារតែបច្ចុប្បន្នក្រុមហ៊ុនទាំងពីរនេះ កំពុងជួបបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ផលិត ដែលប្រការនេះបានចោទជាផលប៉ះពាល់ដល់ទីផ្សាររថយន្តជាខ្លាំង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមហ៊ុនផលិតរថយន្ដគ្រាក់ៗរបស់ជប៉ុន បង្ខំចិត្តកាត់បន្ថយការផលិតនៅអាមេរិក
ដោយ

និយាយ​ដោយឡែក​ពី Toyota គ្រាន់តែ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ Toyota បាន​សម្រេច​ផ្អាក​គម្រោង​ធំ​ៗ៤​របស់​ខ្លួន នៅ​ក្នុង​រដ្ឋ គិ​ន​ថា​ក់​គី រដ្ឋ​វើ​ជី​នៀរ (Virginia) រួម​ទាំង​នៅ​ម៉ិ​សិ​ក​ផង​ដែរ​។ មូលហេតុ គឺ​ដោយសារ កង្វះខាត​វត្ថុធាតុដើម​ផលិត និង លក្ខខណ្ឌ ធាតុអាកាស​ធ្លាក់​ចុះ​ត្រជាក់​ខ្លាំង នៅ​ថ្មី​ៗ វា​បាន​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ផលិតកម្ម​របស់​ក្រុមហ៊ុន​។

ចំណែកឯ​ក្រុមហ៊ុន Honda ឯណោះ​វិញ ក៏​បាន​ឲ្យ​ដឹង​ថា ដោយសារ​កង្វះខាត​វត្ថុធាតុដើម​ដូច​គ្នា​នេះ​ដែរ បាន​ធ្វើ​ឲ្យ​រោងចក្រ​របស់​ខ្លួន​កាត់​បន្ថយ​ការ​ផលិត​ជាង​ពាក់កណ្តាល មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​បាន​សម្រេច​ផ្អាក​គម្រោង​ផលិត​រថយន្ត​របស់​ខ្លួន​ក្នុង​ប្រទេស Canada ច្រើន​គម្រោង​ទៀត​ដោយសារ​មិន​អាច​នាំ​យក​វត្ថុធាតុដើម​ពី​អា​មេ​រិ​ក​ទៅ​ផលិត​បាន​គ្រប់គ្រាន់​។ សម្រាប់​ក្រុមហ៊ុន Honda ប្រការ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ខ្វះខាត​វត្ថុធាតុដើម​ក៏​ដោយសារ​តែ​មូលហេតុ​ចំបង បណ្តាល​មក​ពី​ជំងឺ​កូ​វី​ដ​១៩ ការ​ដឹក​ជញ្ជូន​តាម​កា​ប៉ា​ល់​ធំ​ៗ​មាន​ភាព​យឺតយ៉ាវ បញ្ហា​អាកាសធាតុ និង​ចុង​ក្រោយ​គឺ​បញ្ហា​កង្វះ​បន្ទះ​ឈី​ប​(Chip) តែ​ម្តង​។

យ៉ាងណាមិញ​ក្រុមហ៊ុន​ទាំង​ពីរ​មិន​បាន​ប្រាប់​ពេលវេលា​ដែល​ខ្លួន​នឹង​បង្កើន​ផលិតកម្ម​ឡើង​វិញ​នោះ​ទេ ចំណែកឯ​ទំហំ​ខាតបង់​វិញ​ក៏​ក្រុមហ៊ុន​លាក់​មិន​ឲ្យ​ដឹង​នោះ​ដែរ​។

សូម​បញ្ជាក់​ថា នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​មាន​រោងចក្រ និង​ក្រុមហ៊ុន​ជា​ច្រើន​ក្នុង​ពិភពលោក​រាប់​ចាប់ពី ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ និង​រថយន្ត បាន​ប្រកាស​ពី​ការ​ផ្អាក និង​កាត់​បន្ថយ​ផលិតកម្ម​របស់​ខ្លួន​ជា​បន្តបន្ទាប់ ដោយសារ​បញ្ហា​ផ្សេង​ៗ​គ្នា​រួម​មាន​ទាំង​បញ្ហា​ដែល​កំពុង​កើត​មាន​ឡើង​ស្រាប់​គឺ កូ​វី​ដ​១៩ បញ្ហា​អាកាសធាតុ និង​ចុង​ក្រោយ​កង្វះខាត​បន្ទះ​ឈី​ប​ដែល​ជា​បញ្ហា​ចំបង​ជាងគេ ដែល​ពិភពលោក​កំពុង​ឈឺក្បាល​ដោះស្រាយ​មិន​ចេញ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រី​ប៉ាគិស្ថាន​ ឆ្លង​កូវីដ-១៩ ក្រោយ​ចាក់​វ៉ាក់សាំងបាន២ថ្ងៃ

ព័ត៌មាន
នាយករដ្ឋមន្ត្រី​ប៉ាគិស្ថាន លោក អ៊ីមរ៉ាន ខាន់ (Imran Khan) អាយុ ៦៨ឆ្នាំ បាន​តេស្ត​វិជ្ជមាន​មេរោគ​កូវីដ-១៩ នៅក្រោយ​ពេល​លោក​ចាក់​វ៉ាក់ស…

Lamborghini នៅតែ​ចំណេញកប់ក្ដោង​នៅឆ្នាំ២០២០ ទោះបី​មាន​កូវីដ-១៩ក្ដី

ព័ត៌មាន
ខណៈ​ដែល​​​ក្រុមហ៊ុនយក្សៗ​ជាច្រើន​ជួបការលំបាក​ក្នុងអំឡុង​វិបត្តិ​កូវីដ-១៩ ប៉ុន្តែ បែរ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​បំផុត​នៅ​លើ​ពិភព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ