វិស័យអចលនទ្រព្យ

តើទីផ្សារលំនៅដ្ឋាននៅទូទាំងពិភពលោកកំពុងឈានដល់ចំណុចរបត់ ឬយ៉ាងណា?


តម្លៃលំនៅដ្ឋានទូទាំងពិភពលោកបានធ្លាក់ចុះក្នុងប្រទេសមានសេដ្ឋកិច្ចជឿនលឿនជាច្រើន ប៉ុន្តែពេលនេះតម្លៃលំនៅដ្ឋានបានចាប់ផ្ដើមរើបឡើងវិញខ្លាំងគួរឱ្យកត់សម្គាល់ដែលនាំឱ្យក្រុមអ្នកជំនាញសេដ្ឋកិច្ចព្យាករថា ការដាំក្បាលចុះធ្ងន់ធ្ងរបំផុតក្នុងវិស័យអចលនទ្រព្យទូទាំងពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍មកនេះ បានឈានដល់ចំណុចរបត់ដ៏សំខាន់មួយ។តើអ្វីទៅជាចំណុចរបត់ថ្មីនៃវិស័យលំនៅដ្ឋាននៅទូទាំងសកលលោក?
វិស័យអចលនទ្រព្យ
ដោយ

នៅក្នុងប្រទេសឧស្សាហកម្មទាំង៣៧ ដែលជាសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) តម្លៃលំនៅដ្ឋានបានហក់ឡើងក្នុងអត្រា ២,១%ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ បើធៀបនឹងត្រីមាសទី២។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times បានឱ្យដឹងថា ក្នុងចំណោមប្រទេសទាំងនោះ គឺមានតែប្រមាណ១ភាគ៣ប៉ុណ្ណោះ ដែលបានរាយការណ៍ពីការធ្លាក់ចុះតម្លៃប្រចាំត្រីមាសក្នុងរយៈពេលចុងក្រោយនេះ។

ការធ្លាក់ចុះតម្លៃបានធូរស្រាល ឬ អាចត្រលប់មកតម្លៃក្នុងស្ថានភាពដើមវិញនៅក្នុងប្រទេសជាច្រើន ដោយសារការរំពឹងទុកថា បណ្ដាធនាគារកណ្តាលនឹងបញ្ចុះអត្រាការប្រាក់នៅឆ្នាំនេះ បានជួយឱ្យអត្រាការប្រាក់កម្ចីទិញផ្ទះធ្លាក់ចុះ។ ទាំងនេះ គឺជាកត្តាសំខាន់ ដែលជួយធ្វើឲ្យទីផ្សារលំនៅដ្ឋាន ចាប់ផ្ដើមមានសម្ទុះរើបខ្លួនបន្ដិចម្ដងៗ នៅតាមបណ្ដាប្រទេសជឿនលឿនភាគច្រើន បើទោះបីជាទីផ្សារលំនៅដ្ឋានក្នុងប្រទេសខ្លះ នៅមិនទាន់រលាស់ខ្លួនរួចក៏ដោយចុះ។

កង្វះនៃការផ្គត់ផ្គង់លំនៅឋានសម្រាប់លក់ ក៏បានជួយឱ្យតម្លៃលំនៅឋានហក់ឡើងផងដែរ ហើយតម្លៃពិតប្រាកដនៅក្នុងប្រទេសឧស្សាហកម្មទាំង៣៧ ដែលជាសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានត្រលប់ទៅរកកំណើនវិញនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣។

ទោះយ៉ាងណា លោក អ៊ែនឌ្រូ វីស្សាត (Andrew Wishart) អ្នកជំនាញសេដ្ឋកិច្ចអចលនទ្រព្យនៅក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ចអង់គ្លេស Capital Economics បានលើកឡើងថា តម្លៃលំនៅឋានទំនងជានឹងធ្លាក់ចុះបន្ថែមទៀតនៅក្នុងប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ ដាណឺម៉ាក និងស៊ុយអែត ជាដើមដែលមានទីផ្សារជួលធំជាងគេ ប៉ុន្តែធ្លាក់ចុះក្នុងកម្រិតទាប។

លោក ថូម៉ាស វីឡាដេក (Tomasz Wieladek) អ្នកជំនាញសេដ្ឋវិទូនៅក្រុមហ៊ុនវិនិយោគ ធី រ៉ូវ ប្រាយស៍ (T. Rowe Price) និយាយថា តម្លៃលំនៅឋានបានធ្លាក់ចុះជិតដល់បាតទៅហើយនៅកន្លែងជាច្រើន ហើយកំពុងស្ទុះងើបឡើងវិញនៅកន្លែងជាច្រើនរួមទាំងចក្រភពអង់គ្លេស កាណាដា និងអូស្ត្រាលី ផងដែរ។

ដោយឡែក ថ្វីដ្បិតតែអត្រាប្រាក់កម្ចីទិញផ្ទះរបស់ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក បានកើនឡើងក្នុងខែកុម្ភៈ ដើមឆ្នាំ២០២៤ យ៉ាងណាក្ដី ក៏វានៅតែទាបជាងកម្រិតទូទាំងប្រទេស ដែលបានឈានដល់កម្រិតកំពូលនៅក្នុងឆ្នាំ២០២៣។

តម្លៃលំនៅឋានបានហក់ឡើងក្នុងកម្រិតល្អបំផុតនៅសហរដ្ឋអាម៉េរិក ដ្បិតកំណើនសេដ្ឋកិច្ច និងអត្រាអ្នកមានការងារធ្វើរឹងមាំ បានជួយឱ្យតម្លៃលំនៅឋានហក់ឡើង៥,២%នៅក្នុងឆ្នាំ២០២៣ គិតត្រឹមខែវិច្ឆិកា។

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រាក់ដុល្លារឡើងថ្លៃបន្តិច ខណ:សហរដ្ឋអាម៉េរិកគ្រោងធ្វើបច្ចុប្បន្នភាពអត្រាអតិផរណា

ព័ត៌មាន
ស្ថានភាពជួញដូរប្រាក់ដុល្លារធៀបនឹងប្រាក់របស់ប្រទេសផ្សេងៗទៀតនៅដើមសប្តាហ៍នេះឃើញថា មានការកើនឡើងបន្តិច ស្របពេលដែលពិភពលោកកំពុងរង់ចាំអ៊ុតលទ្ធ…

ធនាគារពិភពលោកថា សេដ្ឋកិច្ចនៅហ្គាហ្សា ដាំក្បាលចុះដល់ទៅជាង៨០%ដោយសារការវាយប្រហារពីអ៊ីស្រាអែល

ព័ត៌មាន
ធនាគារពិភពលោក ឬ World Bank បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនថា សេដ្ឋកិច្ចរបស់តំបន់ហ្គាហ្សា បានធ្លាក់ចុះខ្លាំងរហូតដល់ទៅជាង៨០% ក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ