អង្គការនៃប្រទេសនាំចេញប្រេង

តើអង្គការ OPEC មើលឃើញកំណើនតម្រូវការប្រេងសាកលកើនឡើងខ្លាំងខ្លាំងក្លាកម្រិតណានៅឆ្នាំ២០២៣?


អង្គការនៃប្រទេសនាំចេញប្រេង ហៅកាត់ថា OPEC បានប្រមើលឃើញនូវកំណើនតម្រូវការប្រេងសាកលយ៉ាងខ្លាំងក្នុងឆ្នាំ២០២៣ ដោយសារតែភាពធូរស្រាលនៃវិបត្តិភូមិសាស្រ្តនយោបាយ និងការសម្រាលនូវគោលនយោបាយសូន្យកូវីដរបស់ប្រទេសចិន ដែលវានឹងធ្វើឱ្យការប្រើប្រាស់ប្រេងក្នុងប្រទេសយក្សសេដ្ឋកិច្ចមួយនេះ ងើបខ្លាំងឡើងវិញ បន្ទាប់ពីការធ្លាក់ចុះក្នុងឆ្នាំ២០២២នេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter។
OPEC ថាតម្រូវការប្រេងសាកលឆ្នាំក្រោយនឹងកើនឡើងខ្លាំង

យោងតាមរបាយការណ៍ប្រចាំខែមួយរបស់អង្គការ OPEC បានបង្ហាញថា តម្រូវការប្រេងពិភពលោក នៅក្នុងឆ្នាំ២០២៣ នឹងកើនឡើងប្រមាណ ២,២៥ លានបារែលក្នុង១ថ្ងៃ ឬប្រហែល ២,៣%។

របាយការណ៍ដដែលបន្តថា បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសាកលនៅមានភាពមិនប្រាកដប្រជា និងហានិភ័យសេដ្ឋកិច្ចសំខាន់ៗនៅតែមានក៏ដោយ ប៉ុន្តែក៏មានកត្តាមួយចំនួនទៀតដែលអាចជួយជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញផងដែរ។ ក្នុងនោះ រួមមានដូចជា ដំណោះស្រាយវិបត្តិភូមិសាស្រ្តនយោបាយនៅអឺរ៉ុបខាងកើត និងការបន្ធូរបន្ថយនៃគោលនយោបាយសូន្យកូវីដនៅប្រទេសចិន សុទ្ធសឹងជាកត្តាជំរុញសេដ្ឋកិច្ចដ៏មានសក្តានុពល ដែលធ្វើឱ្យតម្រូវការប្រេងក៏កើនឡើងទៅតាមនោះដែរ។

កត្តាជំរុញដ៏មានសក្តានុពលផ្សេងទៀត ក៏អាចមកពីការគ្រប់គ្រងដ៏ជោគជ័យរបស់ធនាគារកណ្តាលអាមេរិកលើកម្រិតអត្រាការប្រាក់គោល និងអតិផរណា ដែលតម្លៃទំនិញនឹងធ្លាក់ចុះមកវិញ។

យោងតាមស្ថិតិប្រចាំឆ្នាំមួយទៀតរបស់អង្គការ OPEC ក៏បានបង្ហាញដែរថា តម្រូវការប្រេងរបស់ចិន នឹងមានជាមធ្យមប្រមាណជិត ១៥លានបារ៉ែលក្នុង១ថ្ងៃ នៅឆ្នាំ២០២២ ដោយបានធ្លាក់ចុះពីឆ្នាំ២០២១ ប្រមាណ ១៨ម៉ឺនបារ៉ែលក្នុង១ថ្ងៃ។

គួររំលឹកថា កាលពីខែមីនាកន្លងទៅ ប្រេងបានកើនឡើងខ្ពស់បំផុតដល់ ១៤៧ដុល្លារក្នុង១បារ៉ែល បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ តម្លៃប្រេងបានចុះវិញ ក្នុងនោះការជួញដូរប្រេងឆៅកាលពីថ្ងៃទី១៣ ខែធ្នូ គឺមានតម្លៃប្រហែល ៨០ដុល្លារក្នុង១បារ៉ែល។ វិធានការបិទខ្ទប់ក្នុងប្រទេសចិន ក៏ជាកត្តាដ៏ធំមួយដែលនាំឱ្យមានតម្រូវការប្រេងតិច និងតម្លៃធ្លាក់ចុះផងដែរ។

ការផលិតប្រេងរបស់ OPEC បានធ្លាក់ចុះក្នុងខែវិច្ឆិកាកន្លងទៅ បន្ទាប់ពីអង្គការនេះនិងសម្ព័ន្ធមិត្ត បានសម្រេចកាត់បន្ថយការផលិតប្រេង ២លានបារ៉ែលក្នុង១ថ្ងៃ ដើម្បីជំរុញតម្លៃប្រេងឡើងវិញ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


វៀតណាមកំណត់គោលដៅបង្កើនការវិនិយោគសិកម្មទ្វេដងនៅឆ្នាំ២០៣០ ជាមួយទុនវិនិយោគ ៣៤ពាន់លានដុល្លារ

ព័ត៌មាន
ប្រទេសវៀតណាមបានកំណត់គោលដៅបង្កើនការវិនិយោគបរទេសទ្វេដងក្នុងវិស័យកសិកម្មដែលអាចនឹងមានតម្លៃដល់ទៅ ៣៤ ពាន់លានដុល្លារនៅចុងឆ្នាំ២០៣០។ ទោះយ៉ាង…

ធនាគារ ADB បន្ទាបកំណើនសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីសម្រាប់ឆ្នាំ២០២៣ ដោយសារហេតុផលអ្វីខ្លះ?

ព័ត៌មាន
ធនាគារអភិវឌ្ឍអាស៊ី ADB នៅក្នុងរបាយការណ៍ថ្មីចុងក្រោយរបស់ខ្លួនបានកាត់បន្ថយកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៃតំបន់អាស៊ីមកក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ