អារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា

អារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី


ប្រទេសអារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូតប្រចាំប្រទេសកម្ពុជានាពេលខាងមុខនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការទូត កីឡា អប់រំ និងសដ្ឋកិច្ច ពាណិជ្ជកម្មជាដើមឲ្យមានការកើនឡើងបន្ថែមទៀត។ ការលើកឡើងអំពីផែនការ នឹងបើកស្ថានទូតរបស់ប្រទេសអារ៉ាប៊ីសាអូឌីតប្រចាំប្រទេសកម្ពុជានេះ ធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងព្រះអង្គម្ចាស់ អាប់ដុលឡាស៊ីស រដ្ឋមន្ត្រីក្រសួងកីឡាអារ៉ាប៊ីសាអូឌីត នាថ្ងៃទី ៤ ខែតុលាឆ្នាំ២០២២។
អារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី អត្ថបទ៖ ខេមបូណូមីស MC: ប្រទេសអារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូតប្រចាំប្រទេសកម្ពុជានាពេលខាងមុខនេះ ដើម្បីពង្រឹង និងពង្រីកក
ដោយ

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន និងជា អនុប្រធានទី១សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយព្រះអង្គ ម្ចាស់ Abdulaziz bin Turki Al Saud រដ្ឋមន្ត្រីក្រសួងកីឡាអារ៉ាប៊ីសាអូឌីត នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងឱកាសដែលព្រះអង្គយាងចូលរួម ”មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី៤១” នៅរាជធានីភ្នំពេញ។

ក្នុងជំនួបនោះព្រះអង្គម្ចាស់ Abdulaziz បានសម្តែងព្រះទ័យសប្បាយរីករាយដែលបានយាងមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ព្រះអង្គម្ចាស់មានព្រះរាជបន្ទូលថា ទ្រង់បានទតឃើញពីការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា ហើយរាជរដ្ឋាភិបាលព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសម្រេចថា នឹងបើកស្ថានទូតប្រចាំនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការទូត កីឡា អប់រំ និងសដ្ឋកិច្ច ពាណិជ្ជកម្មជាដើមឲ្យមានការកើនឡើងបន្ថែមទៀត។

ព្រះអង្គម្ចាស់ មានព្រះរាជបន្ទូលថា បន្ថែមថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត គ្រោងស្នើសុំរៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០៣០ ដូច្នេះសង្ឃឹមថា ភាគីកម្ពុជាផ្តល់ការគាំទ្រអារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិភពលោកនេះ។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា សម្តែងការអបអរសាទរដែលរាជរដ្ឋាភិបាលព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នឹងបើក ស្ថានទូតប្រចាំនៅកម្ពុជា និងបានទូលថ្វាយអំពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ហើយទំហំពាណិជ្ជកម្មកម្ពុជា-អារ៉ាប៊ីសាអូឌីត សម្រេចបានប្រមាណ ២៦លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២១ ដែលកើនឡើងជិត ៤០% បើធៀបនឹងឆ្នាំ២០២០ ដែលមានទំហំត្រឹមតែ១៩លានដុល្លារអាម៉េរិក។ ក្នុងន័យនេះ ភាគីកម្ពុជាស្នើភាគីអារ៉ាប៊ីសាអូឌីត ពិនិត្យលទ្ធភាពក្នុងការបង្កើតយន្តការកិច្ចសហប្រតិបត្តិការក្នុងទម្រង់ជាអនុស្សរណៈ ឬកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីអាចប្រើជាក្របខ័ណ្ឌគតិយុត្តសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម នាពេលអនាគត។

សូមបញ្ជាក់ថា កម្ពុជានាំចេញមុខទំនិញសំខាន់ៗ ទៅអារ៉ាប៊ីសាអូឌីតមានដូចជា អង្ករ សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក និងផ្លែឈើ។ កម្ពុជានាំចូលមុខទំនិញ សំខាន់ៗពីអារ៉ាប៊ីសាអូឌីត មានដូចជា ផលិតផលធ្វើពីប្លាស្ទិក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី សម្ភារៈសំណង់ និងដទៃទៀត៕




អត្ថបទបន្ទាប់


ឥណ្ឌាបង្កើតវេទិកាឌីជីថលតម្លៃជាង១ទ្រីលានដុល្លារ ដើម្បីទាក់ទាញការវិនិយោគបរទេស

ព័ត៌មាន
រដ្ឋាភិបាលក្រុងញ៉ូដេលី បានបញ្ចេញនូវគម្រោងយក្សមួយមានតម្លៃ ១,២ទ្រីលានដុល្លារ ឱ្យឈ្មោះថា «PM Gati Shakti» ជាភាសាហិណ្ឌូដែលមានន័យថា «កម្លាំងន…

បច្ចុប្បន្នភាពស្ដីពីការងាររបស់ TikTok ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ

ព័ត៌មាន
ថ្ងៃនេះ TikTok បានចុះផ្សាយរបាយការណ៍អនុវត្ដគោលការណ៍ណែនាំសហគមន៍ចន្លោះពីខែមេសាដល់ខែមិថុនា ដែលបានបង្ហាញពីការរីកចម្រើនក្នុងការទប់ស្កាត់ព័…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ