អាមេរិកគ្មានភស្តុតាងបង្ហាញថា ក្រុមហ៊ុន Huawei អាចផលិតទូរស័ព្ទស្មាតហ្វូនទំនើបៗបានច្រើននោះទេ

អាមេរិកគ្មានភស្តុតាងបង្ហាញថា ក្រុមហ៊ុន Huawei អាចផលិតទូរស័ព្ទស្មាតហ្វូនទំនើបៗបានច្រើននោះទេ


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី ហ្គីណា រ៉ៃម៉ុនដូ បាននិយាយកាលពីថ្ងៃអង្គារ ទី១៩ ខែកញ្ញាថា សហរដ្ឋអាមេរិកមិនមានភស្តុតាងណាមួយ ដែលបង្ហាញថា ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិន Huawei អាចផលិតទូរស័ព្ទស្មាតហ្វូនដោយប្រើបន្ទះឈីបទំនើបៗបានច្រើននោះទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ។
មេរិកគ្មានភស្តុតាងបង្ហាញថា ក្រុមហ៊ុន Huawei អាចផលិតទូរស័ព្ទស្មាតហ្វូនទំនើបៗបានច្រើននោះទេ
ដោយ

ថ្មីៗនេះក្រុមហ៊ុន Huawei បានចាប់ផ្តើមលក់ទូរស័ព្ទស៊េរីថ្មី Mate 60 Pro របស់ខ្លួនដោយប្រើបន្ទះឈីបមួយ ដែលអ្នកវិភាគជឿថា ត្រូវបានផលិតឡើងជាមួយរបកគំហើញបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន Semiconductor Manufacturing International Corp (SMIC)។ ប៉ុន្តែលោកស្រី រ៉ៃម៉ុនដូ បាននិយាយនៅឯសវនាការក្នុងសភាអាមេរិកដោយសំដៅលើបន្ទះឈីបទំនើបនោះថា អាមេរិកគ្មានភស្តុតាងណាមួយបង្ហាញថា ក្រុមហ៊ុនចិនអាចផលិតបន្ទះឈីបទំនើបនេះនោះទេ។
ចាប់ពីឆ្នាំ២០១៩មក អាមេរិកបានកាត់ផ្តាច់មិនឱ្យក្រុមហ៊ុន Huawei ទទួលបានឧបករណ៍ផលិតបន្ទះឈីបមួយចំនួន ដោយបានហៅក្រុមហ៊ុន Huawei ថា ជាហានិភ័យនៃផ្នែកសុវត្ថិភាព ប៉ុន្តែក្រុមហ៊ុននេះបានបដិសេធ។ រដ្ឋាភិបាលអាមេរិកបាននិយាយថា ក្រុមហ៊ុន Huawei បានបង្កហានិភ័យសន្តិសុខជាតិ ដែល«មិនអាចទទួលយកបានឡើយ»ដោយសារតែការគំរាមកំហែងនៃការធ្វើចារកម្មលើបណ្តាញទូរគមនាគមន៍របស់សហរដ្ឋអាមេរិក។

ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយនៅខែនេះថា អាមេរិកកំពុងធ្វើការដើម្បីទទួលបានព័ត៌មានបន្ថែម«ពីលក្ខណៈនិងសមាសភាព»នៃបន្ទះឈីបដែលអាចបំពានលើការរឹតបន្តឹងពាណិជ្ជកម្មចាប់តាំងពីពួកគេបាននិយាយថា វាត្រូវតែផលិតឡើងជាមួយបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។
ការបញ្ជាក់របស់លោកស្រី រ៉ៃម៉ុនដូ បែបនេះបានធ្វើឡើងចំពេលរដ្ឋាភិបាលចិនបានដាក់កម្រិតលើការប្រើទូរស័ព្ទ iPhone របស់ក្រុមហ៊ុនអាមេរិក Apple ក្នុងខែនេះ ហើយលោកស្រី ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា អាមេរិកមានការព្រួយបារម្ភអំពីការហាមឃាត់ជាក់ស្តែងលើការប្រើប្រាស់ទូរស័ព្ទ iPhone ជាផ្លូវការដោយរដ្ឋាភិបាលចិននោះទេ។
សូមរំលឹកថា រដ្ឋាភិបាលក្រុងប៉េកាំងបានចាប់ផ្ដើមដាក់បម្រាមលើការប្រើទូរស័ព្ទ iPhone ទៅលើបុគ្គលិករដ្ឋកាលពីថ្ងៃទី៧ ខែកញ្ញា ដែលវាបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះជិត៣% នៅថ្ងៃនោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ចំណែកកាសែតអាមេរិក the Wall Street Journal វិញបានរាយការណ៍ថា តម្លៃផ្សារហ៊ុនរបស់ក្រុមហ៊ុនអាមេរិកមួយនេះបានធ្លាក់ចុះជាង៦% ឬស្មើនឹងជិត២០០ពាន់លានដុល្លារនៅក្នុងរយៈពេល២ថ្ងៃបន្ទាប់ពីការដាក់បម្រាមរបស់រដ្ឋាភិបាលចិននោះមក។ ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតទី៣របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកមួយនេះ ដែលកាលពីឆ្នាំមុនក្រុមហ៊ុននេះរកបានប្រាក់ចំណូលពីទីផ្សារចិនបានចំនួន១៨% នៃប្រាក់ចំណូលសរុបរបស់ខ្លួន ប៉ុន្តែវិធានការទប់ស្កាត់របស់ចិនពេលនេះបានបង្ហាញសញ្ញាមិនល្អមួយសម្រាប់ក្រុមហ៊ុន Apple ដែលត្រៀមនឹងចេញលក់ផលិតផលចុងក្រោយបង្អស់របស់ខ្លួនគឺ iPhone 15 នៅក្នុងប្រទេសចិននៅក្នុងសប្ដាហ៍នេះ៕

អត្ថបទ៖  សុខ ជា




អត្ថបទបន្ទាប់


សភាអាមេរិកចោទសួររដ្ឋបាលលោក បៃដិន ពីមូលហេតុមិនទាន់ដាក់ទណ្ឌកម្មលើមន្ត្រីចិនក្នុងសំណុំរឿងស៊ីងជាំ

ព័ត៌មាន
គណៈកម្មាធិការសភាអាមេរិកបានប្រាប់ក្រសួងការបរទេសអាមេរិក ដោយចោទសួរ និងទាមទារហេតុផលថា ហេតុអ្វីបានជាសហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោកចូ បៃដិន…

អតិថិជន អេ អឹម ខេ អាចផ្ទេរប្រាក់ដោយផ្ទាល់ទៅកាត Visa ទូទាំងពិភពលោក

ព័ត៌មាន
កាលពីថ្ងៃទី១៤ ខែកញ្ញា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) និង Visa បានប្រកាសពីកិច្ចសហការ ដើម្បីធ្វើឲ្យកាន់តែងាយស្រួលដល់អតិថិជន អេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ