ការសាងសង់ទំនប់វារីអគ្គិសនី

គម្រោងសាងសង់ទំនប់វារីអគ្គិសនីធំៗ នៅតំបន់អាស៊ីអាគ្នេយ៍ផ្អាកដំណើរការ ដោយសារមេរោគកូវីដ១៩


គម្រោងសាងសង់ទំនប់វារីអគ្គិសនី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមបណ្តោយទន្លេមេគង្គ និងដៃទន្លេ ដែលកំពុងតែបន្តសាងសង់ ហើយខ្លះទៀតគ្រោងនឹងសាងសង់នោះ គឺត្រូវប្រឈមមុខនឹង ការផ្អាកដំណើរការមួយរយៈ ឬអាចបិទបញ្ចប់គម្រោងតែម្តង ដោយសារតែ បញ្ហាជំងឺឆ្លងកូវីដ ១៩ បានប៉ះពាល់ដល់ វិស័យសំខាន់ៗជាច្រើន ជាពិសេសវិស័យថាមពល និងសុវត្ថិភាព របស់កម្មករ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិ Channel News Asia។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីធំៗ នៅតំបន់អាស៊ីអាគ្នេយ៍ផ្អាកដំណើរការ ដោយសារមេរោគកូវីដ១៩(រូបភាព reconnectingasia.csis.org)

រដ្ឋាភិបាល​ប្រទេស​ឡាវ បាន​សម្រេច​បញ្ជា ឲ្យ​មានការ​ផ្អាក​ដំណើរការ​សាងសង់ ទំនប់​វា​រី​អគ្គិសនី​ទាំងអស់ នៅ​ក្នុង​ប្រទេស​ឡាវ បន្ទាប់​ពី​បាន​រក​ឃើញ​ថា មាន​កម្មករ​ក្រុមហ៊ុន​ម្នាក់ វិជ្ជមាន​មេរោគ​កូ​វី​ដ​១៩ ហើយ​សូ​ម្បី​តែ ការ​ប្រឹក្សា​ពី​គម្រោង​នា​ពេល​អនាគត ក៏​ត្រូវ​បាន​ពន្យារពេល​ដែរ​។

លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ បាន​គូសបញ្ជាក់​ថា មេរោគ​នេះ បាន​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​គ្នា និង​សេដ្ឋកិច្ច​សកលលោក ដូច​គ្នា វិស័យ​វា​រី​អគ្គិសនី ក៏​ទទួល​រង​ផល​ប៉ះពាល់​នេះ​ដែរ ហើយ​ទំហំ​នៃ​ផល​លំបាក​នេះ គឺ​អាស្រ័យ​ថា​តើ បញ្ហា​មេរោគ​កូ​វី​ដ​នេះ បន្ត​ទៅ​មុខ​បាន​ឆ្ងាយ​កម្រិត​ណា ខណៈ​បច្ចុប្បន្ន​នេះ គឺ​មាន​តែ​ភាព​មិន​ច្បាស់លាស់ មិន​អាច​ប៉ាន់​ស្មានថា មេរោគ​នេះ នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ពេល​ណា​។

ដោយឡែក សម្រាប់​ប្រទេស​ថៃ ដែល​ជា​អ្នកទិញ​អគ្គិសនី​សំខាន់​ជាងគេ​ក្នុង​តំបន់ បាន​សម្រេច​កាត់​បន្ថយ​ការ​នាំ​ចូល​អគ្គិសនី​ពី​ក្រៅប្រទេស ព្រោះ ថៃ មាន​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក ច្រើន​លើស​កម្រិត ដោយសារ​តែ​តម្រូវការ​ប្រើប្រាស់​ថយ​ចុះ​ខ្លាំង​។

ការ​ស្តុក​ទុក​អគ្គិសនី​លើស​កម្រិត​របស់​ប្រទេស​ថៃ មាន​រហូត​ដល់​ទៅ ១៨​ពាន់​មេ​ហ្គា​វ៉ា​ត់​ឯណោះ ច្រើន​ជាង ការ​នាំ​ចូល​ពី​ក្រៅប្រទេស​រហូត​ដល់​ទៅ ៣​ដង ដែល​ដូច្នេះ​ហើយ ក្រសួង​ថាមពល​ថៃ ត្រូវ​កែប្រែ​ផែនការ​អភិវឌ្ឍ​ថាមពល ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​។

លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ បាន​បន្ថែម​ថា ដោយសារ​តែ បញ្ហា​មេរោគ​កូ​វី​ដ​១៩ ជា​ការ​បង្ខំ​ដ៏​ធំធេង សម្រាប់​មនុស្ស​គ្រប់​គ្នា ដូច្នេះ​ហើយ ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​នេះ គួរតែ​ចរចា​នូវ ការ​រៀបចំ​កុងត្រា​ឡើង​វិញ ដើម្បី​ឲ្យ​វា​អាច​បត់បែន​ទៅ​តាម​ស្ថានភាព​ដ៏​លំបាក​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​។

យ៉ាងណាមិញ ចំពោះ​ប្រទេស​កម្ពុជា បាន​សម្រេច​ផ្អាក​ដំណើរការ គម្រោង​សាងសង់​វា​រី​អគ្គិសនី នៅ​តាម​បណ្តោយ​ទន្លេមេគង្គ​រហូត​ដល់ ឆ្នាំ ២០៣០​ខាង​មុខ ហើយ​បើ​ទោះបីជា កម្ពុជា ជួប​ប្រទះ​នូវ កង្វះខាត​អគ្គិសនី​ប្រើប្រាស់ កាលពី​ឆ្នាំ ២០១៩​កន្លង​ទៅ កម្ពុជា នៅ​តែ​បន្ត​ស្វែងរក និង​ប្រើប្រាស់ ប្រភព​ថាមពល​កកើត​ឡើង​វិញ បន្ថែម​ទៀត ដូច​ជា រោងចក្រ​ថាមពល​ធ្យូងថ្ម​ជាដើម​។

បើ​តាម​ការ​គូសបញ្ជាក់​កាលពី​ពេល​ថ្មី​ៗ​នេះ របស់​ឯកឧត្តម វុិច​ទ័​រ ហ្សូ​នា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល នៃ​ក្រសួង​រ៉ែ និង​ថាមពល គឺថា នៅ​ឆ្នាំ ២០២០​នេះ កម្ពុជា នឹង​មិន​មាន​បញ្ហា​កង្វះ​ថាមពល​អគ្គិសនី​ប្រើប្រាស់ ដូច​ឆ្នាំ​មុន​នោះ​ឡើយ ព្រោះថា ប្រភព​វា​រី​អគ្គិសនី នៅ​មានទឹក​សម្រាប់​ប្រើប្រាស់​ប្រមាណ ៧០% សម្រាប់​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ធានា​ឲ្យ​ការ​ប្រើប្រាស់​ក្នុងស្រុក​។

ជា​ចុង​ក្រោយ អ្នកវិភាគ​ថាមពល និង​ថាមពល​កកើត​ឡើង​វិញ មក​ពី ក្រុមហ៊ុន Fitch Solutions បាន​បញ្ជាក់​ដែរ​ថា គ្រោះ​ធម្មជាតិ និង​បម្រែបម្រួល​អាកាសធាតុ បាន​ធ្វើ​ឲ្យ ផលិតកម្ម​អគ្គិសនី ចេញពី វា​រី​អគ្គិសនី មានការ​ថយ​ចុះ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដូច្នោះ​ហើយ ទីផ្សារ​សំខាន់ ក៏​ងាក​ទៅ​រក​ប្រភព​ថាមពល​ផ្សេង​ៗ ដែល​អាច​ទុកចិត្ត​បាន និង​មាន​ស្ថិរភាព ដូច​ជា ការ​ប្រើប្រាស់​ប្រភព​ធ្យូងថ្ម ឬ​ហ្គា​ស ដើម្បី​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​របស់​ពួក​គេ​។

ឯកឧត្តម វុិច​ទ័​រ ហ្សូ​នា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល នៃ​ក្រសួង​រ៉ែ និង​ថាមពល

ដូច្នេះ​ហើយ បណ្តា​ប្រទេស​ដែល​ជួប​ប្រទះ​នឹង ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច អំឡុង​ពេល​មាន​វិបត្តិ​កូ​វី​ដ​នេះ អាច​នឹង​មាន​ហានិភ័យ​ខ្ពស់ ក្នុង​ការ​សាងសង់​បញ្ចប់​គម្រោង​វា​រី​អគ្គិសនី​ធំ​ៗ ក្នុង​រយៈពេល​មធ្យម ហើយ សម្រាប់​គម្រោង​ដែល​ប្រើប្រាស់​មូលនិធិ​គាំទ្រ ដោយ​រដ្ឋាភិបាល គឺ​មាន​ហានិភ័យ​កាន់តែ​ខ្ពស់ ដែល​អាច​ឈាន​ដល់​ការ​ផ្អាក ឬ​លុប​ចោល​គម្រោង​តែ​ម្តង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា​មិនមានផែនការ «កាត់បន្ថយចំនួន​បុគ្គលិក ឬប្រាក់ខែបុគ្គលិកទេ» នៅអំឡុងពេលកូវីដ-១៩ នេះ!

ព័ត៌មាន
នៅអំឡុងពេលនៃការកើតមានវិបត្តិកូវីដ-១៩ ដែលបាននិងកំពុងធ្វើឲ្យមានផលប៉ះពាល់មកលើកាលលូតលាស់នៃសេដ្ឋកិច្ចរបស់កម្ពុជានោះ គេសង្កេតឃើញថា មានរោង…

តម្លៃប្រេងរបស់អាមេរិក ធ្លាក់ដល់ដកក្រោមសូន្យ ដោយសារគ្មានកន្លែងស្តុកទុក

ព័ត៌មាន
ទីផ្សារប្រេងអាមេរិក ត្រូវបានពិភពលោកស្គាល់ថា ជាទីផ្សារដែលកំពុងរីកដុះដាលខ្លាំងក្នុងប្រវត្តិសាស្ត្រ ក៏ប៉ុន្តែនៅពេលនេះ អាមេរិក ក៏កំពុងជួបប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ