សេដ្ឋកិច្ចឥណ្ឌា

IMF អះអាងថា ហានិភ័យដ៏ធំបំផុតសម្រាប់សេដ្ឋកិច្ចរបស់អាស៊ី គឺវិបត្តិអចលនទ្រព្យនៅចិន


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា អាស៊ីនឹងទទួលបានកំណើនសេដ្ឋកិច្ចរហូតដល់៤,៥% ខ្ពស់ជាងការព្យាករកាលពី៦ខែមុនរហូតដល់ទៅ០,៣%។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កំណើនសេដ្ឋកិច្ចនៅទ្វីបនេះ នៅតែមានហានិភ័យ ជាពិសេស គឺពាក់ព័ន្ធនឹងស្ថានភាពវិស័យអចលនទ្រព្យនៅប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចលេខពីរនៅលើពិភពលោក។
សេដ្ឋកិច្ចឥណ្ឌា
ដោយ

មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថា អាស៊ីនឹងសម្រេចបានកំណើនក្នុងរង្វង់៤,៥% នៅឆ្នាំ២០២៤ កើនឡើង០,៣% បើធៀបនឹងការព្យាករកាលពី៦ខែមុន។ បើតាម IMF កំណើនសេដ្ឋកិច្ចនៅតំបន់នេះនឹងរួមចំណែកភាគច្រើនដោយការកើនឡើងសេដ្ឋកិច្ចរបស់ឥណ្ឌា និងចិន។ ឥណ្ឌាត្រូវបានស្ថាប័នហិរញ្ញវត្ថុមួយនេះចាត់ទុកជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅលើពិភពលោក។ ប៉ុន្តែស្ថាប័ន​នេះអះអាង ហានិភ័យធំបំផុតសម្រាប់សេដ្ឋកិច្ចរបស់អាស៊ី គឺជាការកែតម្រូវគោលនយោបាយ និងការចាត់ចំណាត់ការហិរញ្ញវត្ថុក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន។

ការចាត់ទុកបែបនេះ ក៏ដោយសារ IMF យល់ថា វិធានការទាំងនោះអាចនឹងធ្វើឱ្យតម្រូវការអចលនទ្រព្យចុះខ្សោយ និងបង្កើនឱកាសនៃបរិត្តផរណាដែលអូសបន្លាយ ដោយបង្កើនឱកាសដល់ការវាយលុកសេដ្ឋកិច្ចផ្សេងទៀតតាមរយៈការលេចធ្លាយពាណិជ្ជកម្មដោយផ្ទាល់។​យ៉ាងណាមិញ IMF បានគូសបញ្ជាក់ថា ចិនត្រូវការកញ្ចប់គោលនយោបាយដែលជួយពន្លឿនការចាកចេញពីវិបត្តិរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ជំរុញការបញ្ចប់គម្រោងលំនៅដ្ឋាន និងគ្រប់គ្រងហានិភ័យបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់។

លោក គ្រីស្នា ស្រ៊ីនីវាសាន (Krishna Srinivasan)នាយកមូលនិធីរូបិយវត្ថុអន្តរជាតិ ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានឱ្យដឹងថា ទស្សនវិស័យសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកនៅឆ្នាំ២០២៤ បានស្ថិតនៅក្នុងស្ថានភាពភ្លឺស្វាង និងរំពឹងថា សេដ្ឋកិច្ចក្នុងតំបន់នេះនឹងល្អប្រសើរ ជាងការព្យាករណ៍ពីមុន ដោយសារសម្ពាធអតិផរណាបន្តធ្លាក់ចុះ។

លោកបានចាត់ទុកស្ថានភាពនេះ គឺជាការឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ដែលខ្លួនរំពឹងថា នឹងមានវិធានការជំរុញគោលនយោបាយ ដើម្បីផ្តល់ការគាំទ្រដល់វិស័យអចលនទ្រព្យកាន់តែសកម្ម ខណៈដែលការវិនិយោគសាធារណៈនៅឥណ្ឌា ដែល ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៥របស់ពិភពលោកជាមួយនឹងផលិតផលក្នុងស្រុកសរុបជិត៤ទ្រីលានលានដុល្លារ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញព្រមានឱ្យចិន កាត់បន្ថយការកាន់កាប់ប័ណ្ណរតនាគារអាម៉េរិក បើមិនចង់ក្លាយជាចំណាប់ខ្មាំង

ព័ត៌មាន
ព្រឹទ្ធបុរសរងនៃសាលាសិក្សាទំនាក់ទំនងអន្តរជាតិរបស់ប្រទេសចិន បានព្រមានថា មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក ចាំបាច់ត្រូវកាត…

វៀតណាមរកចំណូលបានជាង៧៦០លានដុល្លារពីភ្ញៀវទេសចរអន្តរជាតិ ជាង៦លាននាក់ នៅ៤ខែឆ្នាំនេះ

ព័ត៌មាន
ប្រទេសវៀតណាម ទទួលបានភ្ញៀវអន្តរជាតិជាង៦លាននាក់ ដោយរកចំណូលបានជាង៧៦០លានដុល្លារនៅ៤ខែឆ្នាំនេះ កើនឡើងជិត៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ