អត្ថបទក្រុមហ៊ុន

ពិតជា​អស្ចារ្យ ! តែ​ប៉ុន្មាន​ថ្ងៃ​សោះ KHQR របស់​អេស៊ីលីដា មាន​អ្នក​ប្រើប្រាស់​យ៉ាង​ច្រើន​ពី​ស្ថាប័ននានា


បន្ទាប់ពីធនាគារអេស៊ីលីដាបានដាក់ឱ្យដំណើការជាផ្លូវការនូវប្រើប្រាស់នូវសេវាទូទាត់តាម «KHQR» មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែមានអតិថិជនរបស់ធនាគារអេស៊ីលីដាផ្ទាល់ និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនានា បានកំពុងប្រើប្រាស់យ៉ាងផុលផុសរៀងរាល់ថ្ងៃ ខណៈទាំងម្ចាស់ហាង និងអ្នកស្កេនក៏មានការសប្បាយចិត្ត​ រីករាយក្នុងការប្រើប្រាស់ដោយសារមិនចាំបាច់មាន QR ច្រើនស្ថាប័ន។
«KHQR» របស់​អេស៊ីលីដា មាន​អ្នក​ប្រើប្រាស់​យ៉ាង​ច្រើន​ពី​ស្ថាប័ននានា
ដោយ

អ្វីដែលកាន់តែពិសេសនោះ គឺហាងដែលមាន KHQR ត្រូវបានគេមើលទៅហាក់ដូចជាបានកំពុងបម្រើអតិថិជនគ្រប់ធនាគារ ការពារហានីភ័យផ្សេងៗ ដោយមិនចាយក្រដាសប្រាក់ដែលអាចបង្កហានិភ័យឆ្លងមេរោគផ្សេងៗឬបាត់បង់ដោយប្រការណាមួយនោះ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជាបានអភិវឌ្ឍ និងបានដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាម KHQR ក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៥ ខែតុលាកន្លងមកនេះ។

សម្រាប់អតិថិជននៅធនាគារឬស្ថាប័នណាក៏ដោយ គ្រាន់តែមាន KHQR របស់ អេស៊ីលីដា ដែលជាស្តង់ដារឃ្យូអរកូដតែមួយ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា តាមរយៈអេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR របស់ធនាគារផ្សេងៗបាន ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បន្លែឡើងថ្លៃខ្លាំងលើសតម្លៃសាច់ជ្រូក បង្កក្តីបារម្ភដល់ពលរដ្ឋចិនស្របពេលស្បៀងអាហារពិភពលោកក៏ឡើងថ្លៃដែរ

ព័ត៌មាន
ដោយសារតែភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតាកាលពីចុងខែកញ្ញានិងដើមខែតុលានេះ នៅភាគខាងជើងនៃប្រទេសចិន ដោយបានជន់លិចដំណាំបន្លែ ក្នុងខេត្តសានតុង (Sh…

អភិបាលខេត្តកំពត ហាមការពិឃាតសាច់យកសាច់នៅក្នុងថ្ងៃសីល

ព័ត៌មាន
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២៩ ខែតុលា បានដាក់ចេញលិខិតមួយដោយមានការណែនាំ មិនឲ្យមានការសម្លាប់សត្វយកសាច់ជារៀងរាល់ថ្ងៃសី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ