ឥណ្ឌាចង់បានដៃគូផលិតបន្ទះឈីបថ្មីថែមទៀត

ហេតុអ្វីបានជាប្រទេសឥណ្ឌាចង់បានដៃគូផលិតបន្ទះឈីបថ្មីថែមទៀតក្រៅពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិកនោះ?


ហេតុអ្វីបានជាប្រទេសឥណ្ឌាចង់បានដៃគូផលិតបន្ទះឈីបថ្មីថែមទៀតក្រៅពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិកនោះ?រដ្ឋមន្ត្រីក្រសួងព័ត៌មានវិទ្យា និង អេឡិចត្រូនិក របស់ប្រទេសឥណ្ឌាបានប្រាប់សារព័ត៌មានជប៉ុននីកេ នៅក្នុងបទសម្ភាសមួយថា ប្រទេសឥណ្ឌាកំពុងតែព្យាយាមស្វែងរកកិច្ចព្រមព្រៀងទ្វេភាគីបន្ថែមទៀតដើម្បីអភិវឌ្ឍឧស្សាហកម្មផលិតបន្ទះឈីបរបស់ខ្លួនឲ្យកាន់ទូលំទូលាយ បន្ទាប់ពីមានភាពទាក់ទាញពីដៃគូជាមួយនឹងប្រទេសជប៉ុន និង សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ហេតុអ្វីឥណ្ឌាចង់បានដៃគូផលិតបន្ទះឈីបថ្មីថែមទៀតក្រៅពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក?
ដោយ

លោក អាសវីនី វ៉ៃស្នាវ (Ashwini Vaishnaw) រដ្ឋមន្ត្រីក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានបាននិយាយនៅក្នុងទីក្រុងហ្គានធីណាហ្គា (Gandhinagar) បានអះអាងថា មានប្រទេសជាច្រើនដែលចាប់អារម្មណ៍ចង់ធ្វើជាដៃគូផលិតបន្ទះឈីប ជាមួយប្រទេសឥណ្ឌា ដូចសហរដ្ឋអាមេរិក និងជប៉ុន អ៊ីចឹងដែរ។

លោករដ្ឋមន្ត្រីព័ត៌មានវិទ្យារូបនេះមិនបានបញ្ជាក់ពីឈ្មោះប្រទេសជាដៃគូដ៏មានសក្តានុពលថែមទៀតនោះទេ ដោយគ្រាន់តែនិយាយថា ទីក្រុងញូវដែលីកំពុងស្វែងរកកិច្ចព្រមព្រៀងខ្សែ សង្វាក់ផ្គត់ផ្គង់បន្ថែមទៀត​ឱ្យដូចកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក និង ជប៉ុន។

តៃវ៉ាន់ដែលជាអ្នកផលិតបន្ទះឈីបឈានមុខគេមួយនៅក្នុងពិភពលោកនោះអាចជាដៃគូមួយទៀតរបស់ឥណ្ឌា ហើយប្រទេសអូស្ត្រាលីដែលជាសមាជិកក្រុមសន្តិសុខក្វាដ (Quad) រួមមានឥណ្ឌា សហរដ្ឋអាមេរិក និងជប៉ុន ក៏អាចជាដៃគូអភិវឌ្ឍន៍មួយទៀតរបស់ឥណ្ឌាផងដែរ។

សូមរំលឹកថា កាលពីខែមុនប្រទេសឥណ្ឌា និងជប៉ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃ​ការយោគយល់គ្នាស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបរវាងក្រុមហ៊ុននានាក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌារបស់លោក យ៉ាស៊ូតូស៊ី នីស៊ីមូរ៉ា (Yasutoshi Nishimura) ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន។

លោក វ៉ៃស្នាវ បាននិយាយថា ឥណ្ឌា និងជប៉ុនមានកម្លាំងបំពេញឱ្យគ្នាគ្រប់គ្រាន់គឺជប៉ុនមាន​ក្រុមហ៊ុនជាច្រើនដែលជាតួអង្គសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីបន្ទះឈីបចំណែកឯឥណ្ឌាវិញមានវិស្វករឌីហ្សាញជិត៥ម៉ឺននាក់ដែលបានរចនាក្រុមហ៊ុនជាច្រើននៅលើពិភពលោក។

កាលពីខែមីនា ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់គ្នាសម្រាប់​ភាពជាដៃគូដែលគ្របដណ្ដប់លើការស្រាវជ្រាវនិងអភិវឌ្ឍន៍បន្ទះឈីបព្រមទាំងវិស័យផ្សេងៗទៀត។

ខណៈដែលក្រុមហ៊ុនផលិតបន្ទះឈីបកំពុងវាយតម្លៃឡើងវិញពីខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ចំពេលមានភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិននោះ ប្រទេសឥណ្ឌាបានឆ្លៀតឱកាសនេះកំពុង​ព្យាយាមទាក់ទាញការវិនិយោគពាក់ព័ន្ធនឹងបន្ទះឈីបភ្លាមៗតែម្ដង។ រដ្ឋាភិបាលក្រុងញូវដែលីបានបង្កើត​ការផ្ដួចផ្ដើមមួយគឺ Make in India ដោយបានបង្កើនកញ្ចប់ថវិកាលើកទឹកចិត្តដល់វិនិយោគិន​រហូតដល់ជាង៩ពាន់លានដុល្លារក្នុងឆ្នាំ២០២១ដើម្បីគាំទ្រដល់ការផលិតបន្ទះឈីបនៅក្នុងស្រុក និងផ្នែកផ្សេងទៀត៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អ្នកយុទ្ធសាស្ត្រលើកហេតុផលប្រាំ ដែលអាចធ្វើឱ្យសង្គ្រាមនៅអ៊ុយក្រែន ក្លាយទៅជា «ជម្លោះនុយក្លេអ៊ែរ»

ព័ត៌មាន
សង្គ្រាមបានចូលដល់ខែទីដប់ប្រាំបីហើយ ការវាយប្រយុទ្ធគ្នានៅតែបន្តអូសបន្លាយមិនដឹងថ្ងៃណាបិទបញ្ចប់។ មានមតិនិងទស្សនជាច្រើនលើកឡើងថា ជម្លោះប្រដាប់អា…

បុគ្គលិក អេ អឹម ខេ បានស្ម័គ្រចិត្តបរិច្ចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ព័ត៌មាន
រាជធានីភ្នំពេញ នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រមាណជិត ៣០នាក់បានចុះឈ្មោះដោយស្ម័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ