វិស័យអចលនទ្រព្យ

អ្នកជំនាញជឿជាក់ថា អចលនទ្រព្យដែលបម្រើឱ្យវិស័យឧស្សាហកម្ម និងកសិកម្មនឹងមានសក្តានុពលខ្ពស់នៅឆ្នាំនេះ


ក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា អះអាងថា បើទោះវិស័យអចលនទ្រព្យកម្ពុជា ជារួមនៅបន្តជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនទាំងខាងក្នុង និងខាងក្រៅ និងមិនទាន់មានភាពល្អប្រសើរឡើងវិញគួរឱ្យកត់សម្គាល់ក៏ពិតមែន ក៏ប៉ុន្តែផ្នែកខ្លះនៃវិស័យនេះនៅតែអាចទទួលបានឱកាស និងទីផ្សារវិនិយោគមួយចំនួន។ តួយ៉ាងដូចជាអចលនទ្រព្យ ដែលបម្រើឱ្យវិស័យឧស្សាហកម្ម និងវិស័យកសិកម្មជាដើមសុទ្ធសឹងតែមានសក្កានុពលខ្ពស់នៅក្នុងឆ្នាំ២០២៤ នេះ។
វិស័យអចលនទ្រព្យ
ដោយ

នាពិធីបណ្តុះបណ្តាលស្តីពី«ការគណនាមូលដ្ឋានកំណត់ថ្លៃសេវា»ជូនក្រុមហ៊ុនសមាជិកនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ CPL បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះសកម្មភាព​វិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ជារួមនៅតែបន្តជួបបញ្ហាប្រឈមមួយចំនួន។

ក៏ប៉ុន្តែផ្នែកខ្លះនៃវិស័យនេះនៅតែទទួលបានឱកាសទីផ្សារល្អ។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា អចលនទ្រព្យដែលបម្រើឱ្យវិស័យឧស្សាហកម្ម ហាក់មានស្ថានភាពល្អប្រសើរឡើងវិញគួរឱ្យកត់សម្គាល់ ដោយចន្តរទិញ-លក់ និងជួលអចលនវត្ថុក្នុងវិស័យនេះ គឺមានសកម្មភាពមមារញឹកឡើងវិញច្រើននៅពេលបច្ចុប្បន្ននេះ ខណៈអចលនទ្រព្យដែលបម្រើឱ្យវិស័យកសិកម្ម ក៏មានតម្រូវការវិនិយោគច្រើនពីសំណាក់វិនិយោគិនបរទេសផងដែរ។

កត្តាដែលជំរុញឱ្យអចលនទ្រព្យដែលបម្រើឱ្យវិស័យទាំងពីរនេះ មានសក្កានុពល និងមានភាពល្អប្រសើរនៅក្នុងឆ្នាំ២០២៤នេះ អ្នកជំនាញរូបនេះ អះអាងថា គឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិនពីក្រៅប្រទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ម្យ៉ាងវិញទៀត តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ក៏នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសសម្រាប់វិស័យអចលនទ្រព្យ ដឹកជញ្ជូន និងការវិនិយោគផ្សេងៗផងដែរ។

​ស្រដៀងគ្នានេះដែរ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា បន្ទាប់ពីរាជរដ្ឋាភិបាលផ្តោតយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា មក ឃើញថា អនុវិស័យអចលនទ្រព្យសម្រាប់ផ្នែកកសិកម្មនេះ គឺមានកំណើនវិជ្ជមានជាបន្តបន្ទាប់ ដោយអ្នកវិនិយោគបានចាប់ផ្តើមបង្កើនការវិនិយោគលើការដាំដុះដំណាំតាមបែបទំនើបសម្រាប់នាំចេញទៅទីផ្សារធំៗលើពិភពលោក ជាពិសេសទីផ្សារចិន និងទីផ្សារ RCEP ជាដើម។

ដូច្នេះហើយ នៅពេលដែលតម្រូវការនាំចេញកសិផលកសិកម្មរបស់កម្ពុជាមានកំណើន តម្រូវការអចលនវត្ថុដែលបម្រើឱ្យកសិកម្មក៏មានការកើនឡើងផងដែរ។ ជាមួយគ្នានេះ សម្រាប់អនុវិស័យអចលនទ្រព្យផ្នែកឧស្សាហកម្មវិញ អ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា ក៏មានសញ្ញាណល្អផងដែរនៅមួយរយៈពេលចុងក្រោយ និងនៅពេលខាងមុខទៀត ដ្បិតថាវិស័យឧស្សាហកម្មនៅកម្ពុជានៅតែមានសក្តានុពលខ្ពស់។

​សូមជម្រាបថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ គម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត ភាគច្រើនជាគម្រោងវិនិយោគដែលស្ថិតក្នុងវិស័យឧស្សាហកម្ម ដែលមានចំនួន២៤៨ គម្រោង ដែលបានរួមចំណែកដល់ទៅប្រមាណជាង៩២% នៃចំនួនគម្រោងវិនិយោគសរុប ខណៈគម្រោងវិនិយោគដែលស្ថិតក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្មមានចំនួន៩គម្រោង បានចូលរួមចំណែកជាង៣% នៃគម្រោងវិនិយោគសរុប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចង់ឱ្យក្រុមប្រឹក្សាអ្នកច្បាប់ក្លាយជាស្ថាប័នមួយខ្លាំង ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយទាំងថ្នាក់ជាតិ និងអន្តរជាតិ

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជំរុញឱ្យសមាជិកក្រុមប្រឹក្សាអ្នកច្បាប់បន្តការខិតខំ…

ការគ្រប់គ្រងថវិការដ្ឋកាន់តែល្អប្រសើរ ខណៈនៅ៥ឆ្នាំចុងក្រោយការប្រមូលចំណូលបន្តកើនឡើង

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ការប្រមូលប្រចំណូលរបស់កម្ពុជា មានការកើនឡើងគួរឲ្យកត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ