អត្ថបទក្រុមហ៊ុន

ប្រធានក្រុមប្រឹក្សាភិបាល និង អគ្គនាយិកា នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ចុះត្រួតពិនិត្យដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពក្នុងគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី និងគម្រោងអ័រគីដេ ដឹពោធិ៏ចិនតុង


ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង គណៈគ្រប់គ្រង បានចុះត្រួតពិនិត្យដំណើរការសាងសង់នៅតាមគម្រោងនីមួយៗដោយផ្ទាល់ ដើម្បីឆ្លើយតបតម្រូវការនៃការសាងសង់អោយស្របទៅតាមគុណភាព បច្ចេកទេស និងស្តង់ដា ដែលបានកំណត់ ទាំងលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោង ជាមួយការប្តេជ្ញាចិត្ត ក្នុងការបំពេញបេសកម្មផ្តល់ជូនលំនៅឋានដែលមានទំនុកចិត្ត និងសុភមង្គលជូនអតិថិជន ដែលជឿជាក់ និងគាំទ្ររាល់គម្រោងរបស់ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន។
ប្រធានក្រុមប្រឹក្សាភិបាល និង អគ្គនាយិកា នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ចុះត្រួតពិនិត្យដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពក្នុងគម្រោងអ័រគីដេ
ប្រធានក្រុមប្រឹក្សាភិបាល និង អគ្គនាយិកា នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ចុះត្រួតពិនិត្យដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពក្នុងគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី និងគម្រោងអ័រគីដេ ដឹពោធិ៏ចិនតុង

លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានថ្លែងថា “គណៈគ្រប់គ្រង នៃក្រុមហ៊ុន គឺតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើ​ គុណភាព បច្ចេកទេស និងស្តង់ដា ជូនដល់អតិថិជន”។ ក្នុងនោះផងដែរយើងក៏មានការរៀបចំអភិវឌ្ឍន៍បន្ថែមដូចជា សួនកម្សាន្ត ក្លឹបហាត់ប្រាណ បឹងលំហែរសិប្បនិម្មិត សាលារៀនអន្តរជាតិ និងផ្សារទំនើបសហគមន៍ដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅរបស់អតិថិជនក្នុងគម្រោង អ័រគីដេ ឌីវែឡុបម៉ិន។

ប្រធានក្រុមប្រឹក្សាភិបាល និង អគ្គនាយិកា នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ចុះត្រួតពិនិត្យដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពក្នុងគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី និងគម្រោងអ័រគីដេ ដឹពោធិ៏ចិនតុង

ជាមួយនឹងការយកចិត្តទុកដាក់ពីសំណាក់ លោកជំទាវ ហ៊ុន ម៉ាណា ព្រមទាំង គណៈគ្រប់គ្រង នៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន គ្រប់គម្រោងទាំងអស់បានសម្រេចបាននូវសម្មិទ្ធផលយ៉ាងច្រើន និងបំពេញគោលដៅបានទៅតាមផែនការដែលបានកំណត់ពីមួយជំហានទៅមួយជំហាន ស្របតាមចក្ខុវិស័យរួមរបស់ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន គេហដ្ឋានលោកអ្នក ជាទំនួលខុសត្រូវដ៏មោទនភាពរបស់យើង។

ប្រធានក្រុមប្រឹក្សាភិបាល និង អគ្គនាយិកា នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ចុះត្រួតពិនិត្យដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពក្នុងគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី និងគម្រោងអ័រគីដេ ដឹពោធិ៏ចិនតុង



អត្ថបទបន្ទាប់


ធនាគារ ប្រ៊ីដ ជាប់ជាសហគ្រាសបង់ពន្ធដែលអនុលោមតាមសារពើពន្ធល្អជាងគេ នៅក្នុងឆ្នាំ២០២៣

ព័ត៌មាន
ធនាគារប្រ៊ីដ ដែលជាធនាគារពាណិជ្ជ ឈានមុខគេផ្តល់ជូនសេវាឥណទានគ្រប់ប្រភេទជូនដល់អតិថិជន និងសេវាបញ្ញើ ទទួលបានលិខិតសរសើរពីអគ្គនាយកដ្ឋានពន្ធដា…

ហេតុអ្វីការស្ដារ និងជំរុញវិស័យទេសចរណ៍កំពុងក្លាយជាអាទិភាពរបស់រដ្ឋាភិបាល លោក ស៊្រីថា ថាវេស៊ីន ?

ព័ត៌មាន
លោក ស្រ៊ីតា វាវេស៊ីន នាយករដ្ឋមន្រ្តីទី៣០ បានអះអាងថា គណរដ្ឋមន្រ្តីរបស់លោកនឹងចូលកាន់តំណែងយ៉ាងយូរនៅខែក្រោយ ហើយបញ្ហាអាទិភាពរបស់រដ្ឋាភិបាលរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ