រដ្ឋាភិបាលថៃថ្មីផ្តោតលើការជំរុញវិស័យទេសចរណ៍ដើម្បីជំរុញសេដ្ឋកិច្ច

ហេតុអ្វីការស្ដារ និងជំរុញវិស័យទេសចរណ៍កំពុងក្លាយជាអាទិភាពរបស់រដ្ឋាភិបាល លោក ស៊្រីថា ថាវេស៊ីន ?


លោក ស្រ៊ីតា វាវេស៊ីន នាយករដ្ឋមន្រ្តីទី៣០ បានអះអាងថា គណរដ្ឋមន្រ្តីរបស់លោកនឹងចូលកាន់តំណែងយ៉ាងយូរនៅខែក្រោយ ហើយបញ្ហាអាទិភាពរបស់រដ្ឋាភិបាលរបស់លោកត្រូវដោះស្រាយនោះ គឺស្ដារ និងជំរុញវិស័យទេសចរណ៍ថៃឡើងវិញ ។ តាមគម្រោងនេះថៃមានបំណងទាញយកប្រាក់ចំណូលពីវិស័យទេសចរណ៍ឲ្យបានដល់ ៨៦ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤ ខាងមុខ ។
រដ្ឋាភិបាលថៃថ្មីផ្តោតលើការជំរុញវិស័យទេសចរណ៍ដើម្បីជំរុញសេដ្ឋកិច្ច
ដោយ

នៅពេលក្លាយជានាយករដ្ឋមន្រ្តីភ្លាម លោក ស៊្រីថា ថាវីស៊ីន បានដឹកនាំក្រុមការងារ ធ្វើដំណើរទៅកាន់ខេត្តកោះភូកេតភ្លាមៗ កាលពីថ្ងៃសុក្រ ដើម្បីបង្ហាញពីសារៈសំខាន់នៃគោល នយោបាយសេដ្ឋកិច្ចរបស់លោក ខណៈដែលគេដឹងថា កោះភូកេតជាប្រភពចំណូលទេសចរណ៍ដ៏សំខាន់របស់ប្រទេសថៃ។
លោក ស្រ៊ីថា បានត្រូវសារព័ត៌មាន the Nation ដកស្រង់សំដីថា គណបក្សភឿថៃមើលឃើញថា វិស័យទេសចរណ៍ជាមធ្យោបាយដ៏ល្អបំផុតក្នុងការជំរុញសេដ្ឋកិច្ចក្នុងរយៈពេលខ្លី។
លោកបានបញ្ជាក់ថា “ហេតុផលដែលលោកជ្រើសរើសធ្វើដំណើរមកភូកេតមុនគេ គឺដោយសារតែខេត្តនេះ គឺជាប្រភពចំណូលដ៏សំខាន់ពីទេសចរណ៍ ហើយក៏ជាខេត្តមួយដ៏ធំបំផុតរបស់ប្រទេស។ បន្ទាប់ពីនេះ ខ្ញុំនឹងទៅទីក្រុងផ្សេងទៀត” ។

លោកបានមានប្រសាសន៍ថា រដូវកាលដ៏ទាក់ទាញសម្រាប់ទេសចរបរទេសមកកាន់ប្រទេសថៃបានកំពុងខិតជិតមកដល់ ដូច្នេះលោកចាំបាច់ត្រូវប្រមូលព័ត៌មាន និងយោបល់ពីគ្រប់វិស័យពាក់ព័ន្ធ មុនពេលរដ្ឋាភិបាលរបស់លោកចាប់ផ្តើមអនុវត្តភារកិច្ចរបស់ខ្លួន។
នាយករដ្ឋមន្ត្រីថៃថ្មីរូបនេះបាននិយាយថា លោករំពឹងថា គណៈរដ្ឋមន្ត្រីរបស់លោកនឹងឡើងកាន់តំណែងនៅក្នុងខែក្រោយ។
ក្នុងអំឡុងពេលចុះទៅភូកេត លោកស្រ៊ីថា ក៏បានអមដំណើរដោយអ្នកនយោបាយភឿថៃមួយចំនួន ដែលរួមមាន លោក ប្រូមីន ឡឺស៊ូរីដេស ( Prommin Lertsuridej ) ដែលត្រូវបានគេរំពឹងថា នឹងក្លាយនាយកខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រី និង លោកស្រី ស៊ូដាវ៉ាន់ វ៉ាងស៊ូផាគីកូសល់ ( Sudawan Wangsuphakijkosol) ដែលត្រូវបានគេរំពឹងថានឹងក្លាយជារដ្ឋមន្ត្រីទេសចរណ៍ថៃថ្មីផងដែរ។
លោក ស្រ៊ីថា បាននិយាយកាលពីថ្ងៃសុក្រថា លោកបានទទួលការផ្ដល់យោបល់ពីអ្នកជំនាញក្នុងឧស្សាហកម្មទេសចរណ៍សម្រាប់ការពង្រីកអាកាសយានដ្ឋានភូកេត និងការសាងសង់អាកាសយានដ្ឋាននៅក្នុងខេត្តផាងង៉ា ដែលជាខេត្តជាប់នឹងដីគោកនៅថៃ ។
នៅមុនពេលដែលវិស័យទេសចរណ៍រងគ្រោះដោយសារតែការរីករាលដាលដោយកូវីដ១៩ នៅក្នុងមួយថ្ងៃ អាចទាក់ទាញភ្ញៀវទេសចរណ៍បានជាមធ្យម ១៤ម៉ឺននាក់ ហើយពេញមួយឆ្នាំ២០១៩ ថៃបានស្រូបយកភ្ញៀវទសចរបរទេសសរុបជិត ៤០ លាននាក់ ប៉ុន្តែ រយៈពេល ៧ខែ ឆ្នាំ២០២៣ នេះថៃទើបតែទាក់ទាញភ្ញៀវទេសចរសរុបបានត្រឹម ១៥ លាននាក់ ប៉ុណ្ណោះ ។
វិស័យទេសចរណ៍ថៃរងគ្រោះខ្លាំងណាស់ ដោយសារតែការរីករាលដាលនៃកូវីដ ១៩ និង ផលប៉ះពាល់នៃសង្រ្គាមរវាងរុស៊្សីនិងអ៊ុយក្រែន ។
អាជ្ញាធរទេសចរណ៍ថៃ បានអះអាងថា សម្រាប់ឆ្នាំ២០២៣ នេះ ថៃមានបំណងទាក់ទាញទេសចរបរទេស និង បង្កើតប្រាក់ចំណូលតែ៨០ ភាគរយនៃចំណូលពីទេសចរណ៍នៅក្នុង ឆ្នាំ២០១៩ ប៉ុណ្ណោះ ប៉ុន្តែនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ ថៃ គម្រោងនឹងជំរុញការទាក់ទាញ និង ស្តារវិស័យទេសចរណ៍ ដោយរំពឹងថា នឹងអាចបង្កើតចំណូលអោយដល់កម្រិត ៣ ទ្រីលានបាត ឫ ប្រមាណជា ជាង ៨៦ ពាន់លានដុល្លារ ។

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ប្រធានក្រុមប្រឹក្សាភិបាល និង អគ្គនាយិកា នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ចុះត្រួតពិនិត្យដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពក្នុងគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី និងគម្រោងអ័រគីដេ ដឹពោធិ៏ចិនតុង

ព័ត៌មាន
ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង គណៈគ្រប់គ្រង បានចុះត្រួតពិនិត្យដំណើរការសាង…

អាស៊ានយល់ព្រមធ្វើឲ្យមានការចុះសម្រុងគ្នាក្នុងការផ្តល់ហិរញ្ញប្បទានលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់

ព័ត៌មាន
បណ្តារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានព្រមព្រៀងគ្នាឲ្យមានការសម្របសម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ