កំណើនថាមពលកកើតឡើងវិញដល់កម្រិតសរុប ២៦៦ ជីហ្គវ៉ាត់ ពុំបានផ្លាស់ប្តូរស្ថានភាពឥន្ធនៈហ្វូស៊ីលឡើយ

ថាមពលហ្វូស៊ីលនៅតែត្រួតត្រាទីផ្សារពិភពលោក និងបន្តបំភាយឧស្ម័នពុលខ្លាំង ទោះបីជាមានកំណើនថាមពលកកើតឡើងវិញ


តម្រូវការថាមពលសកលបានកើនឡើង ១% កាលពីឆ្នាំមុន ហើយកំណើនថាមពលកកើតឡើងវិញ ដែលដល់កម្រិតខ្ពស់បំផុត ពុំបានផ្លាស់ប្តូរភាពលើសលុបនៃឥន្ធនៈហ្វូស៊ីលឡើយ។ ឥន្ធនៈហ្វូស៊ីលនៅតែមានចំណែក ៨២% នៃការផ្គត់ផ្គង់ថាមពលនៅលើពិភពលោក។ ការនាំមុខគេរបស់ផលិតផលប្រេង ឧស្ម័ន និងធ្យូងថ្ម ក្នុងការគ្របដណ្តប់លើតម្រូវការថាមពលភាគច្រើន បានពង្រឹងឧត្ដមភាពថាមពលប្រភេទនេះបន្ថែមទៀតនៅក្នុងឆ្នាំ ២០២២ ទោះបីជាសមត្ថភាពផ្គត់ផ្គង់ថាមពលកកើតឡើងវិញមានការកើនឡើងដ៏ខ្លាំងបំផុតដែលមិនធ្លាប់មាន ក្នុងចំនួនសរុប ២៦៦ ជីហ្គាវ៉ាត់ក៏ដោយ។
ថាមពលហ្វូស៊ីលនៅតែត្រួតត្រាទីផ្សារពិភពលោក និងបន្តបំភាយឧស្ម័នពុលខ្លាំង ទោះបីជាមានកំណើនថាមពលកកើតឡើងវិញ

អ្នកជំនាញបារម្ភថា គោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ មិនអាចសម្រេចបាន។នេះបើតាមទីភ្នាក់ងារសារព័ត៌មានរើយធើ។

តម្រូវការថាមពលសកលបានកើនឡើង ១% កាលពីឆ្នាំមុន ហើយកំណើនថាមពលកកើតឡើងវិញ ដែលដល់កម្រិតខ្ពស់បំផុត មិនបានផ្លាស់ប្តូរភាពលើសលុបនៃឥន្ធនៈហ្វូស៊ីលឡើយ។ ឥន្ធនៈហ្វូស៊ីលនៅតែមានចំណែក ៨២% នៃការផ្គត់ផ្គង់ថាមពលនៅលើពិភពលោក។ នេះបើយោងតាមរបាយការណ៍ស្ដីពីការត្រួតពិនិត្យឡើងវិញនៃស្ថិតិថាមពលពិភពលោករបស់ឧស្សាហកម្មថាមពល ដែលបាននិយាយកាលពីថ្ងៃចន្ទ។

ឆ្នាំ ២០២២ ត្រូវបានកត់សម្គាល់ដោយភាពចលាចលនៅក្នុងទីផ្សារថាមពល បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ព្រឹត្តិការណ៍នោះបានជួយជំរុញតម្លៃឧស្ម័ននិងតម្លៃធ្យូងថ្មនៅអឺរ៉ុបនិងអាស៊ីឱ្យឡើងដល់កម្រិតខ្ពស់បំផុត។

របាយការណ៍ខាងលើបាននិយាយថា ការនាំមុខគេរបស់ផលិតផលប្រេង ឧស្ម័ន និងធ្យូងថ្ម ក្នុងការគ្របដណ្តប់លើតម្រូវការថាមពលភាគច្រើន បានពង្រឹងឧត្ដមភាពថាមពលប្រភេទនេះបន្ថែមទៀតនៅក្នុងឆ្នាំ ២០២២ ទោះបីជាសមត្ថភាពផ្គត់ផ្គង់ថាមពលកកើតឡើងវិញមានការកើនឡើងដ៏ខ្លាំងបំផុតដែលមិនធ្លាប់មាន ក្នុងបរិមាណសរុប ២៦៦ ជីហ្គាវ៉ាត់ ហើយកំណើនថាមពលពន្លឺព្រះអាទិត្យខ្ពស់ជាងកំណើនថាមពលខ្យល់ក៏ដោយ។

នាយិកានៃវិទ្យាស្ថានថាមពលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស លោកស្រី ហ្ស៊ូល្លីយេ ដាវិនផត (Juliet Davenport) បាននិយាយថា "ទោះបីជាមានការកើនឡើងខ្លាំងបន្ថែមទៀតនៃថាពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ នៅក្នុងវិស័យថាមពលក៏ដោយ ក៏ការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលទាក់ទងនឹងថាមពលជាទូទៅនៅលើសកលលោក បានកើនឡើងជាថ្មីទៀត"។ លោកស្រីបញ្ជាក់ក្នុងសម្ដីដើមថា «យើងនៅតែធ្វើដំណើរក្នុងទិសដៅផ្ទុយពីទិសដៅកំណត់ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស[ស្ដីពីអាកាសធាតុ]»។

អ្នកវិទ្យាសាស្ត្រនិយាយថា ពិភពលោកត្រូវការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រហែល ៤៣% ពីកម្រិតឆ្នាំ ២០១៩ នៅមុនដំណាច់ឆ្នាំ ២០៣០ ដើម្បីរក្សាក្តីសង្ឃឹមក្នុងការសម្រេចបានគោលដៅរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។ កិច្ចព្រមព្រៀងនោះកំណត់ថាត្រូវរក្សាកំណើនកម្ដៅភពផែនដីឱ្យនៅក្រោម ២ អង្សាសេ លើសកម្រិតសីតុណ្ហភាពមុនសម័យឧស្សាហកម្ម។

ប្រែសម្រួលដោយ ឯម មាឃ




អត្ថបទបន្ទាប់


វេទិកាសេដ្ឋកិច្ចពិភពលោករដូវក្ដៅលើកទី១៤ នាយករដ្ឋមន្ត្រីចិនថ្លែងសារទៅកាន់ពិភពលោកអ្វីខ្លះចំពោះមុខវិបត្តិសកលធំៗ?

ព័ត៌មាន
វេទិកាសេដ្ឋកិច្ចពិភពលោករដូវក្ដៅលើកទី១៤ ប្រព្រឹត្តទៅពីថ្ងៃអង្គារ រហូតដល់ថ្ងៃព្រហស្បតិ៍ ក្នុងសប្ដាហ៍នេះ នៅប្រទេសចិន ដោយមានអ្នកចូលរួមប្រហែល ១ ព…

ស្រាបៀរ Heineken® អបអរខួប ១៥០ ឆ្នាំនៃពេលវេលាដ៏រីករាយ ពី Amsterdam រហូតដល់កម្ពុជា

ព័ត៌មាន
ស្រាបៀរ Heineken® ជាម៉ាកយីហោស្រាបៀរលំដាប់ពិភពលោក ដ៏ល្បីមួយ កំពុងអបអរ ដល់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន គឺខួប …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ