វិស័យការងារ

ការសិក្សាបង្ហាញថា កម្រិតប្រាក់ឈ្នួលអប្បបរមានៅជប៉ុន មិនគ្រប់តាមស្តង់ដាអន្តរជាតិ


កម្រិតប្រាក់ឈ្នួលរបស់ជប៉ុន ស្ថិតក្នុងក្នុងកម្រិតទាបជាងឆ្ងាយពីប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត។ ប្រាក់ឈ្នួលទាបនេះ បានបង្ហាញពីបញ្ហាប្រឈមក្នុងការទ្រទ្រង់កំណើនប្រាក់ឈ្នួល ដែលគេទើបតែរកឃើញថ្មីនៅប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យការងារ
ដោយ

ការសិក្សារបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញថា កម្រិតប្រាក់ឈ្នួលអប្បបរមានៅប្រទេសជប៉ុន នៅមិនទាន់ឆ្លើយតបតាមស្ដង់ដារអន្តរជាតិ នៅឡើយទេ បើប្រៀបធៀបនឹងបណ្ដាប្រទេសដែលជាសមាជិកអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចស្មើមុខស្មើមាត់ដទៃទៀត ខណៈដែលកម្រិតប្រាក់ឈ្នួលរបស់ជប៉ុន មានកម្រិតជាង៤៥% នៃប្រាក់ឈ្នួលពេញម៉ោងជាមធ្យមនៅក្នុងឆ្នាំ២០២២។

ក្នុងចំណោមប្រទេសជាសមាជិកនៃអង្គការនេះ ប្រទេសបារាំង និងកូរ៉េខាងត្បូង មានកម្រិតប្រាក់ឈ្នួលខ្ពស់ជាងគេ គឺអត្រាជិត៦១% ចក្រភពអង់គ្លេសមាន៥៨% និងអាល្លឺម៉ង់​​ មានជាង៥២% ហើយសមាមាត្រនេះត្រូវបានប្រើ ដើម្បីប្រៀបធៀបជាអន្តរជាតិ នៃកម្រិតប្រាក់ឈ្នួលអប្បបរមា។
ប្រាក់ឈ្នួលរបស់កម្មករកំពុងកើនឡើងនៅប្រទេសជប៉ុន ដោយសារនិយោជកបានដំឡើង ដើម្បីឱ្យវាអាចឆ្លើយតបទៅនឹងការកើនឡើងអតិផរណា និងកង្វះកម្លាំងពលកម្ម។ ជាក់ស្ដែងលទ្ធផលនៃការចរចាពីប្រាក់ឈ្នួលនៅជុំទីមួយនៃឆ្នាំ២០២៤ ដែលសហព័ន្ធសហជីពជប៉ុន​ បានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានបង្ហាញថា ប្រាក់ឈ្នួលនៅជប៉ុន បានកើនឡើងជាមធ្យម គឺជាង៥% ដែលជាកម្រិតមួយច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល៣៣ឆ្នាំមកនេះ។

នៅក្នុងសហភាពអឺរ៉ុបវិញ សារាចរណែនាំពីប្រាក់ឈ្នួលក្នុងខែតុលា ឆ្នាំ២០២២ បានស្នើសុំឱ្យដំឡើងប្រាក់ឈ្នួលពេញម៉ោងជាមធ្យម៦០% កំណត់ជាស្តង់ដា សម្រាប់សមាជិកសហភាពអឺរ៉ុបនៅពេលដំឡើងប្រាក់ឈ្នួលអប្បបរមារបស់រដ្ឋាភិបាលនីមួយៗ។ ចំណែកនៅចក្រភពអង់គ្លេសវិញ ប្រទេសនេះបានប្រកាសពីផែនការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់ខ្លួនឱ្យដល់២ភាគ៣នៃប្រាក់ឈ្នួលជាមធ្យមនៅត្រឹមឆ្នាំ២០២៤នេះ។

ប្រាក់ឈ្នួលអប្បបរមារបស់ជប៉ុន ត្រូវបានកំណត់តាមរយៈកិច្ចពិភាក្សានៅក្រសួងសុខាភិបាល និងការងារ ហើយរដ្ឋាភិបាលជប៉ុន បានប្រកាសនៅក្នុងខែធ្នូ ឆ្នាំ២០២៣ថា ខ្លួននឹងព្យាយាមដំឡើងប្រាក់ឈ្នួលបន្តិចម្តងៗរហូតដល់៦០% នៃប្រាក់ឈ្នួលជាមធ្យម ដើម្បីឆ្លើយតបតាម ស្ដង់ដារបស់សហភាពអឺរ៉ុប។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលជប៉ុន ក៏មានបំណងសម្រេចបានគោលដៅប្រាក់ឈ្នួលជាមធ្យមជាង១០ដុល្លារក្នុងមួយម៉ោងនៅទូទាំងប្រទេសនៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺពីទីផ្សារអឺរ៉ុបធ្លាក់ចុះ តែវាមិនបានធ្វើឱ្យប៉ះពាល់ដល់អ្នកផលិតនោះទេ

ព័ត៌មាន
បើតាមប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ(GI)ពីសំណាក់ទីផ្សារអឺរ៉ុបនៅឆ្នា…

តើទីក្រុងនៅអាស៊ីណាខ្លះ ដែលស្ថិតក្នុងតារាងកំពូលទាំង១០នៃមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក?

ព័ត៌មាន
តារាងសន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក បានបង្ហាញថា មានទីក្រុងធំៗ៣ នៅតំបន់អាស៊ី បានជាប់ចំណាត់ថ្នាក់នៅក្នុងចំណោមទីក្រុងកំពូលទាំង១០ ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ