រថយន្តជប៉ុននៅតែលក់ដាច់ជាងគេ

តើរថយន្តយីហោណាខ្លះដែលលក់ដាច់ជាងគេនៅក្នុងឆមាសទី១ឆ្នាំ២០២៣?


នៅឆមាសទី១ឆ្នាំ២០២៣ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនបានក្លាយជាក្រុមហ៊ុនលក់រថយន្តដាច់ជាងគេលើពិភពលោកក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសធំៗជាច្រើននៅលើពិភពលោក។ ក្នុងចំណោមរថយន្តជិត៣០លានគ្រឿង ដែលលក់ដាច់ជាងគេបំផុតរបស់ក្រុមហ៊ុនទាំង១០ ក៏មានរថយន្តផលិតដោយក្រុមហ៊ុនចិនមួយផងដែរ។
រថយន្តជប៉ុននៅតែលក់ដាច់ជាងគេ
ដោយ

ក្រុមហ៊ុនផលិតរថយន្តធំៗនិងល្បីៗចំនួន១០បានលក់រថយន្តសរុបបានជិត៣០លានគ្រឿងនៅឆមាសទី១ឆ្នាំនេះ ក្នុងនោះក្រុមហ៊ុនតួយ៉ូតារបស់ជប៉ុន (Toyota)បានក្លាយជាក្រុមហ៊ុនលក់ដាច់ជាងគេបង្អស់ ហើយក្រុមហ៊ុន ប៊ីវ៉ាឌី (BYD) ស្ថិតនៅក្នុងលំដាប់ទី១០។ កាសែតឆាយណាដេលីបានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីថ្មីរបស់ចិន BYD បានក្លាយជាក្រុមហ៊ុនលក់រថយន្តដាច់បំផុតទាំង១០នៅលើពិភពលោក ហើយចំនួនលក់របស់ក្រុមហ៊ុននេះ គឺបានវ៉ាដាច់ចំនួនលក់របស់ក្រុមហ៊ុន Mercedes-Benz, BMW និង Tesla ជាដើម។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុដែល BYD បានប្រកាស ក្រុមហ៊ុនផលិតរថយន្តចិននេះអាចមានសមត្ថភាពលក់រថយន្តសរុបដល់ទៅ១លាន២៥ម៉ឺនគ្រឿងក្នុងរយៈពេលត្រឹមប្រាំមួយខែដំបូង កើនឡើងជាង៩៤% ដោយដណ្តើមបានចំណាត់ថ្នាក់ទី១០មិនធ្លាប់មាន។

ដោយឡែកក្រុមហ៊ុនផលិតរថយន្តចិនផ្សេងទៀតក៏កំពុងតែ បោះជំហានយ៉ាងប្រសើរក្នុងទីផ្សាររថយន្តអន្តរជាតិ ដូចជាក្រុមហ៊ុន Geely ឈរនៅលំដាប់ទី១៣ និង Changan ជាប់ចំណាត់ថ្នាក់ទី១៤ ខណៈដែលក្រុមហ៊ុន Chery ឈរនៅលេខរៀងទី១៧។
តាមស្ថិតិបានអះអាងថា ក្រុមហ៊ុនដែលលក់រថយន្តដាច់បំផុតនៅឆមាសទី១ នៃឆ្នាំ២០២៣ នេះ គឺក្រុមហ៊ុនតូយូតា ដែលអាចលក់រថយន្តបានសរុបដល់ទៅ ៥លាន៤១ម៉ឹនគ្រឿង។ ចំណែកក្រុមហ៊ុន វ៉ុលវ៉ាហ្គេន (Volkswagen)បានជាប់ចំណាត់ថ្នាក់លេខ២ ដែលអាចលក់បានសរុប៤លាន៣៧ម៉ឺនគ្រឿង។ រីឯក្រុមហ៊ុនផលិតរថយន្តលក់ដាច់ជាប់លេខ៣ គឺក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ និងគៀ (Hyundai/Kia) របស់កូរ៉េ ដែលអាចលក់បានសរុប៣លាន៦៥ម៉ឺនគ្រឿង។ ខណៈក្រុមហ៊ុនលក់ដាច់លំដាប់ទី៤ គឺក្រុមហ៊ុនផលិតរថយន្តរ៉េណូត/នីសាន់/មីស៊ូប៊ីស៊ី( Renault / Nissan / Mitsubishi)របស់ជប៉ុន ដែលអាចលក់បានសរុប៣លាន២សែនគ្រឿង។
ដោយឡែក ក្រុមហ៊ុនផលិតរថយន្តស្តេឡានទី (Stellantis) ដែលជាក្រុមហ៊ុនអ៊ីតាលី និងអាមេរិកទទួលចំណាត់ថ្នាក់លេខ៥ ក្រោយលក់រថយន្តបាន៣លាន២សែនគ្រឿង។ ចំណែកក្រុមហ៊ុន ជេណឺរ៉ល មូធ័រ (General Motors) របស់អាមេរិកជាប់លំដាប់ថ្នាក់លេខ៦ ជាមួយបរិមាណលក់រថយន្តសរុប២លាន៩៦ម៉ឺនគ្រឿង។ រីឯក្រុមហ៊ុនហ្វត(Ford) របស់អាមេរិកឈរលំដាប់ទី៧ ក្រោយលក់បាន២លាន១៧ម៉ឺនគ្រឿង ខណៈក្រុមហ៊ុនហុងដារបស់ជប៉ុនជាប់លំដាប់លេខ៨ ដោយអាចលក់បាន១លាន៨៤ម៉ឺនគ្រឿង និងរថយន្តស៊ុយហ្សូគី (Suzuki)ជាប់លេខ៩ក្រោយលក់បាន១លាន៥២ម៉ឺនគ្រឿង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុនឥណ្ឌូនេស៊ីក្នុងស្រុកចង់វិនិយោគនៅរដ្ឋធានីថ្មី តែក្រុមហ៊ុនបរទេសហាក់នៅស្ទាក់ស្ទើរ

ព័ត៌មាន
ធុរជនឥណ្ឌូណេស៊ីកាន់តែច្រើនបានប្រកាសពីគំនិតផ្តួចផ្តើមក្នុងការវិនិយោគនៅក្នុងរដ្ឋធានីថ្មី ដែលមានដើមទុនរាប់ពាន់លានដុល្លារដ៏មានមហិច្ឆតារបស់ប្…

មេទ័ពអាកាសអាស៊ាន៦ប្រទេសរួមទាំងកម្ពុជាចូលរួមកិច្ចប្រជុំនៅមីយ៉ាន់ម៉ា ខណៈសមាជិកខ្លះទៀតមិនចូលរួម

ព័ត៌មាន
មេទ័ពអាកាសមកពីប្រទេសសមាជិកអាស៊ានចំនួន៦ ក្នុងចំណោម១០ប្រទេសបានជួបប្រជុំគ្នានៅរដ្ឋធានីណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា ខណៈសមាជិក៤ផ្សេងទៀតមិនទៅច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ