នយោបាយនៅជប៉ុន

សារព័ត៌មានជប៉ុន៖ នាយករដ្ឋមន្ត្រី Abe ចង់​លាលែងពីតំណែង


នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហ៊ិនហ្សូ អាបេ (Shinzo Abe) ចង់​លាលែង​ពីមុខតំណែងដោយសារហេតុផល​សុខភាព ។ នេះ​បើតាម​សេចក្ដី​រាយការណ៍ព័ត៌មាន​នៅប្រទេសជប៉ុន ដែលបានចុះ​ផ្សាយនៅថ្ងៃសុក្រ ទី២៨ សីហានេះ ។
លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន។
ដោយ

លោក អាបេ មានគម្រោង​នឹងលាលែងពីការងារដើម្បីដោះស្រាយបញ្ហា​សុខភាព។ នេះ​បើយោងតាម​ទូរទស្សន៍ជប៉ុន NHK ដែលបានផ្សាយដោយយោង​ប្រភព​ដែល​ជិតដិតបំផុត​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ។ ទីភ្នាក់ងារ​ព័ត៌មាន ក្យូដូ របស់ជប៉ុន ក៏បាន​ផ្សាយ​ផង​ដែរថា លោក អាបេ មានបំណង​ចង់​លាលែង​ពីតំណែង ដោយ​យោង​តាមប្រភព​នៅក្នុង​គណបក្ស​ប្រជាធិបតេយ្យ​សេរី ដែលជាបក្ស​កំពុង​កាន់អំណាចសព្វថ្ងៃ ។ 

សារព័ត៌មានផ្សាយថា លោកនាយករដ្ឋមន្ត្រី អាបេ គ្រោងធ្វើ​សន្និសីទ​សារព័ត៌មាននៅថ្ងៃនេះ វេលាម៉ោង ៥ល្ងាច ម៉ោង​នៅជប៉ុន។

ការចុះផ្សាយបែបនេះ កើតឡើង​បន្ទាប់ពី​លោក អាបេ បាន​ទៅមន្ទីរពេទ្យកាលពីពេលថ្មីៗនេះ ដែលនាំ​ឲ្យ​មាន​ក្ដីកង្វល់អំពីសុខភាពរបស់​លោក ។ 

នៅមុននេះ សារព័ត៌មាន រ៉យទ័រ បាន​រាយការណ៍ថា លោក អាបេ មានជំងឺ​រលៀកពោះវៀនរ៉ាំរ៉ៃ ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន​យក្ស Walmart នឹងចូលរួមជាមួយ Microsoft ចរចាទិញយក TikTok នៅអាមេរិក ខណៈនាយកប្រតិបត្តិ TikTok ទើបលាឈប់

ព័ត៌មាន
ក្រុមហ៊ុនយក្សរបស់អាមេរិក Walmart Inc បានប្រកាសថា ខ្លួនបាននិងកំពុងចូលរួមជាមួយនឹងក្រុមហ៊ុន Microsoft ដើម្បីចរចាទិញយកកម្មវិធីវីដេអូបណ្ដ…

ក្រុមហ៊ុនមេ TikTok ប្រាប់វិស្វកររបស់ខ្លួនឲ្យត្រៀមបិទ TikTok នៅអាមេរិក ខណៈដែលក្រុមហ៊ុនយក្សៗរបស់អាមេរិកកំពុងតាមចែចូវទិញ

ព័ត៌មាន
ក្រុមហ៊ុនចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធីចែករំលែកវីដេអូបណ្ដាញសង្គម TikTok បានប្រាប់ទៅកាន់ក្រុមវិស្វកររបស់ខ្លួននៅក្នុងសប្ដាហ៍ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ