កូរ៉េសន្យាផ្តល់ឥណទានដល់កម្ពុជា

កូរ៉េសន្យាផ្ដល់ឥណទានសម្បទាន ១,២ពាន់លានដុល្លារសម្រាប់កម្ពុជាក្នុងរយៈពេល៥ឆ្នាំ


រដ្ឋាភិបាលកូរ៉េខាងត្បូង បានសន្យាផ្ដល់កញ្ចប់ឥណទានសម្បទានដល់កម្ពុជា ប្រមាណ ១,២ពាន់លានដុល្លារ រយៈពេល ៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០២២នេះ រហូតដល់ឆ្នាំ២០២៦ ក្នុងគោលបំណងបង្កើនទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង។
ការដឹកជញ្ជូនទំនិញតាមកំពង់ផែនៅកម្ពុជា (រូបភាព៖ http://www.pas.gov.kh)

នេះ​មិនមែន​ជា​លើក​ទី​១ ឡើយ​ដែល​សាធារណរដ្ឋ​កូរ៉េ បាន​ចូលរួម​អភិវឌ្ឍ​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​។ ជាក់ស្ដែង ចាប់ពី​ឆ្នាំ​១៩៩៦ រហូត​ដល់​បច្ចុប្បន្ន​កូរ៉េ​ខាងត្បូង បាន​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៤៣១​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

យោង​តាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​គូសបញ្ជាក់​ថា នៅ​ថ្ងៃ​ទី ២៩ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម គូ យុន​ចុ​ល (KOO Yun Cheol) រដ្ឋមន្ត្រី​ទទួល​បន្ទុក​សម្របសម្រួល​គោលនយោបាយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ និង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ ក៏​ដូច​ជា កិច្ច​សហប្រតិបត្តិការ​លើ​ឆាក​អន្តរជាតិ​។ បើ​តាម​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ចាប់ពី​ឆ្នាំ​១៩៩៦ រហូត​ដល់​បច្ចុប្បន្ន សាធារណរដ្ឋ​កូរ៉េ បាន​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៤៣១​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ ជាមួយ​គ្នា​នោះ ក្នុង​ក្របខ័ណ្ឌ​ឥណទាន​សម្បទាន គិត​ចាប់ពី​ឆ្នាំ​២០០០ មក​ដល់​បច្ចុប្បន្ន ភាគី​កូរ៉េ បាន​ផ្ដល់​ឥណទាន​សម្បទាន ដល់​កម្ពុជា នូវ​ទឹកប្រាក់​សរុប​ប្រមាណ ១,២​ពាន់​លាន​ដុល្លារ លើ​គម្រោង​អភិវឌ្ឍន៍​ចំនួន ២៦​គម្រោង​។

ជាមួយ​គ្នា​នេះ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន បាន​សម្ដែង​ការ​អរគុណ​ចំពោះ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​សម្រេច​ផ្ដល់​ការ​សន្យា​កញ្ចប់​ឥណទាន​សម្បទាន​បន្ថែម​ទៀត ដល់​កម្ពុជា តាម​រយៈ​កិច្ច​សម្របសម្រួល​ក្រប​ខណ្ឌ​ថ្មី សម្រាប់​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៦​។ បន្ថែម​នោះ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ក៏​បាន​សង្កត់ធ្ងន់​ទៀត​ថា សាធារណរដ្ឋ​កូរ៉េ បាន​ក្លាយជា​ដៃគូ​អភិវឌ្ឍន៍​ទ្វេរ​ភាគី​ដ៏​សំខាន់​លំដាប់​ទី​៣ ក្នុង​ការ​រួមចំណែក​ជួយ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា បន្ទាប់​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រទេស​ជប៉ុន​។

បើ​តាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​កាលពី​ពេល​ថ្មី​ៗ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ពិសេស​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា ទៅ​សាធារណរដ្ឋ​កូរ៉េ នៅ​រយៈពេល ២​ខែ ដំបូង​ក្នុង​ឆ្នាំ បាន​កើនឡើង​រហូត ៣៣​ភាគរយ ឯណោះ ក្នុង​រយៈពេល ២​ខែ​ក្នុង​ឆ្នាំ​២០២២​។ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​បង្ហាញ​នូវ​គំនិត​សុទិដ្ឋិនិយម​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី កម្ពុជា​-​កូរ៉េ កាន់តែ​រីក​ចម្រើន ក្រោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ និង​កិច្ចព្រមព្រៀង RCEP ចូល​ជា​ធរមាន​៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនរុករកប្រេងធំៗមកពីប្រទេសចំនួន៥ កំពុងចាប់អារម្មណ៍លើវិស័យបូមប្រេងនៅកម្ពុជា

ព័ត៌មាន
ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និង ថាមពលបានអះអាងថា មកទល់ពេលនេះមានក្រុមហ៊ុនជាច្រើនមកពីប្រទេសចំនួន៥ហើយ ដែលបានបង្ហាញពីច…

ចិនខកខានបោះផ្សាយលក់មូលបត្រក្នុងតម្លៃ ៩ពាន់លានដុល្លារ ដោយសារកូវីដ១៩

ព័ត៌មាន
ក្រុមហ៊ុនចិនកាន់តែច្រើន កំពុងតែផ្អាកផែនការចុះបញ្ជីបោះផ្សាយលក់មូលបត្រនៅក្នុងស្រុក ដោយសារតែប្រទេសចិនកំពុងតែជួបរលកឆ្លងកូវីដ១៩ខ្លាំងក្លាបំផុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ