អត្ថបទពាណិជ្ជកម្ម!

ក្រុមហ៊ុន លី ហួរ ព្រមានចាត់វិធានការច្បាប់លើបុគ្គល ដែលរំលោភលើកម្មសិទ្ធិបញ្ញារបស់ខ្លួន


ក្រុមហ៊ុន លី ហួរ គ្រុប ព្រមានចាត់វិធានការច្បាប់លើបុគ្គល ឬក្រុមហ៊ុន ដែលយកឈ្មោះ លី ហួរ ទៅប្រើធ្វើជាស្លាកយីហោ ឬនិមិត្តសញ្ញាផ្សេងៗ ដើម្បីប្រកបអាជីវកម្មដោយគ្មានការអនុញ្ញាត។ ការព្រមាននេះធ្វើឡើងក្រោយក្រុមហ៊ុន សង្កេតឃើញថា កន្លងមកមានបុគ្គលមួយចំនួនបានប្រើឈ្មោះ លី ហួរ ធ្វើជាស្លាកយីហោ ឬនិមិត្តសញ្ញាក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយលក់ផលិតផលផ្សេងៗ ដែលអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុន ព្រោះថា ឈ្មោះ ឬម៉ាកសញ្ញាលី ហួរ គឺក្រុមហ៊ុនលី ហួរគ្រុបបានចុះបញ្ជីស្របច្បាប់រួចរាល់អស់ហើយ។
ក្រុមហ៊ុន លី ហួរ ព្រមានចាត់វិធានការច្បាប់លើបុគ្គល ដែលរំលោភលើកម្មសិទ្ធិបញ្ញារបស់ខ្លួន
ដោយ

ជាមួយគ្នានេះក្រុមហ៊ុន លី ហួរ គ្រុប ស្នើឲ្យបុគ្គលគ្រប់រូប ដែលកំពុងប្រើប្រាស់ម៉ាក និមិត្តសញ្ញា ឬស្លាកយីហោ ដែលមានលក្ខណៈប្រហាក់ប្រហែល ឬដូចនឹងក្រុមហ៊ុន​​ លី ហួរ រួសរាន់ប្តូរឈ្មោះ និងបញ្ឈប់ការប្រើឈ្មោះនេះផងដែរ។

មេធាវី ឡុង សុធា ជាសមាជិកនៃក្រុមមេធាវីហ្គ្រេនដ៍ និងជាមេធាវីតំណាងដោយអាណត្តិឲ្យក្រុមហ៊ុន លី ហួរ គ្រុប នៅថ្ងៃទី ៨ខែកក្កដា បានប្រកាសតាមរយៈសេចក្ដីជូនដំណឹងមួយ ដោយបានស្នើឲ្យបុគ្គលគ្រប់រូប ដែលកំពុងប្រើប្រាស់ម៉ាក និមិត្តសញ្ញា ឬស្លាកយីហោដែលមានលក្ខណៈប្រហាក់ប្រហែល ឬដូចនឹង ក្រុមហ៊ុន លី ហួរ គ្រុប រួសរាន់ប្តូរឈ្មោះជាបន្ទាន់ បើពុំនោះទេ ក្រុមហ៊ុន លី ហួរ គ្រុប នឹងចាត់វិធានការតាមផ្លូវច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។ ការព្រមានចាត់វិធានការផ្លូវច្បាប់នេះធ្វើឡើងក្រោយក្រុមហ៊ុនសង្កេតឃើញថា កន្លងមកមានបុគ្គលមួយចំនួនបានយក​ឈ្មោះ​ លី ហួរ ទៅធ្វើជាម៉ាកយីហោ និងនិមិត្តសញ្ញា ដើម្បីផ្សព្វផ្សាយលក់ផលិត​ផ្សេងៗ។

បើតាមមេធាវីរូបនេះ កន្លងមកមាន​មនុស្សមួយក្រុម បានធ្វើអាជីវកម្មលើក​ស្លាកក្រុមហ៊ុន អចលនទ្រព្យ លក់ផលិតផលសាប៊ូ ថ្នាំលាបសក់ ព្រមទាំងអាជីវកម្មផ្សេងៗទៀត ដោយបើ ប្រាស់និមិត្តសញ្ញា និងស្លាកយីហោ មានឈ្មោះថា “ ក្រុមហ៊ុន លី ហួរ អចលនទ្រព្យ ក្រុមហ៊ុន លី ហួរ Co.,Ltd, តំណាងធំក្រុមហ៊ុន លី ហួរ Co.,Ltd និងឈ្មោះប្រហាក់ប្រហែលផ្សេងៗទៀត ដែលអាជីវកម្មទាំងនេះ មិនមែនជាអាជីវកម្ម​របស់ ក្រុមហ៊ុន លី ហួរ គ្រុប ឬរបស់ក្រុមគ្រូសារអ្នកឧកញ៉ា លី ហួរ ឡើយ។

ហេតុដូច្នេះករណីមានការបើប្រាស់ផលិតផល ឬទទួលសេវាកម្មផ្សេងៗ ដែលបង្កឡើងដោយក្រុមខាងលើ គឺមិនមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន លី ហួរ គ្រុប ឬក្រុមគ្រួសាររបស់អ្នកឧកញ៉ា លី ហួរ នោះទេ ដែលករណីខាងលើ ក្រុមហ៊ុន លី ហូរ ក៏បានចាត់ការតាមផ្លូវច្បាប់ផងដែរ ដោយសារតែនេះ ជាអំពើល្មើសកម្មសិទ្ធិបញ្ញាលើក្រុមហ៊ុន លី ហួរ គ្រុប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាសម្រេចលើកលែងការធ្វើចត្តាឡីស័កដល់អ្នកដំណើរពីបរទេស ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ប៉ុន្ដែ តម្រូវឲ្យធ្វើតេស្តរហ័ស

ព័ត៌មាន
ចាប់ពីថ្ងៃទី ១១ ខែកក្កដានេះ តទៅ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងការធ្វើចត្តាឡីស័កចំពោះ អ្នកដំណើរពីបរទេសទាំងអស់ ដែលពុំទាន់បានចាក់វ…

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បន្តប្តេជ្ញាជួយសហគមន៍មូលដ្ឋាននៅកម្ពុជាតាមរយៈការដាំដើមកោងកាងនៅសហគមន៍ក្នុងខេត្តកំពត

ព័ត៌មាន
ដើម្បីអបអរសាទររុក្ខទិវាឆ្នាំ២០២២ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដាំដើមកោងកាងចំនួន ២០២២ដើម នៅឃុំត្រពាំងសង្កែ ខេត្តកំពត។ ការដាំដើមកោងកាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ