វិស័យធនាគារ

មូលធនទីផ្សារនៃវិស័យធនាគារត្រូវបានព្យាករថា អាចកើនឡើង៧ទ្រីលានដុល្លារនៅប៉ុន្មានឆ្នាំខាងមុខ


របាយការណ៍សិក្សារបស់ក្រុមហ៊ុនអន្តរជាតិមួយបានបង្ហាញថា មូលធនទីផ្សារនៃវិស័យធនាគារទូទាំងពិភពលោកអាចកើនឡើងចំនួន៧ទ្រីលានដុល្លារ នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យធនាគារ
ដោយ

ក្រុមហ៊ុនប្រឹក្សាយោបល់អន្តរជាតិ Boston Consulting Group (BGC) បានលើកឡើងតាមរយៈរបាយការណ៍សិក្សាមួយកាលពីពេលថ្មីៗនេះថា មូលធនទីផ្សារនៃវិស័យធនាគារទូទាំងពិភពលោកអាចកើនឡើងចំនួន៧ទ្រីលានដុល្លារ ក្នុងពេល៥ឆ្នាំខាងមុខ ប្រសិនបើធនាគារធំៗចាត់វិធានការសំខាន់ៗ ដើម្បីជំរុញកំណើន និងផលិតភាពរបស់ខ្លួន។

ក្រុមហ៊ុនអន្តរជាតិមួយនេះនិយាយទៀតថា បណ្ដាធនាគារអាចនឹងបង្កើនមូលធនទីផ្សារបច្ចុប្បន្នរបស់ខ្លួនទ្វេដង ប្រសិនបើស្ថាប័នទាំងនោះបន្តសម្រេចបានកំណើន ហើយតម្លៃភាគហ៊ុនរបស់ពួកគេហក់ឡើង បើទោះបីជាប្រឈមឧបសគ្គខ្លះៗក៏ដោយចុះ។

ក្រុមហ៊ុនប្រឹក្សាយោបល់អន្តរជាតិ Boston Consulting Group (BGC) បាននិយាយថា ការធ្លាក់ចុះប្រាក់ចំណេញយ៉ាងខ្លាំងជាកត្តាដ៏ធំបំផុត ដែលជំរុញឱ្យមានទុទិដ្ឋិនិយមចំពោះវិស័យធនាគារ។

ក្រុមហ៊ុននេះបានគូសបញ្ជាក់ថា ទោះបីជាធនាគារវិនិយោគលើផលិតភាព និងធ្វើឱ្យអាជីវកម្មរបស់ខ្លួនកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជនយ៉ាងណាក៏ដោយ ក៏ប្រាក់ចំណេញរបស់ធនាគារនឹងនៅតែទទួលរងសម្ពាធពីលក្ខខណ្ឌតម្រូវឱ្យមានដើមទុនកាន់តែខ្ពស់ និងការប្រកួតប្រជែងកាន់តែខ្លាំងពីបណ្ដាគូប្រជែងថ្មីៗដូចជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ជាដើម។ ក្រុមហ៊ុនប្រឹក្សាយោបល់នេះបានលើកឡើងថា ធនាគារនានាទំនងជាមិនអាចទទួលបានប្រាក់ចំណេញ និងមូលធនទីផ្សារដូចកម្រិតមុនពេលផ្ទុះវិបត្តិហិរញ្ញវត្ថុពិភពលោកវិញបាននោះឡើយក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់ចិនមួយជឿថា ទីផ្សារអចលនទ្រព្យចិន នឹងនៅតែទន់ខ្សោយក្នុងឆ្នាំ២០២៤

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនដ៏ធំបំផុតរបស់ចិន Country Garden ដែលជំពាក់បំណុលវណ្ដកបានបង្ហាញក្ដីរំពឹងថា ទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន …

ក្រុមហ៊ុនយក្សជប៉ុន Toyota គ្រោងផលិតរថយន្តឱ្យបានជាង១០លានគ្រឿងទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ នេះ

ព័ត៌មាន
ក្រុមហ៊ុនយក្សជប៉ុន Toyota Motor គ្រោងផលិតរថយន្តឱ្យបានជាង១០លានគ្រឿង នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ ហើយនេះ គឺជាឆ្នាំទី២ ជាប់គ្នា ដែលក្រុមហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ