រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ សេចក្ដីព្រាងច្បាប់ពាណិជ្ជកម្មសំខាន់ៗចំនួន៣ ដែលទើបអនុម័ត នឹងជួយស្ដារសេដ្ឋកិច្ច និងសង្គមកម្ពុជាពីវិបត្តិកូវីដ១៩


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានអះអាងថា សេចក្ដីព្រាងច្បាប់ពាណិជ្ជកម្មសំខាន់ៗចំនួន៣ ដែលទើបត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នឹងជួយធ្វើឲ្យប្រសើរឡើងនូវតម្លាភាព និងសង្គតិភាព ក្នុងក្របខណ្ឌគតិយុត្តរបស់កម្ពុជា ព្រមទាំងលើកស្ទួយបរិយាកាសធុរកិច្ចនៅកម្ពុជា សម្ដៅចូលរួមស្ដារសង្គម-សេដ្ឋកិច្ចកម្ពុជាពីវិបត្តិកូវីដ១៩ បង្កើនសេដ្ឋកិច្ច និងផ្ដល់នូវប្រយោជន៍ជាសារវ័ន្ដដល់សង្គមជាតិទាំងមូលផងដែរ។
ទីស្តីការក្រសួងពាណិជ្ជកម្ម រូបភាព៖ អេង ថារិទ្ធ ​និង ប៉ុក វន្ថា/ខេមបូណូមីស
ដោយ

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអះអាងថា សេចក្ដីព្រាងច្បាប់សំខាន់ៗចំនួន៣របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចអនុម័តទាំងស្រុងរួចហើយ ដោយក្នុងនោះរួមមាន សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម សេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា សំណើសុំធ្វើវិសោធនកម្ម ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម មានគោលបំណងជួយឱ្យប្រព័ន្ធស្វ័យប្រវត្តិកម្មដំណើរការទៅបានរលូននិងមានតម្លាភាព មានស្តង់ដារខ្ពស់ស្របតាមការធ្វើធុរកិច្ចជាសាកល។  ដោយឡែក សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូងវិញ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរ ដែលនឹងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាពប្រជាជន និងការផ្សារភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ 

បើតាមការគូសបញ្ជាក់ពីឯកឧត្តម ប៉ាន សូរស័ក្ដិ កម្ពុជាក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះមានជាអាទិ៍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា ផងដែរ។

តាមរយៈ សេចក្តីព្រាងច្បាប់សំខាន់ៗទាំងបីខាងលើនេះ នឹងធ្វើឱ្យប្រសើរឡើងនូវតម្លាភាព និងសង្គតិភាព ក្នុងក្របខណ្ឌគតិយុត្តរបស់កម្ពុជា ព្រមទាំងលើកស្ទួយបរិយាកាសធុរកិច្ចនៅកម្ពុជា សំដៅចូលរួមស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាពីវិបត្តិនៃជំងឺកូវីដ-១៩ បង្កើនកំណើនសេដ្ឋកិច្ច និងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារំពឹងទទួលបានហិរញ្ញប្បទានឥតសំណងពីអាមេរិក ៣០០លានដុល្លារ នៅត្រីមាសទី១ឆ្នាំ២០២២

ព័ត៌មាន
ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក រំពឹងថា នឹងបញ្ចប់កិច្ចចរចា និងត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២…

កម្ម៉ង់អីក៏បានដែរពី Nham24 និងទូទាត់ជាមួយ AMK Pay ! Free ដឹកជញ្ជូន!

ព័ត៌មាន
កាន់តែពិសេសសម្រាប់អតិថិជនរបស់ អេ អឹម ខេ ទាំងអស់ សម្រាប់ការកម៉្មង់ម្ហូប ឬ ទំនិញគ្រប់ប្រភេទតាមរយៈ App Nham24 នោះលោកអ្នកនឹងទទួលបានការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ