លក់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា

ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជនកំពុងជំរុញការលក់ផលិតផលកម្ពុជានៅលើគេហទំព័រទិញទំនិញអន្តរជាតិធំៗ


ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជនជឿជាក់ថា វិធីសាស្ត្រលក់តាមប្រព័ន្ធអេឡិចត្រូនិក នឹងជួយជំរុញឲ្យការលក់ផលិតផលខ្មែរកាន់តែមានភាពល្អប្រសើរ ខណៈបច្ចុប្បន្ន ខាងសហគ្រាសក្នុងស្រុកកំពុងជំរុញឈានទៅនាំយកផលិតផលរបស់ខ្លួនទៅលក់នៅលើបណ្ដាញទីផ្សារតាមប្រព័ន្ធអេឡិចលំដាប់ពិភពដូចជា Amazon និង Alibaba ជាដើម។ ជាក់ស្ដែង សភាពាណិជ្ជកម្មកម្ពុជា ថ្មីៗនេះ បានរៀបចំសិក្ខាសាលាស្តីពីការនាំផលិតផលទៅលក់នៅឋអាមេរិកតាមរយៈគេហៈទំព័រ Amazon ដើម្បីបណ្តុះបណ្តាលម្ចាស់អាជីវកម្មក្នុងស្រុកឲ្យចេះពីរបៀបលក់ផលិតផលខ្លួនតាមរយៈគេហទំព័រលំដាប់ពិភពលោកមួយនេះ។
ក្រុមហ៊ុន Amazon

ឯកឧត្តម ងួ​ន ម៉េ​ង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា​ជឿជាក់​ថា ការ​លក់​ផលិតផល​ខ្មែរ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ជា​ពិសេស​តាម​គេហទំព័រ Amazon ជា​វិធីសាស្ត្រ​ដ៏​ល្អ​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​ខ្មែរ​ឲ្យ​ពិភពលោក​ស្គាល់​កាន់តែ​ច្រើន​។ បន្ថែម​លើ​នេះ​ការ​លក់​របៀប​នេះ វា​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​កំណើន​ក្នុង​ការ​លក់ ជា​ពិសេស​ធ្វើ​ឲ្យ​ផលិតផល​ខ្មែរ​កាន់តែ​ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អ្នក​ប្រើប្រាស់​។

ជាមួយ​គ្នា​នេះ​ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ក្រសួងពាណិជ្ជកម្ម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​ដាក់​លក់​ផលិតផល​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និករ​បស់​ក្រុមហ៊ុន សហគ្រាស​ផលិត និង​កែ​ច្នៃ​ផលិតផល​នៅ​កម្ពុជា​។ ឯកឧត្តម​ជឿជាក់​ថា ប្រសិនបើ​ផលិតផល​ខ្មែរ​ធំ​ៗ ដែល​មានគុណ​ភាព​ខ្ពស់​អាច​ដាក់​លក់​លើ​វេ​ប​សាយ​ធំ​ៗ​ដូច​ជា Alibaba និង Amazon ជាដើម វា​នឹង​ជួយ​ឲ្យ​ផលិតផល​ខ្មែរ​ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើន​ពី​សំណាក់​អ្នក​ប្រើប្រាស់​។ លើស​ពី​នេះ ឯកឧត្តម លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន សហគ្រាស និង​អាជីវកម្ម​ដាក់​លក់​ផលិតផល​របស់​ខ្លួន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​កាន់តែ​ច្រើន​ថែម​ទៀត ដ្បិត​វា​អាច​ជួយ​ជំរុញ​ឲ្យ​ផលិតផល​របស់​ពួក​គេ​ទៅ​ដល់​ដៃ​អតិថិជន​ឲ្យ​កាន់តែ​ងាយស្រួល និង​លឿន​រហ័ស​។ 

សូម​បញ្ជាក់​ថា ថ្មី​ៗ​នេះ មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព (Enterpreneuship Development Fund) នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន Alibaba ទាក់ទង​នឹង​ការ​ស្វែង​យល់​ពី​ប្រព័ន្ធ​អេកូឡូស៊ី E-commerce និង​លទ្ធភាព​ក្នុង​ការ​ទទួល​បានការ​ដាក់​លក់ទំនិញ​របស់​កម្ពុជា​នៅ​លើ Platform របស់​ក្រុមហ៊ុន Alibaba ពិសេស​សម្រាប់​ទីផ្សារ​ប្រទេស​ចិន​។ ក្នុង​នោះ ដែរ កម្ពុជា​ក៏​បាន​ជ្រើស​យក​ផលិតផល​ចំនួន​ពីរ​មុខ គឺ​គ្រាប់ស្វាយចន្ទី និង​ម្រេច​កំពត GI សម្រាប់​ការ​សាកល្បង​ដាក់​លក់​នៅ​លើ​គេហទំព័រ Alibaba របស់​ចិន​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុផលនៅពីក្រោយអ្វី ការលុបចោលគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀស ខេត្តសៀមរាប

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន ដែលស្ថិតនៅតំបន់ចុងឃ្នៀ…

ក្រុមហ៊ុនចិនរកស៊ីនៅក្រៅប្រទេសរងការចោទប្រកាន់ជុំវិញករណីរំលោភសិទ្ធិមនុស្ស

ព័ត៌មាន
ក្រុមហ៊ុនចិនរកស៊ីនៅក្រៅប្រទេសជាច្រើនរងការចោទប្រកាន់ជុំវិញករណីពីការរំលោភសិទ្ធិមនុស្ស។ កិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងនាមជាវិនិយោគិនមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ