រៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ

ក្រសួងសេដ្ឋកិច្ច ចុះកិច្ចសន្យារៀបចំផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង


ក្ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេ នឹងរសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេ នឹងវិទ្យាស្ថាននគរូបនីយកម្មនិងឌីសាញស៊ិនជិន (UPDIS) ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ ដោយពិធីធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom) កាលពីថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២១។
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង វវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថាននគរូបនីយកម្មនិងឌីសាញស៊ិនជិន (UPDIS) តាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom)

ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺជាផ្នែកមួយនៃការគិតគូរជាយុទ្ធសាស្ត្រ ក្នុងរយៈពេលមធ្យម និង វែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកិច្ចអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាម​គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ២០១៥-​២០២៥, ដើម្បីសម្រេច​ឱ្យបានចក្ខុវិស័យកម្ពុជា ក្នុងការប្រែក្លាយជាប្រទេសចំណូលមធ្យម​កម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។ បណ្ដាប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា, ខេត្តព្រះសីហនុ គឺជាតំបន់ដែលមានឧត្តមភាព​ខ្ពស់សម្រាប់ការអភិវឌ្ឍ ដោយសារខេត្តនេះមានភូមិសាស្ត្រនៅជាប់សមុទ្រ មានកំពង់ផែទឹកជ្រៅ,អាកាសយានដ្ឋាន និងតំបន់ឆ្នេរទេសចរណ៍ជាច្រើន។

ជាក់ស្ដែង, ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ខេត្តព្រះសីហនុបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង ពោលគឺបានប្រែក្លាយ​ពីខេត្តដែលស្ងៀមស្ងាត់ ទៅជាខេត្តដែលមានសកម្មភាពសេដ្ឋកិច្ចមមាញឹក និងរស់រវើក​ក្នុងវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ជាពិសេស ទៅជាតំបន់តភ្ជាប់ផលិតកម្ម និងពាណិជ្ជកម្មក្នុងស្រុកយ៉ាងសំខាន់ ទៅនឹងបណ្ដាប្រទេសនានាក្នុងតំបន់ ។

ឈរលើមូលដ្ឋាននេះ, ការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺមានគោលបំណងដើម្បីទាញយកសក្ដានុពលអភិវឌ្ឍយ៉ាងច្រើនដែខេត្តព្រះសីហនុមាន ស្របទៅនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងម្យ៉ាងទៀត ដើម្បីចាប់យកកាលានុវត្តថ្មីៗ ទាក់ទាញបន្ថែមការវិនិយោគ និងធុរកិច្ច ដែលកើតចេញពីការផ្លាស់ប្ដូរខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ចូលមកកាន់កម្ពុជា ក្រោយវិបត្តិកូវីដ-១៩ សំដៅពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្ម, វិស័យកសិកម្ម និងវិស័យសេវាកម្ម ប្រកបដោយចីរភាព និងភាពធន់។ ដោយពិនិត្យឃើញអំពីសក្ដានុពលទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យ ប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ច​ដ៏សំខាន់មួយក្នុងការទាក់ទាញ និង ស្រូបយកការវិនិយោគពីបរទេស ដែលអាចឈានឆ្ពោះទៅជាក្បាលម៉ាស៊ីន សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ។ ដើម្បីសម្រេចឱ្យបាននូវចក្ខុ-វិស័យនេះ, ផែនការមេនេះកំណត់គោលដៅអភិវឌ្ឍប្រែក្លាយខេត្តព្រះសីហនុ៖ ទីក្រុងដ៏ល្បីនិងសំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តំបន់ដែលប្រើប្រាស់បច្ចេកវិទ្យាវ័យឆ្លាត(Smart Technology) និងបំពាក់ដោយសេវាសាធារណៈ បរិក្ខាសម្រាប់រស់នៅលំដាប់ពិភពលោក(World Class Facility), តំបន់ប្រកបដោយបរិស្ថានបៃតង និងតំបន់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ចូលរួមបម្រើឱ្យខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងសកលលោក និងជាពិសេស ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ និងជាប្រភពចំណូលជាតិ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងមូល ។

ផែនការមេនេះក៏នឹងជាផែនទីចង្អុលផ្លូវ សម្រាប់សម្របសម្រួលការអនុវត្តរាល់សកម្មភាពរវាង  ភាគី-ពាក់ព័ន្ធ រួមទាំង រដ្ឋ, ឯកជន និង ដៃគូអភិវឌ្ឍន៍នានា ដោយឈរលើគោលដៅរួម និង ការទទួលខុសត្រូវច្បាស់លាស់ តាមរយៈការកំណត់ទិសដៅសម្រាប់ការកៀរគរ, ទាក់ទាញ និងប្រមូលផ្តុំប្រភពធនធាន, សកម្មភាពធុរកិច្ច និង ការវិនិយោគ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាល ។

ការជ្រើសយកវិទ្យាស្ថាន UPDIS សម្រាប់ការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺដោយសារវិទ្យាស្ថាននេះ មានបទពិសោធន៍ជាង ៣០ ឆ្នាំ និងបានរៀបចំប្រមាណ ៥ ៨០០ គម្រោងនៅលើពិភពលោក ជាពិសេស ជាស្ថាប័នដឹកមុខក្នុងការរៀបចំផែនការអភិវឌ្ឍទីក្រុងស៊ិនជិន ។ វិទ្យាស្ថាន UPDIS នឹងប្រើប្រាស់នូវបទពិសោធន៍ទាំងនេះ ក្នុងការរៀបចំ​ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឱ្យមាន​គុណភាពខ្ពស់ ដោយឆ្លុះបញ្ចាំងពីចក្ខុវិស័យ និង ទិសដៅអភិវឌ្ឍរបស់កម្ពុជា ព្រមទាំងអាចអនុវត្តបាន ស្របទៅតាមបរិការណ៍នយោបាយ, សេដ្ឋកិច្ច និង សង្គម​កម្ពុជា ។

ជារួម, ផែនការមេនេះ ក៏នឹងក្លាយជាផែនទីចង្អុលផ្លូវសម្រាប់ការវិនិយោគដ៏សម្បូរបែប នៅក្នុងខេត្តព្រះ-សីហនុ ដោយមានភ្ជាប់ផែនការសកម្មជាក់លាក់សម្រាប់ការអនុវត្ត ដែលឆ្លុះបញ្ចាំងច្បាស់អំពីកាលានុវត្តភាពសម្រាប់ការវិនិយោគពហុវិស័យ ក្នុងបរិបទឧស្សាហកម្ម ៤.០ រួមបញ្ចូលទាំងការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមានគុណភាពខ្ពស់, វិស័យឧស្សាហកម្ម, វិស័យកសិកម្ម, វិស័យសេវាកម្មទេសចរណ៍ និងការរស់នៅប្រកបដោយសុខុមាលភាព ស្របទៅតាមទិសដៅការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយគាំទ្រនានាតាមការចាំបាច់ ក្នុងការជំរុញការអនុវត្តបន្ទាប់ពីផែនការមេនេះត្រូវបានអនុម័ត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនតៃវ៉ាន់Foxconn ដាក់គោលដៅ៥ឆ្នាំ រកចំណូលឲ្យបាន ៣៦ពាន់លានដុល្លារពីអាជីវកម្មរថយន្ដអគ្គិសនី

ព័ត៌មាន
ក្រុមហ៊ុន Foxconn ដែលគេស្គាល់ច្បាស់ថាជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយរបស់តៃវ៉ាន់ និ ងជាអ្នកផលិតគ្រឿងបង្គុំឧបករណ៍ទូរស័ព្ទ iPhone សម្រាប់ក្រុ…

ផ្ទះអាជីវកម្មដ៏ថ្មីសន្លាង «ហ្សបហោស៍ ម៉ាជេស្ទីក» បំពេញក្តីស្រមៃអាជីវកម្មលោកអ្នក ក្នុងតំបន់សក្តានុពលពាណិជ្ជកម្មដ៏សម្បូរបែប

ព័ត៌មាន
ការអភិវឌ្ឍសំណង់លំនៅឋាននាពេលបច្ចុប្បន្ន កំពុងតែសាងសង់យ៉ាងមមាញឹកជាមួយនឹង លំនៅឋានជាច្រើនប្រភេទ នៅជុំវិញរាជធានីភ្នំពេញ។ ក្នុងនោះផងដែរ លំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ