រថយន្ដអគ្គិសនីក្រុមហ៊ុនតៃវ៉ាន់

ក្រុមហ៊ុនតៃវ៉ាន់Foxconn ដាក់គោលដៅ៥ឆ្នាំ រកចំណូលឲ្យបាន ៣៦ពាន់លានដុល្លារពីអាជីវកម្មរថយន្ដអគ្គិសនី


ក្រុមហ៊ុន Foxconn ដែលគេស្គាល់ច្បាស់ថាជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយរបស់តៃវ៉ាន់ និ ងជាអ្នកផលិតគ្រឿងបង្គុំឧបករណ៍ទូរស័ព្ទ iPhone សម្រាប់ក្រុមហ៊ុន Appleនោះ ថ្មីៗនេះ បានលាតត្រដាងពីមហិច្ឆតាដ៏ធំរបស់ខ្លួននៅក្នុងវិស័យផលិតរថយន្ដអគ្គិសនី ដោយក្រុមហ៊ុននេះ បានដាក់ផែនការ៥ឆ្នាំ នឹងធ្វើយ៉ាងណាឲ្យអាជីវកម្មផលិតរថយន្ដអគ្គិសនីរបស់ខ្លួនដែលទើបចាប់ដុះពន្លកឡើងនេះ នឹងអាចរកចំណូលបាន ៣៦ពាន់លានដុល្លារអាមេរិក។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មាន Nikkei របស់ជប៉ុន។
អាជីវកម្មរថយន្ដអគ្គិសនី នៃក្រុមហ៊ុនតៃវ៉ាន់Foxconn

ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន Foxconn​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ម​ហិ​ច្ឋ​តា​ដ៏​សម្បើម​របស់​ក្រុមហ៊ុន​តៃវ៉ាន់ Foxconn ចំពោះ​ទីផ្សារ​ឧស្សាហកម្ម​រថយន្ដ​អគ្គិសនី​ពិភពលោក​។

អាជីវកម្ម​ផលិត​រថយន្ដ​អគ្គិសនី​របស់​ក្រុមហ៊ុន Foxconn បាន​ចាប់ផ្ដើម​លេច​ចេញ​ជា​រូបរាង​ឡើង​ហើយ ដោយនៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ​ក្រុមហ៊ុន​តៃវ៉ាន់​មួយ​នេះ ទើបតែ​បាន​ដាក់​បង្ហាញ​នូវ​រូបរាង​ប្រភេទ​រថយន្ដ​អគ្គិសនី​របស់​ខ្លួន​ចំនួន​៣​ប្រភេទ ដោយ​ក្នុង​នោះ មាន​ពីរ​ប្រភេទ​ជា​រថយន្ដ​ប្រភេទ​ទេសចរណ៍​ធម្មតា និង មាន​មួយ​ប្រភេទ​ទៀត ជា​រថយន្ដក្រុង​។

អ្វី​ដែល​គេ​ចាប់អារម្មណ៍ មិន​ត្រឹមតែ​នៅ​លើ​រូបរាង​របស់​រថយន្ដ​ថ្មី​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ គេ​ចាប់អារម្មណ៍​ខ្លាំង គឺ​ត្រង់​ដែល​ប្រធាន​ក្រុមហ៊ុន Foxconn លោក យ៉ុ​ង លាវ (Young Liu) បាន ប្រកាស​ក្ដែ​ង​ថា នៅ​៥​ឆ្នាំ​ខាង​មុខ ពោល​គឺ​នៅ​ត្រឹម​ឆ្នាំ​២០២៦ លោក​មាន​គោលដៅ​ធ្វើ​ឲ្យ​អាជីវកម្ម​ផលិត​រថយន្ដ​អគ្គិសនី​របស់​ក្រុមហ៊ុន​នេះ នឹង​អាច​រក​ចំណូល​បាន​ដល់​ទៅ​ជិត​៣៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

កាលពី​ឆ្នាំ​២០២០ ប្រាក់​ចំណូល​សរុប​របស់​ក្រុមហ៊ុន Foxconn ទាំងមូល សម្រេច​បាន​ដល់​ទៅ​ប្រមាណ ១២០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ សម្រាប់​ឆ្នាំ​២០២១​នេះ ក្រុមហ៊ុន រំពឹង​ថា​ចំណូល​ពី​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​ការ​ផលិត​រថយន្ដ​អគ្គិសនី​របស់​ខ្លួន​ជា​លើក​ដំបូង​នឹង​សម្រេច​បាន​ជាង ៣៥៦​លាន​ដុល្លារ​។

ប្រធាន​ក្រុមហ៊ុន Foxconn បាន​គូសបញ្ជាក់​ទៀត​ថា រោងចក្រ​ផលិត​នៅ​ក្នុង​តំបន់ គឺជា​និន្នាការ​ចម្បង​សម្រាប់​ឧស្សាហកម្ម​រថយន្ដ​អគ្គិសនី ដោយសារ​តែ​ការ​ផលិត​រថយន្ដ​គឺ​នៅ​កៀក​នឹង​ទីផ្សារ ដែល​អាច​លក់​បាន ដើម្បី​ជំរុញ​ការ​រក្សា​ថ្លៃដើម​ផលិត​នៅ​ក្នុង​កម្រិត​ទាប​។ តាម​ផែនការ ក្រុមហ៊ុន​តៃវ៉ាន់​មួយ​នេះ ក៏​នឹង​ប្រកាស​អំពី​គម្រោង​បើក​រោងចក្រ​ផលិត​រថយន្ដ​អគ្គិសនី​នៅ​ក្នុង​តំបន់​អឺរ៉ុប និង មាន​ផែនការ​នឹង​បង្កើត​រោងចក្រ​នៅ​ក្នុង​ប្រទេស​ថៃ  នៅ​ឆ្នាំ​២០២៣ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​រថយន្ដ​អគ្គិសនី​នៅ​ក្នុង តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​គម្រោង​នេះ គឺ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​ដ៏​ធំ​របស់​ថៃ គឺ PTT​។ នៅ​ឆ្នាំ​២០២៥​ខាង​មុខ ក្រុមហ៊ុន Foxconn គ្រោង​នឹង​ដណ្ដើម​ចំណែក​ទីផ្សារ​រថយន្ដ​អគ្គិសនី​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​៥% នៃ​ទីផ្សារ​សកលលោក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីព្រួយបារម្ភចំពោះផែនការនុយក្លេអ៊ែររបស់ AUKUS

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានថ្លែងនៅថ្ងៃចន្ទនេះថា ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបានរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានថ្លែងនៅថ្ងៃចន្ទនេះថា ប្រទេស…

ក្រសួងសេដ្ឋកិច្ច ចុះកិច្ចសន្យារៀបចំផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

ព័ត៌មាន
ក្ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេ នឹងរសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ