អត្ថបទពាណិជ្ជកម្ម!

លោកជំទាវ ជា សេរី រំពឹងថា ឆាប់ៗនេះ នឹងមានពង្រីកបន្ថែមនូវមធ្យោបាយទូទាត់តាមប្រព័ន្ធ QR ឆ្លងដែនរវាងកម្ពុជា និងថៃ


ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា លោកជំទាវជា សេរី លើកឡើងថា ឆាប់ៗនេះ នឹងមានការពង្រីកបន្ថែមឲ្យបានកាន់តែធំទូលាយថែមទៀតនូវមធ្យោបាយទូទាត់តាមប្រព័ន្ធ QR ឆ្លងដែនរវាងកម្ពុជា និងថៃ សម្រាប់ការទូទាត់ថ្លៃទំនិញឆ្លងប្រទេស ខណៈបច្ចុប្បន្ន ទើបតែមានធនាគារអេស៊ីលីមួយប៉ុណ្ណោះ ដែលមានប្រតិបត្តិទូទាត់តាមប្រព័ន្ធ QR ឆ្លងដែននេះ។
លោកជំទាវ ជា សេរី រំពឹងថា ឆាប់ៗនេះ នឹងមានពង្រីកបន្ថែមនូវមធ្យោបាយទូទាត់តាមប្រព័ន្ធ QR ឆ្លងដែនរវាងកម្ពុជា និងថៃ
ដោយ

បច្ចុប្បន្ន ក្រោមការសម្របសម្រួលពីធនាគារកណ្ដាលនៃប្រទេសកម្ពុជា និងថៃ ការទូទាត់តាមកូដ QR ឆ្លងដែន គឺអាចប្រតិបត្តិការបាន​តាមរយៈ​ធនាគារជាដៃគូរចំនួន២ គឺធនាគារអេស៊ីលីដា ដែលជាធនាគារដ៏ធំមួយនៅកម្ពុជា និងធនាគារ​ថៃ SCB។ កិច្ចសហការនេះ គឺអនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អេស៊ីលីដាម៉ូបាល របស់ធនាគារអេស៊ីលីដា អាចធ្វើការទូទាត់ថ្លៃទំនិញនៅតាមហាងនានា​ក្នុងប្រទេសថៃ បាន​ដោយងាយស្រួល ជាមួយការស្កែនកូដ QR ដែលមាននៅតាមហាងដែលជាដៃគូរបស់ធនាគារថៃ SCB។

យ៉ាងណាមិញ នៅក្នុងដំណើរទៅកាន់ប្រទេសថៃ កាលពីពេលថ្មីៗនេះ លោកជំទាវ ជាសេរី ឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា បាន​ថត និងបង្ហោះវីដេអូមួយលើបណ្ដាញសង្គមហ្វេសប៊ុក​ អំពីការស្កែនទូទាត់តាមកូដ QR ជាមួយនឹងអេប អេស៊ីលីដាម៉ូបាល របស់ធនាគារអេស៊ីលីដា នៅក្នុង​ភោជនីយដ្ឋាន​មួយកន្លែង​នៅក្នុង​ប្រទេសថៃ​។

ជាមួយនឹងការបង្ហោះវីដេអូនោះ លោកជំទាវ ជា សេរី បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ក្នុងរូបនេះ ខ្ញុំកំពុងទូរទាត់គុយទាវទូក នៅហាងទំនើបមួយនៅប្រទេសថៃ ដោយស្កែន QR code អ្នកលក់តាមរយៈ mobile app របស់ធនាគារ ACLEDA របស់ខ្ញុំ ។ ទូរទាត់លឿន ងាយស្រួលជាងមុន។ សំខាន់ជំរុញ​ការប្រើប្រាស់ប្រាក់រៀល ព្រោះទាល់តែមានកុងប្រាក់រៀលទើបចាយបាន...។»

លោកជំទាវ ជា សេរី បានគូសបញ្ជាក់ទៀតថា ការទូទាត់គឺធ្វើប្រតិបត្តិបានយ៉ាងងាយស្រួល ដោយ​មានកិច្ចសហប្រតិបត្តិការរវាង​ធនាគារខ្មែរ​ គឺអេស៊ីលីដា និងធនាគារថៃ SCB ជាមួយនឹងការគាំទ្រ​ពីធនាគារកណ្ដាល​នៃប្រទេសទាំងពីរ។ សម្រាប់ឥឡូវនេះ ការធ្វើការទូទាត់​​នៅក្នុង​ប្រទេសថៃ ជាមួយការប្រើប្រាស់ app អេស៊ីលីដាម៉ូបាល គឺអាចធ្វើទៅបាន​តែជាមួយពាណិជ្ជករ​ដែលជាដៃគូ​របស់​ធនាគារ SCB តែប៉ុណ្ណោះ។ ក៏ប៉ុន្ដែ នៅឆាប់ៗនេះ លោកជំទាវ ជា សេរី រំពឹងថា នឹង​មានការពង្រីកលទ្ធភាព​បន្ថែម​សម្រាប់​អ្នកប្រើប្រាស់ការទូទាត់តាមកូដ QR របស់ប្រទេសទាំងពីរ​កាន់តែទូលំទូលាយថែមទៀតគឺការទូទាត់តាម THQR និង KHQR។

លោកជំទាវ ជា សេរី ​បន្ថែមថា ធនាគារជាតិ​នៃកម្ពុជា លើក​​ទឹកចិត្ត​ឱ្យប្រជាពលរដ្ឋ​មាន​ការប្រើប្រាស់​ប្រាក់រៀល​ឲ្យបានកាន់តែច្រើន។ ដូច្នេះ លុះត្រាតែ​អ្នកប្រើប្រាស់ ​មាន​គណនី​ប្រាក់​​រៀល ទើប​ពួកគាត់ ​អាច​ប្រើ​វិធី​ការ​​ទូទាត់​ឆ្លង​ព្រំដែន​​នេះ​បាន​។

អនុប្រធាននាយកប្រតិ​បត្តិជាន់ខ្ពស់​ របស់ធនាគារអេស៊ីលីដា លោកស្រី សូរ ផនណារី បាន​គូសបញ្ជាក់ដែរថា ការទូទាត់​តាមប្រព័ន្ធឌីជីថល​នៅកម្ពុជា មានសម្ទុះកើនឡើង​ខ្លាំងគួរឲ្យកត់សម្គាល់។ ក្នុងនោះដែរ សម្រាប់ធនាគារអេស៊ីលីដា ការធ្វើប្រតិបត្តិការ​សេវាធនាគារឌីជីថល ដល់ទៅជាង ១៤ពាន់លានប្រតិបត្តិការ កើនឡើង​៤២% នៅក្នុង​ត្រីមាសទី១ឆ្នាំ២០២២ ហើយចំនួនប្រតិបត្តិការនេះ គឺមានដល់ទៅ៩៥% បើធៀបនឹង​ប្រតិបត្តិការ​ធនាគារឌីជីល​ដែលមាន​នៅពេញមួយឆ្នាំ២០២១កន្លងទៅ។

បើតាម​ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដាដដែលនេះ បានគូសបញ្ជាក់ទៀតថា គិតមកទល់ពេលនេះ អ្នកដែលបាន​ចុះឈ្មោះប្រើប្រាស់​សេវាធនាគារចល័ត​របស់អេស៊ីលីដា មានដល់ទៅ ២លាន​៤សែននាក់ហើយ។

សូមបញ្ជាក់ថា ធនាគារអេស៊ីលីដា គឺជាធនាគារខ្មែរដំបូងគេ ដែលត្រូវបានអនុញ្ញាត​ឲ្យ​មានការទូទាត់តាមប្រព័ន្ធកូដ QR ឆ្លងដែន ជាមួយនឹង​ធនាគារនៅក្នុងប្រទេសថៃ ដោយក្នុងនោះ ធនាគារអេស៊ីលីដា និងធនាគារថៃ SCB បានចាប់ដៃគ្នា​សម្រេច​ដាក់ឲ្យដំណើរការ​ប្រព័ន្ធទូទាត់តាម QR ឆ្លងដែននេះ តាំងពីខែកុម្ភៈឆ្នាំ២០២០មកម្ល៉េះ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន ហ្វតតេ សហការជាមួយវិទ្យាល័យជាស៊ីមដាំដើមឈើប្រណីតចំនួន២០០ដើម

ព័ត៌មាន
ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេឡាហ្វ៍ បានសហការគ្នាជាមួយ វិទ្យាល័យជាស៊ីម ខេត្តតាកែវ ក្នុងការដ…

វិធានការអនាម័យ និងភូតគាមអនាម័យ កំពុងដើរតួនាទីសំខាន់យ៉ាងណាខ្លះសម្រាប់ការនាំចេញ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម អះអាងថា វិធានការអនាម័យ និងភូតគាមអនាម័យ កំពុងដើរតួនាទីមិនអាចខ្វះបាន ក្នុងការធ្វើជាស្ពានចម្លងផលិតផលកសិកម្មទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ