អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហ្វតតេ សហការជាមួយវិទ្យាល័យជាស៊ីមដាំដើមឈើប្រណីតចំនួន២០០ដើម


ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេឡាហ្វ៍ បានសហការគ្នាជាមួយ វិទ្យាល័យជាស៊ីម ខេត្តតាកែវ ក្នុងការដាំដើមឈើ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ និងរួមចំណែកដើម្បីអោយអនាគតប្រកបដោយនិរន្តរភាព ។
ក្រុមហ៊ុន ហ្វតតេនិងវិទ្យាល័យជាស៊ីម ខេត្តតាកែវបានដាំដើមឈើប្រណីត២០០ដើម
ដោយ

កម្មវិធីដាំដើមឈើ ក្រោមប្រធាន​បទ ជីវិតស្រស់បំព្រង មានការចូលរួមជាកិត្តិយសពីឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃ និយ័តករនៅកម្ពុជា និងលោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងមានការចូលរួមដោយស្ម័គ្រចិត្តពីបុគ្គលិកទាំងពីរក្រុមហ៊ុនប្រមាណជាង ១០០នាក់ ជាមួយសិស្សានុសិស្សនៃវិទ្យាល័យ ជាស៊ីម តាកែវ ដើម្បីដាំដើមឈើចំនួន​២០០ដើម និងមានជាការផ្តល់ជូននូវសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សដែលបានចូលរួមកម្មវិធីនេះផងដែរ។

លោក យក់ ចំរើនឬទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុន ហ្វតតេ មានប្រសាសន៍ថ្លែងក្នុងកម្មវិធីដាំដើមឈើថា “ការផ្តល់ អោយ និងការចែករំលែកទៅសហគមន៍ដែលយើងរស់នៅ គឺជារឿងដែលសំខាន់បំផុតសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ និងធានារ៉ាប់រងអាយុជីវិត ហ្វតតេឡាហ្វ៍។ វាជាចាំបាច់ណាស់ក្នុងការអប់រំក្មេងជំនាន់ក្រោយអោយងាកមកចាប់អារម្មណ៍ និងយកចិត្តទុកដាក់ទៅលើការការពារបរិស្ថាន ដើម្បីទប់ទល់ទៅនឹងការប្រឈមនៃការផ្លាស់ប្តូរអាកាសធាតុ តាមរយះការចូលរួមរបស់យើងទាំងអស់គ្នា គឺយើងអាចធ្វើអោយមានការផ្លាស់ប្តូរបាន”។ ហើយនេះក៏ជាសក្ខីភាពនៃការ បង្ហាញអោយឃើញថា ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ មានការតាំងចិត្តខ្ពស់ក្នុងការចូលរួមចំណែកដើម្បី អនាគតប្រកបដោយនិរន្តរភាព ។

កន្លងមក ក្រុមហ៊ុនហ្វតតេ តែងតែបង្កើតអោយមានជាកម្មវិធីសង្គមជាច្រើន (CSR) រួមមាន៖ ការចូលរួមសហការណ៍ជាមួយអង្គការអន្តរជាតិជប៉ុន OISCA ដោយគាំទ្រទៅលើគម្រោងបរិស្ថានបៃតងផ្សេងៗ និងការអប់រំធនធានមនុស្សក្នុងវិស័យកសិកម្ម រៀបចំកម្មវិធីសម្រាប់កុមារដើម្បីជម្រុញអោយសិស្សានុសិស្សបានយល់ច្បាស់ពីអត្ថប្រយោជន៍នៃបរិស្ថានប្រកបដោយនិរន្តរភាពតាមរយះយុទ្ធនាការដាំដើមឈើ ការធ្វើដំណើរតាមដងផ្លូវប្រកបដោយសុវត្ថិភាព និងការចាប់ដៃគូសហការណ៍ជាមួយអង្គការក្រៅរដ្ឋាភិបាល JCI កម្ពុជា-មេគង្គ ក្នុងការឧបត្ថម្ភមួកការពារសុវត្ថិភាព ចំនួន ១០០០មួកសម្រាប់សិស្សានុសិស្ស និងអ្នកដែលជិះទោចក្រយានយន្តតាមដងផ្លូវ។




អត្ថបទបន្ទាប់


IMF នឹងបន្ដទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកកាន់តែទាបសម្រាប់ឆ្នាំនេះ

ព័ត៌មាន
សារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះថា អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងកាត់បន្ថយទស្សនវិស័យកំណើនស…

លោកជំទាវ ជា សេរី រំពឹងថា ឆាប់ៗនេះ នឹងមានពង្រីកបន្ថែមនូវមធ្យោបាយទូទាត់តាមប្រព័ន្ធ QR ឆ្លងដែនរវាងកម្ពុជា និងថៃ

ព័ត៌មាន
ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា លោកជំទាវជា សេរី លើកឡើងថា ឆាប់ៗនេះ នឹងមានការពង្រីកបន្ថែមឲ្យបានកាន់តែធំទូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ