ផ្លូវជាតិលេខ៣នឹងសម្ពោធផ្លូវការនៅថ្ងៃស្អែកនេះ

ផ្លូវជាតិលេខ៣តម្លៃជាង ២០០លានដុល្លារ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែកនេះ


ផ្លូវជាតិលេខ៣ ដែលចំណាយថវិកាសាងសង់សរុបអស់ជាង ២០០លានដុល្លារអាមេរិកនោះ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ ស្អែកនេះហើយ ដោយនឹងមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពស់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ នេះបើតាមការបញ្ជាក់ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន នឹងមានការអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣នៅថ្ងៃស្អែកនេះ។ រូបភាព៖ SPM Page

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ឲ្យដឹងថា ការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣ភ្នំពេញ-កំពតនេះ  ចាប់ពីរង្វង់មូលចោមចៅទៅដល់ទីរួមខេត្តកំពត គឺមានប្រវែងសរុបប្រមាណ ១៣៤គីឡូម៉ែត្រ ដែលគម្រោងសាងសង់ត្រូវបានបែងចែកជា ២ដំណាក់កាល គឺពីចោមចៅទៅបែកគូសមានប្រវែងប្រមាណ ៧០ គីឡូម៉ែត្រដែលត្រូវបានពង្រីកពី២គន្លង ទៅ៤គន្លង ព្រមទាំងមានសួនច្បារកណ្តាលទ្រូងផ្លូវ និងពីបែកគូសទៅកំពត ត្រូវបានពង្រីក១២ម៉ែត្រ ដែលមានមួយគន្លងទៅ មួយគន្លងមក និងបានសាងសង់រួចរាល់ជាស្ថាពរហើយ។

ផ្លូវជាតិលេខ៣ សូមជម្រាបថា គម្រោងសាងសង់ផ្លូវជាតិលេខ៣នេះ ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ ដែលចំណាយថវិកាសរុបប្រមាណជិត ២២០លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងការប្រកាសពីគម្រោងសម្ពោធផ្លូវជាតិលេខ៣នេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានរំឭកពីបច្ចុប្បន្នភាពនៃការសាងសង់គម្រោងផ្លូវជាតិលេខ២ និងលេខ ២២ផងដែរ។ បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ ក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និង ផ្លូវលខ ២២ បានបន្តស្នើសុំពន្យាពេលសាងសង់រយៈពេល ១៦៨ ថ្ងៃបន្ថែមទៀតមកកាន់ក្រសួង ប៉ុន្តែក្រសួងពុំទាន់ឯកភាពក្នុងការពន្យារពេលនោះទេ ដ្បិតថាកន្លងមកក្រសួងសង្កេតឃើញថា ការសាងសង់របស់ក្រុមហ៊ុននេះ គឺមានភាពយឺតយ៉ាវខ្លាំងមែនទែន ហើយក៏មានការរអ៊ូរទាំពីប្រជាពលរដ្ឋទាក់ទងនឹងការងារសាងសង់យឺតរបស់ក្រុមហ៊ុននេះផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការហោះហើរពីតំបន់អឺរ៉ុបមកកម្ពុជា អាចរងឥទ្ធិពលពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែនទេ?

ព័ត៌មាន
បញ្ហាផ្ទុះឡើងនូវសង្គ្រាមនៃប្រទេសមហាអំណាចរុស្សី និងអ៊ុយក្រែន បានធ្វើឱ្យពិភពលោកមានក្ដីកង្វល់ជាខ្លាំង ពិសេសធ្វើឲ្យពិភពលោកជួបកំពុងជួបនឹងការកើន…

សាកលវិទ្យាល័យ បៀលប្រាយ ស្វាគមន៍និស្សិតជំនាន់ទី២២ ឆ្នាំសិក្សា២០២១-២០២២

ព័ត៌មាន
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ សាកលវិទ្យាល័យបៀលប្រាយ ស្វាគមន៍និស្សិតថ្មី ជំនាន់ទី២២ វគ្គទី២ ឆ្នាំទី១ មាសទី១ នៃឆ្នាំសិក្សា២០២១-២០២២ សម្រាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ