ផែទេសចរណ៍កែប-កោះទន្សាយ

រដ្ឋបាលខេត្តកែប៖ ផែទេសចរណ៍នៅកោះទន្សាយជួសជុលបាន ៣០%ហើយ នឹងបញ្ចប់នៅចុងឆ្នាំនេះ


កំពង់ផែទេសចរណ៍ ទំហំ ៣.៤០០ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅចំនុចកោះទន្សាយ នៃខេត្តកែប បាននិងកំពុងជួសជុលបានប្រមាណជា ៣០%ហើយ ដោយត្រូវចំណាយទឹកប្រាក់ប្រមាណ១លានដុល្លារអាមេរិក ដែលនឹងត្រូវរួចរាល់ដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំ២០២០នេះហើយ។
រដ្ឋបាលខេត្តកែប៖ ផែទេសចរណ៍នៅកោះទន្សាយជួសជុលបាន ៣០%ហើយ នឹងបញ្ចប់នៅចុងឆ្នាំនេះ(រូបភាព Facebook Kompot page)
ដោយ

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​វឌ្ឍនភាព និង​ទិស​ដៅ​ការងារ របស់​រដ្ឋបាល​ខេត្ត​លោក ម៉​ម ទូច ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កែប​បាន​ឲ្យ​ដឹង​ថា មិនយូរ​ទៀត​ទេ នៅ​ខេត្ត​កែប នឹង​មាន​កំពង់​ផែ​ទេសចរណ៍ ដែល​កំពុង​តែ​ជួសជុល​សម្រាប់​បម្រើ​ឲ្យ​នាវា​ទេសចរណ៍​ខ្នាត​តូច និង​មធ្យម ដែល​មក​ពី​ប្រទេស​ជិតខាង​កម្ពុជា​។ លោក​ថា «​សូម​ជម្រាប​ថា កំពង់​ផែ​ទេសចរណ៍ នៅ​ផែ​កោះទន្សាយ​នេះ គឺជា​កំពង់​ផែ​មួយ​ដែល​យើង​ធ្វើការ​ជួសជុល​នូវ​ផែ​ចាស់ អ​ញ្ចឹ​ង​ទំហំ​នៃ​កំពង់​ផែ​នេះ ក្រសួង​សាធារណការ​បាន​ធ្វើការ​សាងសង់ មាន​ទំហំ​៣.៤០០​ម៉ែត្រ​ការេ ហើយ​រហូត​មក​ដល់​ពេល​នេះ​គឺ​លទ្ធផល បាន​ប្រមាណ​ជា ៣០%​ហើយ​»​។

ចំពោះ​ការ​ស្តារ​ឡើង​វិញ​នៃ​កំពង់​ផែ​ទេសចរណ៍​នេះ​ត្រូវ​បាន ឯកឧត្តម កែន ស​ត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បញ្ជាក់​ថា ដោយសារ​តែ​ខេត្ត​កែប​មាន​សក្តានុពល​ទេសចរណ៍​ល្អ​ប្រសើរ មិន​ចាញ់​ខេត្ត​ជាប់មាត់​សមុទ្រ​ដទៃ​ទៀត ទើប​រាជរដ្ឋាភិបាល​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ៗ ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​នៃ​ខេត្ត កាន់​រីក​ចម្រើន​មួយ​កម្រិត​ទៀត​។ 

ឯកឧត្តម កែន ស​ត្ថា បាន​មាន​ប្រសាសន៍​ថា​« យើង​មាន​ផែនការ​មួយទៀត គឺថា​ទេសចរណ៍​សមុទ្រ​នេះ អាច​ថ្ងៃ​ខាង​មុខ​នេះ​ជាមួយ​វៀតណាម កម្ពុជា និង​ថៃ គេ​ហៅ​ថា ទេសចរណ៍​តាម​ផ្លូវទឹក គឺ​យើង​បាន​ពិភាក្សា​គ្នា​ហើយ ថ្ងៃ​ខាង​មុខ គឺ​អាច​ភ្ជាប់​ទំនាក់ទំនង អាច​ពី​ត្រា​ត​ពី​អី​មក តាម​ហ្នឹង​ចេញ​មក​ខេត្ត​ព្រះ​សីហ​នុ ចេញពី​ព្រះ​សីហ​នុ មក​ខេត្តកំពត កែប និង​ចេញ​ទៅ​វៀតណាម​អ៊ីចឹង​ទៅ​»​។

បើ​តាម​ឯកឧត្តម កែន ស​ត្ថា ថវិកា​សម្រាប់​សាងសង់​ផែ​ទេសចរណ៍​នៅ​ខេត្ត​កែប​នេះ គឺជា​ថវិកា​របស់​រាជរដ្ឋាភិបាល ដោយ​ក្រសួង​សាធារណៈ​គឺជា​អ្នក​សាងសង់​ដោយ​ផ្ទាល់ ដោយ​ឯកឧត្តម​អះអាង​ថា នឹង​ធ្វើ​ឲ្យ​ទៅ​ផែ​នេះ ទៅ​ជា​ផែ​ស្តង់ដា​មួយ ដែល​អាច​ចូល​នាវា​ដឹក​ភ្ញៀវ​ទេសចរណ៍ នាវា​ទំនើប​ៗ​អាច​ផ្ទុក​មនុស្ស​បាន​ប្រមាណ ១០០ ទៅ​២០០​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រាសាក់បោះផ្សាយលក់បណ្ណបំណុលជាផ្លូវការហើយ ក្នុងតម្លៃជាង ៣១លានដុល្លារ

ព័ត៌មាន
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុប្រាសាក់ នៅថ្ងៃទី ០៥ ខែឧសភានេះ បានបោះផ្សាយលក់បណ្ណបំណុលរបស់ខ្លួនជាផ្លូវការនៅក្នុងផ្សារមូលបត្រកម្ពុជា នៅក្នុងតម្លៃជ…

អង្គការលីកាដូ៖ បំណុល​​មីក្រូហិរញ្ញវត្ថុ​ជា​កត្តា​ចម្បង​លើក​ទឹក​ចិត្ត​នាំ​ឱ្យ​មាន​ចំណាក​ស្រុក

ព័ត៌មាន
ការជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើន​លើស​លុប គឺ​ជា​កត្តា​ចម្បង​លើក​ទឹក​ចិត្ត​នាំឱ្យ​មាន​ការ​ធ្វើ​ចំណាក​ស្រុក។ នេះជា​ការរកឃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ