ការនាំចេញរបស់វៀតណាម

វៀតណាម នាំចេញទំនិញទៅក្រៅប្រទេស រក្សាបានកំណើនល្អ ៤ខែដើមឆ្នាំនេះ


វៀតណាម នៅតែធ្វើបានល្អ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២០នេះ ជាប្រទេសមួយដ៏លេចធ្លោ ខាងមុខជំនួញពាណិជ្ជកម្ម ទោះបីជាជួបវិបត្តិកូវីដក៏ដោយ ហើយវៀតណាម សម្រេចបាននូវ ការនាំចេញប្រមាណ ៨៣ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។ នេះបើយោងតាម របាយការណ៍ចុងក្រោយបង្អស់មួយ ចេញផ្សាយដោយ ការិយាល័យស្ថិតិទូទៅវៀតណាម។
វៀតណាម នាំចេញទំនិញទៅក្រៅប្រទេស រក្សាបានកំណើនល្អ ៤ខែដើមឆ្នាំនេះ (រូបភាព www.exportgenius.in)
ដោយ

នៅ​ក្នុង​ការ​នាំ​ចេញ​ទំនិញ​សរុប​របស់ ប្រទេស​វៀតណាម យើង​ឃើញ​ថា ក្រុមហ៊ុន​ក្នុងស្រុក​វៀតណាម កាន់កាប់​ចំណែក​នៃ​ការ​នាំ​ចេញ​សរុប ប្រមាណ ៣២% ប៉ុណ្ណោះ ដោយ​បាន​នាំ​ចេញ​ទំនិញ​ប្រមាណ ២៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ១២% អំឡុង​ពេល ៤​ខែ​នេះ​។

ដោយឡែក ក្រុមហ៊ុន​បរទេស ដែល​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​វៀតណាម ជា​អ្នកកាន់កាប់​ចំណែក​នាំ​ចេញ​មួយ​ភាគ​ធំ ពោល​គឺ ៦៨% នៃ​ការ​នាំ​ចេញ​សរុប គិត​ជា​ទឹកប្រាក់​ប្រមាណ ៥៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

នៅ​ក្នុង​ចំណោម​មុខទំនិញ​សំខាន់​ៗ វៀតណាម បាន​នាំ​ចេញ គ្រឿង​បង្គំ និង​ទូរស័ព្ទ ច្រើន​ជាងគេ​បង្អស់ ប្រមាណ ១៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​កុំព្យូទ័រ ឈរ​លំដាប់​ទី ២ មាន​ទំហំ​ទឹកប្រាក់​នាំ​ចេញ ជាង ១២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ក្នុង​រយៈពេល ៤​ខែ​នេះ សហរដ្ឋអាមេរិក ជាទី​ផ្សារ​នាំ​ចេញ​ធំ​ជាងគេ​បំផុត​របស់ វៀតណាម ដែល​បាន​ចំណាយ​លុយ​ជាង ២០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ទិញ​ទំនិញ​វៀតណាម កើនឡើង​ជាង ១៣% ធៀប​នឹង​រយៈពេល​ដូច​គ្នា ឆ្នាំ​មុន ខណៈ​មហាអំណាច​សេដ្ឋកិច្ច​ចិន ចំណាយ​ជាង ១៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក លើ​ទំនិញ​វៀតណាម​។

គិត​ត្រឹម​ថ្ងៃ​ទី ៥ ខែឧសភា នេះ ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​វៀតណាម គឺ​មាន​ជិត ៣០០​ករណី​ហើយ ប៉ុន្តែ​ពុំ​មាន​ករណី​ស្លាប់​នោះ​ឡើយ ខណៈ​ចំនួន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កំពុង​កើនឡើង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការលីកាដូ៖ បំណុល​​មីក្រូហិរញ្ញវត្ថុ​ជា​កត្តា​ចម្បង​លើក​ទឹក​ចិត្ត​នាំ​ឱ្យ​មាន​ចំណាក​ស្រុក

ព័ត៌មាន
ការជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើន​លើស​លុប គឺ​ជា​កត្តា​ចម្បង​លើក​ទឹក​ចិត្ត​នាំឱ្យ​មាន​ការ​ធ្វើ​ចំណាក​ស្រុក។ នេះជា​ការរកឃ…

អភិបាលខេត្តកែប៖ ក្ដីរំពឹងស្រូបទាញភ្ញៀវទេសចរ ២លាននាក់នៅឆ្នាំនេះរបស់ខេត្តកែប ត្រូវបរាជ័យដោយសារកូវីដ-១៩

ព័ត៌មាន
ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានអះអាងថា ក្នុងមួយឆ្នាំៗកែប អាចទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិដល់ទៅ ១,៧លាននាក់ តែដោយសារមានការរី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ