វិស័យទេសចរណ៍ថៃ

វិស័យទេសចរណ៍ថៃកាន់តែយ៉ាប់យ៉ឺនក្រោយផ្ទុះរលកឆ្លងថ្មី


ក្រុមហ៊ុនអាកាសចរណ៍ និងសណ្ឋាគារ នៅក្នុងប្រទេសថៃ បានចាត់ទុកថា ស្ថានភាពវិស័យទេសចរណ៍នៅឆ្នាំនេះ កាន់តែយ៉ាប់យ៉ឺនជាងមុនទៅទៀត បន្ទាប់ពីមានការផ្ទុះរលកឆ្លងជាថ្មីនៅក្នុងប្រទេសថៃ ដែលកំពុងរាតត្បាតកាន់តែខ្លាំងឡើង ជាងកាលពីឆ្នាំ២០២០ទៅទៀត ខណៈដែលវិស័យឯកជនសង្ឃឹមថា នឹងមានការជួយប៉ះប៉ូវឡើងវិញពីរាជរដ្ឋាភិបាលក្នុងស្ថានភាពដ៏លំបាកនេះ។
បុរសម្នាក់រង់ចាំអ្នកទេសចរនៅឆ្នេរប៉ាតាយ៉ា ក្នុងខេត្តឈុនបុរី ប្រទេសថៃ
ដោយ

ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Asia Aviation ដែលជា​ម្ចាស់ភាគហ៊ុនធំ នៃ​ក្រុមហ៊ុន Thai Air Asia បាន​បញ្ជាក់​នៅក្នុង​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍ថា នៅពេល​មានភ្ញៀវទេសចរ​អន្តរជាតិ​ត្រឡប់មកវិញ នៅពេលអនាគត ប្រទេសថៃ​ប្រហែលមិនអាច​មានការផ្គត់ផ្គង់​បាន​គ្រប់គ្រាន់ ដើម្បី​បម្រើដល់​ភ្ញៀវទេសចរ​នោះទេ ខណៈដែល​មានក្រុមហ៊ុន​ប្រតិបត្តិករ​ទេសចរណ៍​ជាច្រើន​បាន​បិទទ្វារ​អស់ទៅហើយ​ ដោយសារតែ​ជួប​បញ្ហាហិរញ្ញវត្ថុ។

អាជ្ញាធរ​អាកាសចរស៊ីវិល​ថៃ បាន​រាយការណ៍ថា ចំនួន​អ្នកដំណើរ​ក្នុងស្រុក​បាន​ធ្លាក់ចុះ ជាង​២៧% នៅក្នុង​ត្រីមាសទី​៤ ឆ្នាំ២០២០ ខណៈដែល​ជើងហោះហើរ​អន្តរជាតិ​មានការធ្លាក់ចុះស្ទើរតែ១០០%ទៅហើយ ។

ក្នុងស្ថានភាពកាន់តែលំបាកនេះ ក្រុមហ៊ុន Thai AirAsia បាន​សម្រេច​ផ្អាកការងារ​បុគ្គលិក​ ៧៥% នៅក្នុងខែ​កុម្ភៈ នេះ ដោយក្រុមហ៊ុន​អនុញ្ញាតឲ្យពួកគេ​មានជម្រើស​ឈប់សម្រាក​ដោយ​មិនទទួលបាន​ប្រាក់ឈ្នួល។ 

ទស្សនវិស័យ​ទេសចរណ៍​របស់ថៃ​សម្រាប់​ឆ្នាំនេះ កំពុងស្ថិត​នៅក្នុង​ភាពស្រពិចស្រពិល ខណៈដែលក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម​បាន​ព្យាករថា ចំនួនទេសចរ​អន្តរជាតិ​មកកាន់ប្រទេសថៃ​នៅឆ្នាំនេះ នឹងមានត្រឹមតែ​ប្រមាណជាង​៣លាននាក់ប៉ុណ្ណោះ ពោលគឺ តិចជាង​ឆ្នាំ២០២០​ដល់ទៅពាក់កណ្ដាល។

ប្រធាន​សមាគម​សណ្ឋាគារថៃ បាន​និយាយថា វិបត្តិ​កូវីដ-១៩​លើកនេះ គឺលំបាក​ជាង​កាលពីឆ្នាំ២០២០​ទៅទៀត។ សមាគមសណ្ឋាគារថៃ បានបញ្ជាក់ថា មាន​សណ្ឋាគារ​៥០% នៅទូទាំងប្រទេស​បាន​បិទទ្វារ ខណៈដែល​សណ្ឋាគារ​ដែលនៅបន្ដ​បើក​គឺកំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដើម្បីបន្ដដង្ហើមរស់។

ក្រុមប្រតិបត្តិករ​ក្នុងវិស័យទេសចរណ៍ថៃ បាននិយាយទៀតថា ពួកគេ​ត្រូវការ​ការជួយគាំទ្រ​ពីរាជរដ្ឋាភិបាល បើមិនដូច្នោះទេ វិស័យ​ឧស្សាហកម្ម​ទេសចរណ៍អាចនឹង​ដួលរលំ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារជាតិស្នើឲ្យគ្រប់គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុផ្អាកការបែងចែកភាគលាភប្រាក់ចំណេញឆ្នាំ២០២០

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាបានស្នើឲ្យគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ផ្អាកការបែងចែកភាគលាភបំពោះប្រាក់ចំណេញក្រោយធ្វើសវនកម្មឆ្នាំ២០២០ ក្រោ…

សឹង្ហបុរីចាក់បញ្ចូលទឹកប្រាក់៨ពាន់លានដុល្លារ ត្រៀមទប់ទល់ វិបត្តិកូវីដ១៩

ព័ត៌មាន
រដ្ឋាភិបាលសិង្ហបុរី ទើបបានប្រកាសពីកញ្ចប់ថវិកាថ្មីមួយបន្ថែមទៀត ដែលមានទឹកប្រាក់ប្រមាណ ប្រមាណ ៨ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មវិធី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ