ទឹកសំណល់នុយក្លេអ៊ែ

ទឹកសំណល់នុយក្លេអ៊ែ ត្រូវបានជប៉ុនបញ្ចេញទៅក្នុងសមុទ្រជាលើកទី២


ដោយនុយក្លេអ៊ែ ហ្វូគូស៊ីម៉ា ដៃអ៊ីឈី ចូលទៅក្នុងមុទ្រប៉ាស៊ីហ្វិកជាលើកទី២ បើទោះបីជាមានការព្រួយបារម្ភ និងការប្រឆាំងកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមការបញ្ចេញទឹកសំណល់ចេញពីរោងចក្រថាមពលដើរនេសាទក្នុងស្រុក និងប្រទេសដទៃទៀតរួមទាំងប្រទេសរុស្ស៊ីក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ទឹកសំណល់នុយក្លេអ៊ែ
ដោយ

ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ ហៅកាត់ថា តេបខូ (TEPCO) ជាប្រតិបត្តិកររោងចក្រហ្វូគូស៊ីម៉ា បានឱ្យដឹងថា ខ្លួនគ្រោងនឹងប្រើរយៈពេល១៧ថ្ងៃ ដើម្បីបញ្ចេញទឹកសំណល់វិទ្យុសកម្មចំនួនជិត៨ពាន់តោន ដែលស្មើនឹងបរិមាណដូចគ្នានឹងការបញ្ចេញចោលកាលពីលើកដំបូង ដែលបានចាប់ផ្ដើមពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទីថ្ងៃទី១១ ខែកញ្ញា អ៊ីចឹងដែរ។

រោងចក្រហ្វូគូស៊ីម៉ា បានស្តុកទុកទឹកសំណល់ ដែលបំពុលដោយនុយក្លេអ៊ែជាង១ពាន់លានតោន ហើយជប៉ុនគ្រោងនឹងបញ្ចេញចោលទឹកកខ្វក់នេះបន្តិចម្ដងៗរហូតដល់អស់ពីស្តុកនៅក្នុងរយៈពេលជាង៣០ឆ្នាំ។ នេះបើយោងតាមក្រុមហ៊ុនប្រតិបត្តិករ តេបខូ។

ការបញ្ចេញទឹកកខ្វក់ចូលមហាសមុទ្រនេះ​កំពុងប្រឈមមុខនឹងប្រតិកម្មយ៉ាងខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុក។ មុនពេលបង្ហូរទឹកចូលក្នុងសមុទ្រជាលើកទី២នេះ ពលរដ្ឋក្រុងតូក្យូម្នាក់ឈ្មោះ ហ៊ីរ៉ូស៊ី អាសាណូ (Hiroshi Asano) បានប្រាប់សារព័ត៌មានស៊ីនហួររបស់ចិនថា រដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុន តេបខូ កំពុងបោកបញ្ឆោតពលរដ្ឋជប៉ុនតាមរយៈការហៅទឹកកខ្វក់នុយក្លេអ៊ែនេះថា ជា«ទឹកដែលបានសម្អាតជាតិពុលរួចហើយ»។

ទង្វើរបស់រដ្ឋាភិបាលជប៉ុននេះ ក៏បានធ្វើឱ្យប្រទេសក្បែរខាងមានចិនជាដើមបានខឹងសម្បារយ៉ាងខ្លាំងផងដែរដោយចិនបានសម្រេចដាក់បម្រាមលើការនាំចូលផលិតផលសមុទ្រទាំងអស់មកពីប្រទេសជប៉ុនក្រោមហេតុផលដើម្បីការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋចិន។

ហើយថ្មីៗនេះប្រទេសរុស្ស៊ីក៏បានចេញមុខជំទាស់នឹងការបញ្ចេញទឹកកខ្វក់នេះផងដែរ។ កាលពីថ្ងៃពុធ ទី៥ ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី ម៉ារៀ ហ្សាការ៉ូវ៉ា (Maria Zakharova) បានរិះគន់ជប៉ុនជុំវិញការខ្វះតម្លាភាព និងការខកខានក្នុងការផ្តល់ព័ត៌មានពេញលេញទាក់ទងនឹងការបញ្ចេញទឹកកាកសំណល់នេះ។

លោកស្រី ហ្សាការ៉ូវ៉ា បាននិយាយថា រុស្ស៊ី និងចិន បានជំរុញម្តងហើយម្តងទៀតឱ្យភាគីជប៉ុន បង្ហាញតម្លាភាព និងផ្តល់ឱ្យរដ្ឋ ដែលចាប់អារម្មណ៍ទាំងអស់នូវការទទួលបានព័ត៌មានពេញលេញពីការបញ្ចេញទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រទេសជប៉ុនមិនបានធ្វើដូច្នេះទេ ហើយជប៉ុនបានបរាជ័យក្នុងការឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះបញ្ហាទាំងនេះ ហើយក៏មិនបានធានាពីសុវត្ថិភាពនៅក្នុងរយៈពេលវែងនោះដែរ។

និយ័តកររុស្ស៊ីម្នាក់បាននិយាយកាលពីខែមុនថា ប្រទេសរុស្ស៊ី កំពុងពិចារណាចូលរួមជាមួយនឹងប្រទេសចិនក្នុងការដាក់បម្រាមលើការនាំចូលអាហារសមុទ្ររបស់ជប៉ុនផងដែរ។

លោកស្រី ហ្សាការ៉ូវ៉ា បានសង្កត់ធ្ងន់ថា ក្តីបារម្ភភាគច្រើនរបស់រុស្ស៊ីនឹងត្រូវរលាយបាត់ភ្លាមៗប្រសិនបើទីក្រុងតូក្យូបញ្ឈប់ដំណើរការនៃការបង្ហូរកាកសំណល់របស់ខ្លួនចូលទៅក្នុងមហាសមុទ្រពិភពលោក ហើយថាប្រទេសចិនក៏យល់ឃើញដូចរុស្ស៊ីបែបនេះដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ហ្សេលេនស្គី មានសង្ឃឹមក្រោយប្រទេសនៅអឺរ៉ុបជិត៥០គាំទ្រជាថ្មី

ព័ត៌មាន
មេដឹកនាំអឺរ៉ុបជិត៥០ បានយកកិច្ចប្រជុំកំពូលនៅទីក្រុងហ្ក្រេណាដា ភាគខាងត្បូងប្រទេសអេស្ប៉ាញកាលពីថ្ងៃព្រហស្បតិ៍ បញ្ជាក់ការប្តេជ្ញាចិត្តជាថ្មីគាំទ្រ…

បុរី មេគង្គ លែន រៀបចំកម្មវិធី ចែកជូនអំណោយដល់កម្មករ-កម្មការនី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ព័ត៌មាន
នាព្រឹក ថ្ងៃសៅរ៍ ៨ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បិណ្ឌ ៨ នេះអ្នកឧកញ៉ា ជាម ឃុនណាត អគ្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ