ប្រទេសហុងកុង-ជប៉ុន

ហុងកុងនឹងដាក់បម្រាមនាំចូលអាហារសមុទ្រ ប្រសិនបើជប៉ុននៅតែចចេសបញ្ចេញទឹកវិទ្យុសកម្មពីរោងចក្រហ្វូគូស៊ីម៉ា


ប្រធាននាយកដ្ឋានបរិស្ថាន និងអេកូឡូហ្ស៊ីរបស់ទីក្រុងហុងកុង បានបញ្ជាក់កាលពីថ្ងៃពុធទី១២កក្កដាថា ទីក្រុងហុងកុងនឹងហាមឃាត់ការនាំចូលអាហារសមុទ្រពីខេត្តចំនួន១០របស់ប្រទេសជប៉ុន ប្រសិនបើរដ្ឋាភិបាលទីក្រុងតូក្យូនៅតែបន្តផែនការបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានចម្រោះចេញពីរោងចក្រហ្វូគូស៊ីម៉ាចូលទៅក្នុងមហាសមុទ្រ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ទីក្រុងហុងកុងនឹងដាក់បម្រាមនាំចូលអាហារសមុទ្រប្រសិនបើប្រទេសជប៉ុននៅតែចចេសបញ្ចេញទឹកចេញពីរោងចក្រហ្វូគូស៊ីម៉ា

លោក សេ ឈីន វ៉ាន (Tse Chin-wan) រដ្ឋលេខាធិការក្រសួងបរិស្ថាន និងអេកូឡូហ្ស៊ីបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធទី១២កក្កដាថា ការហាមឃាត់ការនាំចូលគ្រឿងអាហារសមុទ្រពីប្រទេសជប៉ុននេះ នឹងរួមបញ្ចូលទាំងការនាំចូលគ្រឿងសមុទ្ររស់ ក្លាសេ ក្រៀម ឬក៏ផលិតផលផ្សេងទៀតដូចជាអំបិល និងសារ៉ាយសមុទ្រ ដែលមិនទាន់កែច្នៃ ឬក៏កែច្នៃហើយផងដែរ។

វិធានការនេះបានធ្វើឡើងនៅពេលមួយថ្ងៃបន្ទាប់ពីមេដឹកនាំហុងកុងលោក ចន លី (John Lee) បាននិយាយថា ទីក្រុងហុងកុងនឹងហាមឃាត់ផលិតផលអាហារសមុទ្រ មកពីខេត្តមួយចំនួនធំរបស់ជប៉ុន ប្រសិនបើទីក្រុងតូក្យូនៅតែបន្តដំណើរការបង្ហូរទឹកសំណល់កខ្វក់ ដែលចម្រោះហើយនេះចូលក្នុងសមុទ្រ។

ទីក្រុងហុងកុង គឺជាទីផ្សារដ៏ធំទី២របស់ប្រទេសជប៉ុន បន្ទាប់ពីប្រទេសចិនដីគោកសម្រាប់ការនាំចេញកសិផល និងនេសាទ ដោយនៅក្នុងឆ្នាំ២០២២ប្រទេសជប៉ុនបាននាំចេញផលិតផលនេសាទក្នុងទឹកប្រាក់ចំនួន៥៣៦លានដុល្លារទៅកាន់ទីក្រុងហុងកុង។ នេះបើយោងតាមស្ថិតិរបស់រដ្ឋាភិបាលជប៉ុន។

ផែនការបញ្ចេញទឹកវិទ្យុសកម្មរបស់ប្រទេសជប៉ុនដែលទទួលបានការគាំទ្រពីអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់សហប្រជាជាតិនោះ បានប្រឈមមុខនឹងការប្រឆាំងទាំងក្នុង និងក្រៅប្រទេសដោយសារការព្រួយបារម្ភពីសុវត្ថិភាពចំណីអាហារ។ ប្រទេសជប៉ុនបាននិយាយជារឿយៗ ថាការបញ្ចេញទឹកនេះនឹងមានសុវត្ថិភាព និងស្របតាមស្តង់ដារពិភពលោក។

ក្រសួងការបរទេសរបស់ជប៉ុនបាននិយាយកាលពីថ្ងៃពុធថា ប្រទេសជប៉ុនបានទទូចស្នើសុំយ៉ាងខ្លាំងដល់មន្ត្រីហុងកុង សូមកុំឱ្យរឹតបន្តឹងលើការនាំចូលអាហារពីប្រទេសជប៉ុន ដោយសារតែផែនការរបស់ខ្លួនក្នុងការបញ្ចេញទឹកវិទ្យុសកម្មបែបនេះអី ព្រោះថាទឹកកខ្វក់នេះត្រូវបានសម្អាតជាតិពុលរួចអស់ហើយ មុនពេលបញ្ចេញវាចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។

លោក សេ និងលោក អេរិក ចាន់ ប្រធានលេខាធិការក្រុងហុងកុងបាននិយាយថា ពួកគេបានជួបអគ្គកុងស៊ុលជប៉ុនប្រចាំទីក្រុងហុងកុង ដើម្បីពិភាក្សាអំពីបញ្ហានេះរួចហើយ ហើយបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងហុងកុង មានប្រព័ន្ធធានាសុវត្ថិភាពចំណីអាហារយ៉ាងម៉ត់ចត់៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសថៃ បានជួបជាមួយលោកស្រីអ៊ុងសាន ស៊ូជី និងថាលោកស្រីចង់មានកិច្ចពិភាក្សាដោះស្រាយវិបត្តិ

ព័ត៌មាន
មន្ត្រីការទូតកំពូលរបស់ថៃបាននិយាយអះអាងប្រាប់អ្នកកាសែតកាលពីថ្ងៃពុធ ទី ១២ ខែកក្កដា ថា រូបលោកត្រូវបានអនុញ្ញាតឱ្យជួបជាមួយលោកស្រីអ៊ុងសាន ស៊ូ…

ចំណងដៃ $1,000 ពីបុរី មេគង្គ លែន សម្រាប់គូស្វាមីភរិយាថ្មី

ព័ត៌មាន
ការជ្រើសរើសដៃគូជីវិតពិតជាសំខាន់ បើលោកអ្នកបានជួបគូពិត បុរី មេគង្គ លែន សូមផ្តល់ជូននូវចំណងដៃពិសេសដើម្បីជាសាក្ខីភាព និង ការអបអរជូនដល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ