ប្រទេសថៃ

រដ្ឋមន្ត្រីការបរទេសថៃ បានជួបជាមួយលោកស្រីអ៊ុងសាន ស៊ូជី និងថាលោកស្រីចង់មានកិច្ចពិភាក្សាដោះស្រាយវិបត្តិ


មន្ត្រីការទូតកំពូលរបស់ថៃបាននិយាយអះអាងប្រាប់អ្នកកាសែតកាលពីថ្ងៃពុធ ទី ១២ ខែកក្កដា ថា រូបលោកត្រូវបានអនុញ្ញាតឱ្យជួបជាមួយលោកស្រីអ៊ុងសាន ស៊ូជី អតីតមេដឹកនាំជាប់ឆ្នោតមីយ៉ាន់ម៉ាដែលត្រូវបានឃុំខ្លួនក្រោយរដ្ឋប្រហារជាងពីរឆ្នាំមកនេះ។ ក្នុងជំនួបស្ងាត់ៗនោះ មន្ត្រីការទូតថៃដដែលនេះ ឱ្យដឹងថា លោកស្រី ស៊ូជី បានបង្ហាញពីការបើកចំហរ ក្នុងការចូលរួមពិភាក្សារកដំណោះស្រាយចំពោះវិបត្តិនយោបាយហែកហួរនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
ប្រមុខអ្នកការទូតថៃថាបានជួបជាមួយលោកស្រីស៊ូជី ក្រោយឃុំខ្លួនជាង២ឆ្នាំ

មន្ត្រីថៃដែលអះអាងអំពីជំនួបជាមួយនឹងលោកស្រីអ៊ុង សានស៊ូជីនេះ គឺលោកដុន ប្រាមុដវីណៃ (Don Pramudwinai) រដ្ឋមន្ត្រីបរទេសប្រទេសសថៃ។ បើគិតចាប់តាំងការឃុំខ្លួនលោកស្រីពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ លោក ដុន គឺជាមន្ត្រីរដ្ឋាភិបាលបរទេសដំបូងគេហើយ ដែលបានជួបជាមួយលោកស្រីស៊ូជី ខណៈការប៉ុងប៉ងជួបនេះ បានបរាជ័យជាច្រើនដងរួចមកមិនថា មន្ត្រីតំណាងអង្គការសហប្រជាជាតិ ឬប្រេសិតតំណាងអាស៊ានជាដើម។

ទោះយ៉ាងណា លោក ដុន ប្រាមុដវីណៃ បានប្រាប់ភាគីអាស៊ាននៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស ដែលធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីកាលពីដើមសប្តាហ៍នេះយ៉ាងដូច្នេះថា «លោកស្រីស៊ូជីមានសុខភាពល្អ នៅពេលខ្ញុំបានជួបជាមួយលោកស្រីជាងមួយម៉ោងកាលពីថ្ងៃអាទិត្យ។ ក្នុងជំនួបនោះ លោកស្រីជំរុញឱ្យមានកិច្ចពិភាក្សាគ្នា»។

ទន្ទឹមនឹងនេះ លោកណាយ ហ្វុនឡាត (Nay Phone Latt) អ្នកនាំពាក្យរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា ដែលចាត់ទុកខ្លួនឯងថា ជារដ្ឋាភិបាលស្រមោលរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រាប់សារព័ត៌មាន AP ថា ព័ត៌មានអំពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសថៃ និងលោកស្រី ស៊ូជី បានចោទជាសំណួរ ហើយប្រជាជនមីយ៉ាន់ម៉ាមិនប្រាកដថា វាពិតជាបានកើតឡើងមែន ឬអត់នោះឡើយ។ លោកបានបន្ថែមថា នេះអាចការប៉ុនប៉ងរបស់របបយោធាក្នុងការព្យាយាមប្រើប្រាស់ឥទ្ធិពលរបស់លោកស្រី ស៊ូជី នៅពេលនេះ គឺជាការទទួលស្គាល់ដោយប្រយោលថា ពួកគេលែងស្ថិតក្នុងស្ថានភាពល្អ ទាក់ទងនឹងវិបត្តិនយោបាយរបស់ប្រទេសតទៅទៀតហើយ។

ក្រោយបទចោទពីសំណាក់របបសឹក លោកស្រី អ៊ុងសាន ស៊ូជី ដែលមានវ័យ៧៨ឆ្នាំ មានរងនូវបទចោទពីតុលាការឱ្យជាប់ពន្ធនាគារ៣៣ឆ្នាំ។ ទោះយ៉ាងណា ក្រុមអ្នកសិទ្ធិមនុស្សមើលឃើញថា បទចោទទាំងនោះត្រូវបានលាយលំដោយរឿងនយោបាយច្រើនជាង។ ជាមួយគ្នា មន្ត្រីច្បាប់មកពីប្រទេសមីយ៉ាន់ម៉ាម្នាក់ បានអះអាងដោយស្នើសុំមិនបញ្ចេញឈ្មោះប្រាប់សារព័ត៌មាន AP ថា មេធាវីរបស់លោកស្រី ស៊ូជី កាលពីថ្ងៃទី១២កក្កដា បានដាក់ពាក្យបណ្តឹងប្រឆាំងទៅតុលាការកំពូលនៃបចោទចំនួន៥របស់លោកស្រី។

ទោះបីជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រីរេនតូ ម៉ាស៊ូឌី (Retno Marsudi) បាននិយាយកាលពីថ្ងៃទី១២កក្កដាថា អាស៊ាននឹងបន្តផ្តោតលើផែនការសន្តិភាពចំនួនប្រាំចំណុច ដោយលោកស្រីថា ឧត្តមសេនីយរបស់មីយ៉ាន់ម៉ានឹងមិនត្រូវបានអនុញ្ញាតឱ្យត្រឡប់ឱ្យមកចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងមេដឹកនាំនៃប្លុកក្នុងតំបន់នេះទេ លុះត្រាតែពួកគេគោរពតាមផែនការសន្តិភាពទាំងប្រាំចំនួននោះសិន៕




អត្ថបទបន្ទាប់


ណាតូយល់ព្រមផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ខណៈលោកបៃដិនថា «លោកពូទីនជាមនុស្សលោភលន់ចង់បានទឹកដី និងអំណាច»

ព័ត៌មាន
ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលណាតូកាលពីថ្ងៃពុធទី១២ ខែកក្កដា លោកចូ បៃដិន ប្រធានាធិបតីអាមេរិកបានចោទប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ …

ហុងកុងនឹងដាក់បម្រាមនាំចូលអាហារសមុទ្រ ប្រសិនបើជប៉ុននៅតែចចេសបញ្ចេញទឹកវិទ្យុសកម្មពីរោងចក្រហ្វូគូស៊ីម៉ា

ព័ត៌មាន
ប្រធាននាយកដ្ឋានបរិស្ថាន និងអេកូឡូហ្ស៊ីរបស់ទីក្រុងហុងកុង បានបញ្ជាក់កាលពីថ្ងៃពុធទី១២កក្កដាថា ទីក្រុងហុងកុងនឹងហាមឃាត់ការនាំចូលអាហារសមុទ្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ