អង្គការ OECD

អង្គការ OECD ចង់ឱ្យវៀតណាម បើកទ្វារទទួលវិនិយោគិនបរទេស នៅក្នុងវិស័យដឹកជញ្ជូន


អង្គការសម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ហៅកាត់ថា O.E.C.D បានអំពាវនាវ ឲ្យប្រទេសវៀតណាម បើកទ្វារទទួលវិនិយោគិនបរទេស នៅក្នុងវិស័យដឹកជញ្ជូនរបស់ខ្លួន ទាំងតាមផ្លូវគោក និងផ្លូវទឹក ព្រោះថា ការចំណាយលើការដឹកជញ្ជូនក្នុងប្រទេសវៀតណាម ថ្លៃជាងគេនៅក្នុងតំបន់ ដោយបញ្ហានេះ បានបង្កឲ្យមានប៉ះពាល់ដល់សក្តានុលនៃវិស័យដឹកជញ្ជូនវៀតណាមផងដែរ។ នេះបើតាមសារព័ត៌មាន Vietnam Express ចេញផ្សាយនៅថ្ងៃនេះ។
ផែដឹកទំនិញរបស់វៀតណាម
ដោយ

នៅ​ក្នុង​របាយការណ៍​របស់ អង្គការ OECD ស្តី​ពី ការ​វាយតម្លៃ​ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​ដឹក​ជញ្ជូន​នៅ​វៀតណាម មាន​ប្រទេស​ជា​ច្រើន បាន​ផ្តល់​អនុសាសន៍​ឲ្យ​ប្រទេស​វៀតណាម គួរតែ​ពិចារណា​លុប​ចោល ឬ​ធ្វើ​វិសោធន​កម្មបទ​ប្ប​ញ្ញ​តិ្ត​ច្បាប់ ស្តី​ពី ការ​ដឹក​ជញ្ជូន​នេះ​។

វិនិយោគិន​បរទេស ដែល​មាន​បំណង​ចូល​មក​វិនិយោគ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​វៀតណាម ទាំង​ផ្លូវគោក និង​ផ្លូវទឹក គឺ​ត្រូវ​តែ​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ ឬ​ការ​បណ្តាក់ទុន​រួម​គ្នា​ជាមួយ​ដៃគូ​វៀតណាម ដោយ​ពួក​គេ​មិន​មាន​សិទ្ធិ​កាន់កាប់​ចំណែក​ភាគហ៊ុន​លើស​ពី ៥១% ឡើយ​។ នេះ​ជា​មូលហេតុ ដែល​វិនិយោគិន​បរទេស មិន​ឈាន​ជើង​ចូល​វិស័យ​ដឹក​ជញ្ជូន​វៀតណាម ដែល​ធ្វើ​ឲ្យ ថ្លៃ​ដឹក​ជញ្ជូន កើនឡើង​ខ្ពស់ ជាមួយនឹង​គុណភាព​ទាប​។

មានការ​ស្តីបន្ទោស​ជា​ច្រើន ចំពោះ​បទ​ប្បញ្ញត្តិ​របស់​វៀតណាម ដែល​ធ្វើ​ឲ្យ​ថ្លៃ​ដឹក​ជញ្ជូន​កើនឡើង​ខ្ពស់ បង្ក​ជា​ការ​លំបាក​ដល់​អាជីវកម្ម​ជា​ច្រើន ជា​ពិសេស វៀតណាម ខ្លួនឯង​ផ្ទាល់ គឺ​មិន​អាច​បញ្ចេញ​សក្តានុពល​ពេញលេញ​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ឡើយ​។

គ្រាន់តែ​ការ​ចំណាយ​ទៅ​លើ​វិស័យ​ដឹក​ជញ្ជូន​របស់​វៀតណាម កាលពី​ឆ្នាំ ២០១៧ គឺ​មាន​តម្លៃ​ស្មើនឹង ១៨% នៃ​ផលិតផល​ក្នុងស្រុក​ទៅ​ហើយ ខណៈ អត្រា​នៅ​ក្នុង​ប្រទេស​ថៃ គឺ​មាន​ត្រឹម ៨% ប៉ុណ្ណោះ ហើយ​បណ្តា​ប្រទេស​អភិវឌ្ឍន៍ ក៏​មាន​អត្រា​ទាប​ក្រោម ១០% ដែរ​។

អ្នកជំនាញ បាន​លើក​ឡើង​ថា នៅ​ពេល​ខ្លះ គ្រាន់តែ​តម្លៃ​ដឹក​ជញ្ជូន​ទំនិញ ស្មើនឹង ៣០% ទៅ ៤០% នៃ​ថ្លៃដើម​ទំនិញ​ទៅ​ហើយ ដែល​ប៉ះពាល់​យ៉ាង​អាក្រក់​ដល់ ភាព​ប្រកួតប្រជែង​របស់ ទំនិញ និង​សេវាកម្ម​។

ជា​ចុង​ក្រោយ អង្គការ OECD ក៏​បាន​បញ្ជាក់​ថា មាន​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត ដែល​ហាមឃាត់​មិន​ឲ្យ​វិនិយោគិន​បរទេស ចូល​មក​រកស៊ី​ក្នុង​វិស័យ​ដឹក​ជញ្ជូន​វៀតណាម​បាន ដូច្នេះ OECD ស្នើ​ដល់ វៀតណាម ពិចារណា​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​បើកចំហរ​បន្ថែម​សម្រាប់​វិស័យ​ដឹក​ជញ្ជូន និង​អាច​ផ្តល់​សិទ្ធិ​ឲ្យ វិនិយោគិន​បរទេស អាច​កាន់កាប់​ភាគហ៊ុន​រហូត​ដល់ ១០០% នា​ពេល​ខាង​មុខ​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំបន់អាស៊ីអាគ្នេយ៍អាចខាតប្រាក់ ២៨ ទ្រីលានដុល្លារ ព្រោះតែបញ្ហាបម្រែបម្រួលអាកាសធាតុ

ព័ត៌មាន
សេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងខាតបង់ប្រាក់ចំនួន ២៨ ទ្រីលានដុល្លា ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ ប្រសិនបើតំបន់នេះមិនចាត់វិធានការរហ័សប…

អង្គការ WWF៖ ពិភពលោកចំណាយទៅលើបញ្ហាប្លាស្ទិក មានធំជាង GDP របស់ឥណ្ឌាទៅទៀត

ព័ត៌មាន
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយមួយរបស់ អង្គការ មូលនិធិពិភពលោកសម្រាប់ធម្មជាតិ WWF បានបង្ហាញឱ្យដឹងថា ការចំណាយលើផលិតកម្មផ្លាស្ទិកនៅទូទាំងពិភព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ